បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០០ ទំ. ៣-៤
  • ខែមេសា ជាពេលធ្វើការល្អយ៉ាងឧស្សាហ៍!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមេសា ជាពេលធ្វើការល្អយ៉ាងឧស្សាហ៍!
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កំណត់ចំណាំអំពីពិធីបុណ្យរំឭក
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សេចក្ដីរំឭកពិធីបុណ្យរំឭក
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០០ ទំ. ៣-៤

ខែ​មេសា ជា​ពេល​ធ្វើ​ការ​ល្អ​យ៉ាង​ឧស្សាហ៍!

១ ពេល​ខ្យល់​ព្យុះ​មួយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដល់​កន្លែង​ដែល​មាន​ប្រជាជន​នៅ នោះ​ភាព​ចាំបាច់​ក្នុង​ការ​ព្រមាន​អំពី​គ្រោះថ្នាក់​ដែល​ជិត​កើត​ឡើង​នោះ​គឺ​កាន់​តែ​បន្ទាន់។ ដែល​ខ្យល់​ព្យុះ​នោះ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ដល់​កាន់​តែ​ជិត នោះ​ការ​ព្រមាន​ត្រូវ​បន្លឺ​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ហេតុ​អ្វី? ពីព្រោះ​នេះ​ទាក់ទង​រឿង​ជីវិត​ស្លាប់​រស់! មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​បាន​ឮ​ការ​ព្រមាន​ដែល​បាន​ត្រូវ​ផ្សាយ​មុនៗនោះ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​ឮ តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ទេ។ គឺ​ដូច​គ្នា​ដែរ ខាង​ការ​ព្រមាន​ពី​ព្រះ​ដែល​យើង​បាន​ត្រូវ​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ មុន​នឹង«ខ្យល់​កួច»ដែល​ជា​សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​របស់​ព្រះ មក​កំទេច​គ្រប់​ផ្នែក​នៃ​លោកីយ៍​ដ៏​ទុច្ចរិត​នេះ​ចោល។ (សុភាសិត ១០:២៥) ជីវិត​ដ៏​និរន្តរ៍​របស់​មនុស្ស​រាប់​រយ​កោដិ​នាក់​ត្រូវ​ជាប់​ជំពាក់​នឹង​រឿង​នេះ! ការ​ព្រមាន​ត្រូវ​តែ​ផ្សព្វផ្សាយ។ យើង​ត្រូវ​តែ«ឧស្សាហ៍​ធ្វើ​ការ​ល្អ»។—ទីតុស ២:១១​-​១៤

២ អស់​ប៉ុន្មាន​ទសវ​ត្ស​មក​ហើយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ការ​ជំរុញ​ទឹក​ចិត្ត ដោយ​ធ្វើ​ឲ្យ​ខែ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​រំឭក ទៅ​ជា​ពេល​មួយ​សំរាប់​សេចក្ដី​ឧស្សាហ៍​ជា​ពិសេស​ក្នុង​កិច្ច​បំរើ។ ក្នុង​កំឡុង​និ​ទា​ឃ​រដូវ​នៃ​ឆ្នាំ​១៩៣៩ ឯកសារ​នៃ​អ្នក​រាយ​ការណ៍ ដែល​ជា​ឯកសារ​ដែល​ក្រោយ​មក​មាន​ឈ្មោះ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង បាន​ផ្ដល់​ឲ្យ​សេចក្ដី​លើក​ទឹក​ចិត្ត​ដោយ​ថា៖ «និ​ទា​ឃ​រដូវ​គឺ​ជិត​មក​ដល់​ហើយ ថែម​ទាំង​មាន​អាកាសធាតុ​ល្អ​ផង​ដែរ នោះ​យើង​គួរ​សង្ឃឹម​ថា ម៉ោង​ចំណាយ​ក្នុង​កិច្ច​ផ្សាយ​នឹង​កើន​ឡើង​មួយ​ជា​ពីរ ពី​ចំណោម​អ្នក​ផ្សាយ​ក្នុង​ក្រុមជំនុំ និង​ចំនួន​ម៉ោង​ផ្សាយ​របស់​អ្នក​ត្រួសត្រាយ​គួរ​កើន​ឡើង​យ៉ាង​ច្រើន​ដែរ។ ខែ​មេសា​ជា​ខែ​មួយ​ដែល​មាន​ថ្ងៃ​អាទិត្យ​ដល់​ទៅ​ប្រាំ​ដង។ ខែ​នេះ​ក៏​មាន​ថ្ងៃ​សៅរ៍​ប្រាំ​ដង​ដែរ។ ចូរ​ឆ្លៀត​រៀង​រាល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ក្នុង​កំឡុង​ខែ​មេសា . . . ធ្វើ​ជា​ពេល​សំរាប់​ការ​ផ្សព្វផ្សាយ​ពិសេស»។ នេះ​គឺ​ជា​គោល​ដៅ​មួយ​ដែល​ត្រូវ​ខិតខំ​អស់​ពី​សមត្ថភាព ដែល​បាន​ត្រូវ​កំណត់​សំរាប់​បងប្អូន​អស់​៦០​ឆ្នាំ​មក​ហើយ! នៅ​ឆ្នាំ​នេះ ក៏​ដូច​នឹង​ឆ្នាំ​១៩៣៩​ដែរ ដែល​ខែ​មេសា​មាន​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ​ប្រាំ​ដង។ តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​សំរាប់​ខែ​នេះ? តើ​អ្នក​បាន​សរសេរ​អ្វី​ខ្លះ​ទៅ​លើ​ប្រក្រតិទិន​របស់​អ្នក​សំរាប់​ខែ​មេសា​ឆ្នាំ​២០០០? ចូរ​រៀប​ចំ​រួម​ចំណែក​ដែល​ប្រកប​ដោយ​ខ្លឹមសារ​ក្នុង​ការ​ល្អ រួម​ជា​មួយ​រាស្ត្រ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ក្នុង​ខែ​ពិសេស​នេះ ខាង​សកម្មភាព​ផ្នែក​វិញ្ញាណ​ឲ្យ​រឹតតែ​ខ្លាំង​ឡើង។

