បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០០ ទំ. ៨
  • ចូរត្រឡប់ទៅវិញកុំខាន!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរត្រឡប់ទៅវិញកុំខាន!
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការត្រឡប់ទៅជួបនាំឲ្យមានការសិក្សាព្រះគម្ពីរ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រមូលភាពក្លាហានដើម្បីត្រឡប់ទៅជួបគេ
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរជួយអស់អ្នកដែល‹មានចិត្ដគំនិតត្រឹមត្រូវ›
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយកត់ព័ត៌មានអំពីអ្នកចាប់អារម្មណ៍
    ២០១៤ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០០ ទំ. ៨

ចូរ​ត្រឡប់​ទៅ​វិញ​កុំ​ខាន!

១ «ការ​សន្ទនា​នោះ​គឺ​ល្អ​មែន! ខ្ញុំ​ត្រូវ​តែ​ចាំ​ត្រឡប់​ទៅ​ជួប​គេ​ម្ដង​ទៀត»។ តើ​អ្នក​ធ្លាប់​និយាយ​អ៊ីចឹង​ហើយ​នៅ​ទីបំផុត​ក៏​ភ្លេច​ផ្ទះ​របស់​មនុស្ស​ម្នាក់​នោះ? បើ​អ៊ីចឹង​មែន អ្នក​ដឹង​ថា​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​នឹក​ចាំ​យ៉ាង​ប្រាកដ​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​គេ​វិញ គឺ​ដោយ​កត់ត្រា​សរសេរ។

២ សរសេរ​ពត៌​មាន​ទាំង​អស់: ពេល​ដែល​អ្នក​នៅ​ចាំ​ពី​ការ​សន្ទនា​ជា​មួយ​អ្នក​ចាប់​អារម្មណ៍​នោះ ចូរ​ឆ្លៀត​ពេល​បន្ដិច​បន្តួច​ដើម្បី​កត់​សរសេរ​ពត៌​មាន​ទាំង​អស់​ដែល​ទាក់ទង​នឹង​អ្នក​នោះ។ កត់​សរសេរ​ឈ្មោះ​របស់​គាត់​ថែម​ទាំង​របៀប​ដែល​អ្នក​នឹង​ស្គាល់​មុខ​គាត់។ កត់​សរសេរ​អា​ស័យដ្ឋាន​របស់​គាត់ ក៏​ប៉ុន្តែ​កុំ​ធ្វើ​ការ​ប៉ាន់​ស្មាន​លេខ​ផ្ទះ​នោះ​ទេ ចូរ​ឆែក​មើល​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​សរសេរ​គឺ​ត្រឹម​ត្រូវ។ កត់​សរសេរ​ប្រធាន​បទ​ដែល​អ្នក​បាន​ពិគ្រោះ និង​បទ​គម្ពីរ​ណា​ដែល​អ្នក​បាន​អាន ហើយ​ប្រកាសនវត្ថុ​ណា​ដែល​បាន​ត្រូវ​ជូន​ឲ្យ។

៣ បើសិន​ជា​អ្នក​បាន​សួរ​គាត់​នូវ​សំនួរ​មួយ​ដោយ​ទុក​ឆ្លើយ​នៅ​លើក​ក្រោយ​នោះ ចូរ​កត់​សរសេរ​សំនួរ​នោះ​ផង។ តើ​អ្នក​បាន​រៀន​ដឹង​អ្វី​ខ្លះ​អំពី​បុគ្គល​នោះ គ្រួសារ​របស់​គាត់ ឬ​ក៏​សាសនា​របស់​គាត់? បើ​អ៊ីចឹង ចូរ​កត់ត្រា​ចំណុច​ទាំង​នោះ។ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​គេ​វិញ ការ​និយាយ​ពី​ចំណុច​ទាំង​នោះ​នឹង​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ផ្ទាល់​ទៅ​លើ​គាត់។ ក្រោយ​បង្អស់ ចូរ​កត់​សរសេរ​ថ្ងៃ​និង​ម៉ោង​ដែល​អ្នក​បាន​ជួប​គាត់​លើក​ដំបូង ថែម​ទាំង​ពេល​ដែល​អ្នក​បាន​ប្រាប់​ថា​អ្នក​នឹង​ត្រឡប់​មក​ជួប​គាត់​វិញ។ ដោយ​កត់ត្រា​ត្រឹម​ត្រូវ​ច្បាស់​លាស់ នោះ​អ្នក​នឹង​មាន​ការ​រំឭក​ដ៏​ច្បាស់​លាស់ ហើយ​ប្រហែល​ជា​នឹង​កម្រ​ភ្លេច​ពាក្យ​សន្យា​ថា​នឹង​ត្រឡប់​ទៅ​ជួប​គាត់​វិញ។—ធីម៉ូថេទី១ ១:១២

៤ ក្រោយ​ពី​កំណត់​ត្រា​របស់​អ្នក​បាន​ត្រូវ​សរសេរ​រួច​ហើយ ចូរ​ដាក់​វា​នៅ​ជា​មួយ​ឧបករណ៍​ផ្សាយ​ផ្សេង​ទៀត ដូច​ជា​កាតាប​សៀវភៅ ព្រះ​គម្ពីរ សៀវភៅ​វែកញែក និង​ប្រកាសនវត្ថុ ដើម្បី​ឲ្យ​អ្នក​ស្រួល​យក​វា​មក​មើល។ គឺ​ជា​ការ​ល្អ​បំផុត​បើសិន​ជា​អ្នក​កត់​លេខ​ផ្ទះ​ដែល​អត់​មាន​ម្ចាស់​ផ្ទះ​នៅ សរសេរ​ទៅ​លើ​ក្រដាស​បញ្ជី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មួយ​សន្លឹក​ផ្សេង​ពី​ក្រដាស​ដែល​អ្នក​ប្រើ​ដើម្បី​កត់​ចំណាំ​ត្រឡប់​ទៅ​ជួប​គេ​វិញ។ ពិត​មែន ទោះបី​យើង​ប្រឹងប្រែង​កត់​ចំណាំ​ត្រឡប់​ទៅ​ជួប​គេ​វិញ​ឲ្យ​ត្រឹម​ត្រូវ​ក៏​ដោយ​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ថា ចូរ​ត្រឡប់​ទៅ​វិញ​កុំ​ខាន!

៥ ចូរ​គិត​អំពី​បុគ្គល​នោះ: ពេល​រៀប​ចំ​សំរាប់​កិច្ច​បំរើ ចូរ​មើល​មួយ​សា​ទៀត​នូវ​កំណត់​របស់​អ្នក​ខាង​ការ​ត្រឡប់​ទៅ​ជួប​គេ​វិញ។ ចូរ​គិត​អំពី​បុគ្គល​និ​មួយៗ និង​ពី​របៀប​និយាយ​ដែល​ប្រហែល​ជា​ល្អ​ប្រើ​ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​គេ​ម្ដង​ទៀត។ គិត​អំពី​របៀប​ដែល​អ្នក​អាច​បណ្ដុះ​បណ្ដាល​ចំណាប់​អារម្មណ៍​របស់​គាត់ ដើម្បី​នាំ​ឲ្យ​ទៅ​ជា​ការ​សិក្សា​ព្រះ​គម្ពីរ។ ការ​រៀប​ចំ​ជា​មុន​បែប​នេះ​អាច​បង្កើន​នូវ​សមត្ថភាព​បង្កើត​ផល​ក្នុង​នាម​ជា​អ្នក​បំរើ​ផ្នែក​ដំណឹង​ល្អ ហើយ​ក៏​នឹង​បង្កើន​អំណរ​របស់​អ្នក​ផ្ទាល់​ដែរ។—សុភាសិត ២១:៥​ក

៦ ដូច្នេះ ថ្ងៃ​ក្រោយ​ពេល​ដែល​អ្នក​ជួប​គេ​ដែល​ចង់​ស្ដាប់ កុំ​ស្មាន​ថា​អ្នក​នឹង​ស្រួល​ចាំ​ពី​ការ​ត្រឡប់​ទៅ​ជួប​នោះ។ ជាជាង​នេះ ចូរ​កត់​សរសេរ​ពត៌​មាន​នោះ សើរើ​នូវ​កំណត់​របស់​អ្នក រំពឹង​គិត​ជានិច្ច​អំពី​បុគ្គល​នោះ និង​ចូរ​ត្រឡប់​ទៅ​វិញ​កុំ​ខាន!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក