កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
ឥឡូវនេះ តើអ្នកទទួលប្រយោជន៍អ្វីពីការដើរជាមួយនឹងព្រះយេហូវ៉ា? តើតាមរបៀបណាដែលអ្នកអាចទប់ទល់នឹងចំណង់ជាសកម្មភាពដែលមិនទាក់ទងព្រះធិបតេយ្យជ្រៀតចេញនូវផលប្រយោជន៍ព្រះរាជាណាចក្រពីអាទិភាពដ៏សំខាន់បំផុតក្នុងជីវិតអ្នក? (ម៉ាថាយ ៦:៣៣) តើអ្នកជួបប្រទះការពិបាកក្នុងការវិនិច្ឆ័យពីខុសទៅត្រូវ ក្នុងពិភពលោកមួយដែលបន្លំខុសជាត្រូវវិញឬទេ? (ហេព្រើរ ៥:១៤) រឿងនេះនឹងត្រូវពិគ្រោះនៅឯសន្និបាតតាមមណ្ឌលដែលមានប្រធាន «ទទួលប្រយោជន៍ឥឡូវនេះ ដោយដើរតាមផ្លូវរបស់ព្រះ» ដែលចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ១៩៩៩។—ទំនុកដំកើង ១២៨:១
លក្ខណៈថ្មីមួយនៅថ្ងៃសៅរ៍នៃសន្និបាតតាមមណ្ឌលនេះ ជាការធ្វើឡើងនូវគំរូពីប្រជុំអប់រំកិច្ចបំរើ។ អ្នកត្រួតពិនិត្យតាមមណ្ឌលរបស់អ្នក នឹងប្រាប់ក្រុមជំនុំទាំងឡាយពីអ្វីដែលបានត្រូវរៀបចំ ដើម្បីឲ្យទាំងអស់គ្នាមកដោយបានត្រៀមអរសប្បាយយ៉ាងពេញលេញនឹងកម្មវិធីនោះ។
ផ្នែកដែលមានប្រធាន «ពួកអ្នកត្រួសត្រាយ—ចូរប្រុងប្រយ័ត្នពីរបៀបដែលអ្នកដើរ» នោះនឹងបង្ហាញយើងនូវរបៀបប្រើប្រាជ្ញានិងសេចក្ដីសំឡូតដើម្បីឆ្លៀតឱកាសឲ្យទាន់ពេលសំរាប់កិច្ចបំរើត្រួសត្រាយ។ (អេភេសូរ ៥:១៥-១៧) រឿង«ប្រុងប្រយ័ត្ននឹងផ្លូវដែលមើលទៅហាក់ដូចជាត្រឹមត្រូវ»នោះ នឹងបង្រៀនយើងពីរបៀបធ្វើយ៉ាងណាឲ្យផ្គាប់ព្រះហឫទ័យរបស់ព្រះក្នុងគ្រប់ផ្នែកនៃជីវិត។ សុន្ទរកថាដែលមានប្រធាន «របៀបទំនាយដែលបានសម្រេចហើយមានអានុភាពលើយើង»នោះ នឹងជួយយើងបំពេញគំនិតនិងចិត្តរបស់យើងដោយសេចក្ដីស្រឡាញ់ចំពោះព្រះបន្ទូលរបស់ព្រះ។ សុន្ទរកថាសាធារណៈដែលមានប្រធាន «ផ្លូវរបស់ព្រះគឺមានប្រយោជន៍យ៉ាងណាហ្ន៎!»នោះ នឹងបញ្ជាក់ពីលទ្ធផលដ៏មានប្រយោជន៍ដែលត្រូវទទួលឥឡូវនេះពីការប្រព្រឹត្តតាមសេចក្ដីតម្រូវដ៏សុចរិតរបស់ព្រះយេហូវ៉ា។
តើអ្នកមានចំណង់បង្ហាញជាសាធារណៈដោយការជ្រមុជទឹកថា អ្នកចង់ដើរតាមផ្លូវរបស់ព្រះជាអ្នកបំរើទ្រង់ដែលបានថ្វាយខ្លួនទេ? បើអ៊ីចឹង និយាយជាមួយប្រធានត្រួតពិនិត្យ ដើម្បីការរៀបចំអាចត្រូវធ្វើឡើង។
ចូរតាំងចិត្តមិនខានមកឯសន្និបាតតាមមណ្ឌលនេះដែលត្រូវពេល។ ចូរចូលរួមកម្មវិធីពីរថ្ងៃទាំងមូលនោះ ដ្បិត«មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់»។—ទំនុកដំកើង ១២៨:១