ប្រអប់សំនួរ
◼ តើយើងគួរសិក្សាប្រកាសនវត្ថុណាខ្លះជាមួយនឹងអ្នកថ្មីមុនដែលគេត្រូវជ្រមុជទឹក?
មុនពេលដែលមនុស្សម្នាក់អាចថ្វាយជីវិតគេជូនព្រះយេហូវ៉ានិងត្រូវធ្វើបុណ្យជ្រមុជទឹក នោះគាត់ត្រូវតែទទួលចំណេះវិជ្ជាត្រឹមត្រូវមុនសិន។ (យ៉ូហាន ១៧:៣) គាត់នឹងទទួលពត៌មានដែលត្រូវការដោយការសិក្សាទាំងសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? និងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ក្នុងករណីជាច្រើន សៀវភៅស្តើងតម្រូវនឹងត្រូវសិក្សាមុន។ ក៏ប៉ុន្តែ បើសិនជាការសិក្សាបានត្រូវចាប់ផ្ដើមក្នុងសៀវភៅចំណេះហើយ នោះសៀវភៅស្តើងតម្រូវនឹងត្រូវសិក្សាបន្ទាប់ពីសៀវភៅចំណេះត្រូវសិក្សាចប់។ ហេតុអ្វីបានជានេះគឺចាំបាច់?
សៀវភៅស្តើងតម្រូវផ្ដល់ឲ្យនូវការសង្ខេបពីសេចក្ដីបង្រៀនបឋមនៃព្រះគម្ពីរ។ បើសិនជានេះត្រូវសិក្សាមុន នោះសិស្សម្នាក់នឹងត្រូវទទួលការយល់ដឹងជាមូលដ្ឋានពីអ្វីដែលតម្រូវដើម្បីសព្វព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ បើសិនជាត្រូវសិក្សាក្រោយ នោះនឹងមានប្រយោជន៍ជាការរៀនសារឡើងវិញដ៏ល្អ ពីអ្វីដែលត្រូវពិគ្រោះក្នុងសៀវភៅចំណេះ។ ក្នុងករណីទាំងពីរនោះ លើកទឹកចិត្តសិស្សឲ្យមើលបទគម្ពីរហើយរំពឹងគិតអំពីរឿងនោះ។ កុំភ្លេចបញ្ជាក់រូបភាព ពីព្រោះគឺជាជំនួយដែលមានប្រសិទ្ធិភាពក្នុងការបង្រៀន។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៧ ទំព័រ១៦-១៧ (ភាសាអង់គ្លេស)
ពេលសិស្សព្រះគម្ពីរម្នាក់បានរៀនសៀវភៅទាំងពីរចប់ហើយ នោះគាត់ប្រហែលជាអាចឆ្លើយសំនួរទាំងអស់ដែលពួកអ្នកចាស់ទុំនឹងសើរើជាមួយនឹងគាត់ក្នុងការត្រៀមទទួលការធ្វើបុណ្យជ្រមុជទឹក។ បើអ៊ីចឹងមែន ប្រហែលជាមិនចាំបាច់សិក្សាផ្លូវការក្នុងសៀវភៅមួយទៀតជាមួយអ្នកនោះទៀតទេ ក៏ប៉ុន្តែអ្នកបង្រៀនគេគួរបន្តមានចំណាប់អារម្មណ៍ដ៏សកម្មក្នុងការលូតលាស់របស់គេ។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ២៣, ២៦