បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០០ ទំ. ១-៣
  • យើងផ្សព្វផ្សាយដំណឹងល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងផ្សព្វផ្សាយដំណឹងល្អ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរយកតម្រាប់តាមព្រះយេហូវ៉ាដែលជា‹ព្រះដ៏មានសុភមង្គល›របស់យើង
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • «ដំណឹង​ល្អ»!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ដំណឹងល្អមួយដែលមនុស្សទាំងអស់ត្រូវការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០០ ទំ. ១-៣

យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ

១ យើង​មាន​ឯក​សិទ្ធិ​ល្អ​ម្ល៉េះ​ហ្ន៎! ដើម្បី​ធ្វើ​ជា​អ្នក​ជូន​ឲ្យ«ដំណឹង​ល្អ ពី​សេចក្ដី​សុខសាន្ត»។ (រ៉ូម ១០:១៥) យើង​មាន​សារ​មួយ​ដែល​កំសាន្ត​ចិត្ត​ដើម្បី​ប្រាប់​ដល់​មនុស្ស​ដែល​ត្រូវ​រុំ​ព័ទ្ធ​ដោយ​ការ​ច្របូកច្របល់​និង​ការ​អស់​សង្ឃឹម។ តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​ជួយ​ពួក​គេ​ទទួល​ស្គាល់​ថា យើង​កំពុង​តែ​ស្នើ​ជូន​ឲ្យ«ដំណឹង​ល្អ​ពី​ការ​ប្រសើរ»ជាង​?—អេសាយ ៥២:៧

២ រៀប​ចំ​សារ​មួយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម: ការ​សន្ទនា​របស់​យើង​ក្នុង​កិច្ច​ផ្សាយ​នឹង​មាន​អានុភាព​ដ៏​ល្អ បើសិន​ជា​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដ៏​ល្អ។ ដូច្នេះ ពេល​ដែល​យើង​រៀប​ចំ​ពាក្យ​ផ្សាយ​របស់​យើង ហើយ​កំពុង​តែ​មើល​ប្រកាសនវត្ថុ​ដែល​យើង​នឹង​ស្នើ​ផ្ដល់ នោះ​យើង​ក៏​ត្រូវ​តែ​បញ្ជាក់​នូវ​ទិដ្ឋភាព​នៃ​សារ​នោះ​ដែល​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម។ ដោយ​ការ​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ដោយ​ចិត្ត​ជឿ​មុត​មាំ​និង​ចិត្ត​រំភើប នោះ​យើង​អាច​រង់ចាំ​នូវ​លទ្ធផល​ដែល​ជា​ទី​លើក​ទឹក​ចិត្ត។—សុភាសិត ២៥:១១

៣ ទោះបី​យើង​មាន​ចិត្ត​អាណិតអាសូរ​ពេល​មនុស្ស​ប្រាប់​អំពី​របៀប​ដែល​ស្ថានភាព​ពិភពលោក​កំពុង​តែ​ចុះ​អន់ថយ​បាន​មាន​អានុភាព​លើ​គេ​ក៏​ដោយ​ យើង​គួរ​តែ​បញ្ជាក់​ថា​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ចំពោះ​បញ្ហា​មនុស្ស​ជាតិ​គឺ​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ សូម្បី​តែ​ក្នុង​ពេល​ដែល​ពិភាក្សា​នូវ​ថ្ងៃ«សងសឹក»របស់​ព្រះ​យេហូវ៉ា​នា​ពេល​ខាង​មុខ​នេះ​ក៏​ដោយ​ នោះ​យើង​ចង់​បង្ហាញ​នៅ​របៀប​ដែល​នេះ​ពិត​ជា«ដំណឹង​ល្អ​ដល់​មនុស្ស[រាបសា, ព​.​ថ​.]»។ (អេសាយ ៦១:១, ២) យើង​អាច​ជួយ​អ្នក​ស្ដាប់​របស់​យើង​ឲ្យ​ទុក​ចិត្ត​ថា អ្វីៗទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត នោះ​នៅ​ទីបំផុត​នឹង​នាំ​មក​នូវ​សុភមង្គល​ដ៏​បរិបូរ​ហើយ​និង​លទ្ធផល​ដ៏​ល្អ​បំផុត។

៤ ប្រាប់​សេចក្ដី​ពិត​ដោយ​អំណរ​ដ៏​ពិត: ពេល​មនុស្ស​កត់​សម្គាល់​នូវ​ទឹក​មុខ​សប្បាយ​របស់​យើង​និង​សូរ​សម្លេង​ដែល​បង្ហាញ​ជំនឿ​ស៊ប់ នោះ​គេ​ប្រហែល​ជា​ចង់​ស្ដាប់​ជាង​។ បើសិន​ជា​យើង​សម្ដែង​ទស្សនៈ​ដ៏​សុទិដ្ឋិនិយម អ្នក​ស្ដាប់​របស់​យើង​នឹង​យល់​ថា​យើង«អរ​សប្បាយ ដោយ​មាន​សង្ឃឹម»។ (រ៉ូម ១២:១២) ដូច្នេះ​ពួក​គេ​ប្រហែល​ជា​នឹង​មាន​ទំនោរ​ចិត្ត​ជាង​ ដើម្បី​ធ្វើ​តាម​ដំណឹង​ល្អ។ ពិត​មែន​ហើយ យើង​មាន​ហេតុ​ដ៏​ល្អ​ឲ្យ​បង្ហាញ​ជា​រៀង​រហូត​នូវ​អាកប្បកិរិយា​មួយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​នឹង​អំណរ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​កិច្ច​បំរើ​របស់​យើង។

៥ ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ យើង​សម្រេច​ការ​បាន​ច្រើន​ជាង​ មិន​គ្រាន់​តែ​ផ្ដល់​ពត៌​មាន​ប៉ុណ្ណោះ។ ការ​ផ្សព្វផ្សាយ​របស់​យើង​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​មួយ ខាង​ឯ​ជីវិត​ដ៏​ល្អ​ជាង​នៅ​ឥឡូវ​នេះ​និង​នៅ​នា​អនាគត​ផង​ដែរ។ (ធីម៉ូថេទី១ ៤:៨) ពេល​យើង​ជួប​មនុស្ស​ម្នាក់ៗ គំនិត​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​នោះ នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ដោយ​អ្វី​ដែល​យើង​និយាយ​ហើយ​នឹង​ជួយ​មនុស្ស​ទទួល​ដំណឹង​ល្អ។ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​យើង​និយាយ​និង​របៀប​និយាយ​របស់​យើង ចូរ​ឲ្យ​យើង​បញ្ចុះបញ្ចូល​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ឲ្យ​ទទួល​ដំណឹង​ល្អ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​យើង​ផ្សព្វផ្សាយ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក