តើអ្នកបានសូមទទួលទស្សនាវដ្ដីមួយចំនួនទេ?
១ តើអ្នកធ្លាប់ទៅប្រជុំសំរាប់កិច្ចផ្សព្វផ្សាយមួយ ហើយឃើញថាអ្នកគ្មានទស្សនាវដ្ដីក្នុងកាតាបផ្សព្វផ្សាយរបស់អ្នកទេ? បើអ៊ីចឹង សូមនឹកចាំពីសន្លឹកបន្ថែមក្នុងឯកសារ កិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ១៩៩៥ (ភាសាអង់គ្លេស) ដែលមានប្រធាន «ប្រើទស្សនាវដ្ដីរបស់យើង ដោយរបៀបដ៏ល្អប្រសើរ»។ នោះបានប្រាប់យើងឲ្យ៖ «សូមទទួលទស្សនាវដ្ដីមួយចំនួនដែលមានកំណត់» ទាំងប្រាប់ថា៖ «សូមទទួលមួយចំនួនដ៏សមរម្យ ពីបងប្រុសដែលរក្សាផ្នែកទស្សនាវដ្ដី ឲ្យបានកំណត់មួយចំនួននៃច្បាប់និមួយៗបានជាក់លាក់។ តាមរបៀបនេះ អ្នកនិងគ្រួសាររបស់អ្នក នឹងទទួលទស្សនាវដ្ដីយ៉ាងគ្រប់គ្រាន់និងទៀងទាត់»។ តើអ្នកបានធ្វើអ៊ឹចឹងហើយឬនៅ?
២ សូមអញ្ជើញដាក់ការសូមទទួលទស្សនាវដ្ដីមួយចំនួន។ អ្នកនឹងមានអារម្មណ៍ខ្លាំងជាងខាងឯភារកិច្ចនេះ ដើម្បីចែកជូនទស្សនាវដ្ដីពីសប្ដាហ៍មួយទៅសប្ដាហ៍មួយ ហើយអ្នកនឹងពិសោធន៍អំណរដ៏ខ្លាំងជាងក្នុងការធ្វើដូច្នេះ។ បើសិនជាអ្នកមានការសូមទទួលទស្សនាវដ្ដីមួយចំនួនហើយ ចូរប៉ាន់មើលសាជាថ្មី ថាតើអ្នកទទួលចំនួនដែលអ្នកត្រូវការ សំរាប់កិច្ចបំរើធម្មតាក្នុងខែនិមួយៗឬ? ប្រាកដហើយ យើងចង់ទទួលយ៉ាងទៀងទាត់នូវទស្សនាវដ្ដី តាមសំណូមដែលយើងជារៀងរាល់សប្ដាហ៍ ហើយគួរមានគំនិតថាជាកាតព្វកិច្ចរបស់យើងឲ្យធ្វើដូច្នោះ។ បើសិនជាអ្នកនឹងនៅឆ្ងាយពីក្រុមជំនុំសំរាប់មួយរយៈយូរ សូមជំរាបឲ្យអ្នកបំរើខាងទស្សនាវដ្ដីដឹងថា អ្នកនឹងចង់ឲ្យគាត់ជូនទស្សនាវដ្ដីរបស់អ្នកឲ្យអ្នកផ្សេង ទាល់តែអ្នកត្រឡប់មកវិញ ឬក៏អត់។
៣ សន្លឹកបន្ថែមដដែល ដែលបានត្រូវដកស្រង់ពីខាងលើនោះ ក៏បានប្រាប់ថាយើងគួរ «កំណត់មួយថ្ងៃជារឿយៗសំរាប់ផ្ដល់ទស្សនាវដ្ដី»។ តើអ្នកអាចជួយគាំទ្រថ្ងៃផ្ដល់ទស្សនាវដ្ដីរបស់ក្រុមជំនុំទេ? ដូចដែលត្រូវបង្ហាញ លើប្រក្រតិទិននៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ១៩៩៩ ថ្ងៃនោះគឺរៀងរាល់ថ្ងៃសៅរ៍ក្នុងឆ្នាំនោះ! កុំប៉ាន់ប្រមាណនូវសារៈសំខាន់នៃការចែកជូនទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ឲ្យសោះ។ ពេលយើងខំប្រឹងមានចំណែកពេញលេញ ក្នុងសកម្មភាពខាងទស្សនាវដ្ដី នោះយើងកំពុងតែ«នាំដំណឹងល្អពីការប្រសើរមក»ជូនឲ្យអ្នកជិតខាងរបស់យើង។—អេសាយ ៥២:៧