បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៩ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • សូមថែទាំកន្លែងថ្វាយបង្គំរបស់យើងឲ្យបានស្អាតបាត
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • តើអ្នកចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំឬទេ?
    ២០១២ កិច្ចបម្រើព្រះ
  • នេះជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៩ ទំ. ៣

ប្រអប់​សំនួរ

◼ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​សំរាប់​ការ​សំអាត​សាលព្រះរាជាណាចក្រ?

សាលព្រះរាជាណាចក្រ​មួយ​ដ៏​ស្អាត​ហើយ​ទាក់ទាញ​ភ្នែក​នោះ មាន​អានុភាព​ល្អ​ទៅ​លើ​សារ​ដែល​យើង​ផ្សព្វផ្សាយ។ (ប្រៀប​មើល ពេត្រុសទី១ ២:១២) ការ​ថែរក្សា​ទុក​ឲ្យ​សាល​ប្រជុំ​មាន​របៀប​រៀប​រយ​ហើយ​ស្អាត​បាត​គឺ​ជា​ចាំបាច់ ហើយ​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​ក្នុង​ការ​ថែទាំ​នោះ។ យើង​មិន​គួរ​សង្ឃឹម​ថា​មនុស្ស​ពីរបី​នាក់​នឹង​ទទួល​បន្ទុក​ទាំង​មូល​ទេ។ តាម​ធម្មតា ការ​សំអាត​ត្រូវ​រៀប​ចំ​តាម​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ ដោយ​មាន​អ្នក​ដឹក​នាំ​ការ​សិក្សា​ឬ​ក៏​អ្នក​ជំនួយ​របស់​គាត់​នាំ​មុខ។ ក្នុង​សាល​ប្រជុំ​ដែល​មាន​ក្រុមជំនុំ​ច្រើន​ជាង​មួយ នោះ​ពួក​អ្នក​ចាស់​ទុំ​និង​រៀប​ចំ​ឲ្យ​ក្រុមជំនុំ​ទាំង​អស់​មាន​ចំណែក​ក្នុង​ការ​ថែទាំ។

តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​បំពេញ​ភារកិច្ច​នេះ​តាម​របៀប​ល្អ​បំផុត? សាលព្រះរាជាណាចក្រ​ត្រូវ​បាន​សំអាត​តាម​កាល​វិភាគ​មួយ​ដ៏​ទៀងទាត់។ គ្រឿង​ផ្គត់ផ្គង់​ប្រើ​ប្រាស់​និង​ប្រដាប់ប្រដា​រ​គួរ​មាន​សព្វ​គ្រប់​ដើម្បី​ប្រើ​ក្នុង​ការ​សំអាត។ ក្រដាស​កំណត់​មួយ​ដែល​រៀប​រាប់​អំពី​អ្វី​ដែល​ត្រូវ​តែ​ធ្វើ គួរ​រៀប​ដាក់​នៅ​កន្លែង​មួយ​ដែល​អ្នក​សំអាត​អាច​មើល​ដើម្បី​ឲ្យ​បាន​ការ​ណែនាំ។ ប្រហែល​ជា​អាច​មាន​កំណត់​ពីរ គឺ​មួយ​សំរាប់​ការ​សំអាត​ស្រាលៗបន្ទាប់​ពី​ប្រជុំ​និ​មួយៗ ហើយ​កំណត់​មួយ​ទៀត​សំរាប់​ការ​សំអាត​ដ៏​ពេញលេញ​ជា​ប្រចាំ​សប្ដាហ៍។ អ្នក​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម គួរ​ណាត់​ថ្ងៃ​និង​ម៉ោង​ដែល​ស្រួល​សំរាប់​អស់​អ្នក​ដែល​នឹង​ចូល​រួម​ការ​សំអាត​យ៉ាង​ហ្មត់ចត់​នោះ។ គួរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ទៀងទាត់​នឹង​ស្មៅ ដើម​ផ្កា និង​គុម្ព​បន្លា។ ចិញ្ចើម​ថ្នល់​និង​ទីធ្លា​ផ្ញើ​ឡាន គួរ​គ្មាន​សំរាម។ ជា​រៀង​រាល់​ឆ្នាំ​ ការ​សំអាត​ជា​ទូទៅ​គួរ​នឹង​ធ្វើ​ឡើង ប្រហែល​ជា​មុន​ពិធី​បុណ្យ​រំឭក​បន្ដិច។ នេះ​ប្រហែល​ជា​អាច​រួម​បញ្ចូល​ការ​លាង​បង្អួច​និង​ជញ្ជាំង បោក​សំអាត​ព្រំ និង​ការ​បោក​វាំងនន។

ច្បាស់​ហើយ យើង​ទាំង​អស់​គ្នា​អាច​សម្រាល​បន្ទុក​នេះ ដោយ​មិន​ទម្លាក់​ស្ករ​កៅស៊ូ​និង​សំរាម​ក្នុង​ឬ​ក៏​ខាង​ក្រៅ​សាល​ប្រជុំ។ យើង​អាច​ទុក​បន្ទប់​ទឹក​ស្អាត​សំរាប់​អ្នក​ណា​ដែល​ចូល​ក្រោយ​ពី​យើង។ ប្រុង​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​បែក​នូវ​ប្រដាប់ប្រដា​រ​ឬ​ក៏​ធ្វើ​ឲ្យ​ខូច​ខាត​នូវ​គ្រឿង​តុ​ទូ។ ចូរ​កត់​សម្គាល់​បើ​ព្រំ​មាន​ស្នាម​ប្រឡាក់ កៅអី​ណា​ខូច​ខាត មាន​បញ្ហា​ចំពោះ​ប្រព័ន្ធ​បំពង់​ទឹក ឬ​អំពូល​ភ្លើង​បាន​ឆេះ​ដាច់​ជា​ដើម សូម​ប្រាប់​យ៉ាង​ឆាប់​នូវ​បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ការ​ថែទាំ​សាលព្រះរាជាណាចក្រ។

ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​សុខ​ចិត្ត​រួម​ចំណែក។ នេះ​នាំ​ឲ្យ​មាន​កន្លែង​ថ្វាយ​បង្គំ​ដ៏​ពេញ​ចិត្ត​ហើយ​សម្គាល់​យើង​ដោយ​ឡែក ជា​មនុស្ស​ស្អាត​ស្អំ​ដែល​ឲ្យ​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា។—ពេត្រុសទី១ ១:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក