កម្មវិធីសន្និបាតតាមមណ្ឌលថ្មី
‹ចូររក្សាទុកបញ្ញត្តរបស់ព្រះហើយដើម្បីឲ្យបានរស់នៅ› ជាចំណងជើងនៃសន្និបាតមណ្ឌលដែលមានរយៈពីរថ្ងៃដែលនឹងចាប់ផ្ដើមក្នុងខែកញ្ញា។ (សុភាសិត ៤:៤) គឺនឹងបញ្ជាក់នូវហេតុអ្វីបានជាកាន់តាមបញ្ញត្តរបស់ព្រះ នោះមិនមែនជាបន្ទុកដ៏ធ្ងន់។ ម្យ៉ាងទៀត គឺនឹងបង្ហាញនូវដូចម្ដេច ដែលការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ នឹងបានសេចក្ដីសំរាកហើយសុភមង្គលពិត ព្រមទាំងសេចក្ដីសង្ឃឹមសំរាប់អនាគត។—ម៉ាថាយ ១១:២៨-៣០; យ៉ូហាន ១៣:១៧
ចំពោះអ្នកណាដែលគោរពដល់បញ្ញត្តរបស់ព្រះយេស៊ូគ្រីស្ទ ហើយមានចិត្តចង់ធ្វើបុណ្យជ្រមុជទឹកនៅពេលមានសន្និបាត នោះត្រូវនិយាយជាមួយប្រធានត្រួតពិនិត្យ ហើយគាត់នឹងរៀបចំអ្វីៗជាចាំបាច់។—ម៉ាថាយ ២៨:១៩, ២០
ការពិគ្រោះនឹងពន្យល់នូវផ្លូវដែលមានប្រយោជន៍ ដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់សំរាប់ព្រះនិងសំរាប់បងប្អូនយើង។ (យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៥:៣) ឱវាទដ៏រំភើបចិត្តពីទំនុកដំកើង ១៩ និង១១៩នឹងមានក្នុងកម្មវិធី។ ថ្វីបើការព្រមានដាស់តឿនដែលបណ្ដាលឲ្យសរសេរមកក្នុងទំនុកដំកើងទាំងនេះ បានកត់ទុករាប់ពាន់ឆ្នាំមកហើយក៏ដោយ យើងនឹងឃើញនូវផលប្រយោជន៍សំរាប់យើងផ្ទាល់ៗខ្លួននៅសព្វថ្ងៃនេះ។
ការអធិប្បាយសាធារណៈដែលនឹងត្រូវថ្លែងដោយអ្នកត្រួតពិនិត្យតំបន់ គឺមានចំណងជើងថា «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ»។ (សាស្ដា ១២:១៣) ការអធិប្បាយចុងក្រោយរបស់អ្នកត្រួតពិនិត្យមណ្ឌល នឹងបង្ហាញនូវរបៀបដែលយុវជនអាចមានផលប្រយោជន៍ពីជីវិតឥឡូវនេះ ហើយនូវហេតុដែលគេអាចទុកចិត្តលើអនាគតដ៏អស់កល្បជានិច្ច។ អ្នកត្រួតពិនិត្យតំបន់បញ្ចប់កម្មវិធីដោយរៀបរាប់ផលប្រយោជន៍ជាច្រើន ដែលបានរស់នៅ ដោយ«កាន់តាមក្រិត្យវិន័យដ៏ប្រសើរ» នៃសេចក្ដីស្រឡាញ់។ (យ៉ាកុប ២:៨) ត្រូវហើយ នេះជាកម្មវិធីសន្និបាតដែលយើងរាល់គ្នាត្រូវទៅកុំឲ្យខាន!