៣ អ្វី​ដែល​យើង​ចង់​សម្រេច: ថ្ងៃ​សំខាន់​បំផុត​ក្នុង​ឆ្នាំ​២០០០ គឺ​មាន​ក្នុង​ខែ​នេះ។ ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ទី១៩ ខែ​មេសា ជា​ថ្ងៃ​ខួប​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។ ចូរ​ឲ្យ​យើង​ខំ​ប្រឹង​ជា​ពិសេស​ដើម្បី​អញ្ជើញ​មនុស្ស​ជា​ច្រើន​នាក់​ដែល​យើង​អាច​អញ្ជើញ​បាន ឲ្យ​មក​ដល់​ពិធី​បុណ្យ​រំឭក។ ដូច​យើង​បាន​ជូន​យោបល់​នៅ​ខែ​មុន ចូរ​ធ្វើ​បញ្ជី​ឈ្មោះ​មួយ​អំពី​អស់​អ្នក​ដែល​ប្រហែល​ជា​នឹង​មក​ចូល​រួម​ពិធី​បុណ្យ​រំឭក និង​ឆែក​មើល​ឲ្យ​ប្រាកដ​ថា​មិន​បាន​ភ្លេច​អ្នក​ណា​ម្នាក់​ទេ។ អ្នក​ដែល​គួរ​ត្រូវ​អញ្ជើញ​គឺ​ជា​អ្នក​ផ្សាយ​ណា​ដែល​ឥត​សកម្មភាព អ្នក​សិក្សា​ព្រះ​គម្ពីរ​គ្រប់​រូប ពួក​អ្នក​ដែល​យើង​ត្រឡប់​ទៅ​ជួប​ អ្នក​ដែល​ធ្លាប់​សិក្សា​ពី​មុន អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​យើង មិត្ត​រួម​ថ្នាក់ អ្នក​ជិត​ខាង ញាតិ​សន្ដាន និង​អ្នក​ឯ​ទៀត​ដែល​យើង​ស្គាល់។ តើ​អ្នក​ទាំង​អស់​ដែល​ចង់​ចូល​រួម​មាន​យាន​សំរាប់​ធ្វើ​ដំណើរ​ទេ? បើសិន​ជា​គ្មាន តើ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​គេ​ទេ? នៅ​យប់​នៃ​ពិធី​បុណ្យ​រំឭក យើង​ទាំង​អស់​គ្នា​នឹង​មាន​ឯក​សិទ្ធិ​ទទួល​ស្វាគមន៍​នូវ​អស់​អ្នក​ដែល​ចូល​រួម។ ក្រោយ​ពី​ពិធី​បុណ្យ​រំឭក យើង​អាច​បន្ត​ទាក់ទង​ឲ្យ​ជំនួយ​ខាង​វិញ្ញាណ​ជា​បន្ថែម ចំពោះ​អ្នក​ទាំង​នេះ​ដែល​មាន​ចំណាប់​អារម្មណ៍។

៤ ដែល​យើង«ឧស្សាហ៍​ធ្វើ​ការ​ល្អ»ក្នុង​កំឡុង​ប៉ុន្មាន​ថ្ងៃ​មុន និង​ក្រោយ​ពី​ពិធី​បុណ្យ​រំឭក​នោះ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​បង្ហាញ​ឲ្យ​ព្រះ​យេហូវ៉ា​ជ្រាប​ថា យើង​ពិត​ជា​ដឹង​គុណ​ពី​អ្វី​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ដើម្បី​យើង។ យើង​ជា​ច្រើន​នាក់​នឹង​អាច​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​របស់​យើង ពីព្រោះ​ម៉ោង​ដែល​មាន​ពន្លឺ​ថ្ងៃ​គឺ​ច្រើន​ជាង​ និង​នៅ​កន្លែង​ខ្លះ​គឺ​មាន​អាកាសធាតុ​ល្អ​ជាង​ផង​ដែរ។ បើសិន​ជា​អ្នក​កំពុង​តែ​ត្រួសត្រាយ​ជំនួយ អ្នក​គួរ​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​បាន​ចំនួន​៥០​ម៉ោង​ឬ​ច្រើន​ជាង​នោះ​ក្នុង​កិច្ច​បំរើ។ (ម៉ាថាយ ៥:៣៧) កាន់​តាម​យ៉ាង​ហ្មត់ចត់​នូវ​កាល​វិភាគ​ដែល​អ្នក​បាន​រៀប​ចំ​នៅ​ដើម​ខែ។ (សាស្ដា ៣:១; កូរិនថូសទី១ ១៤:៤០) ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​យ៉ាង​ណា​ដើម្បី​គាំទ្រ​អ្នក​ត្រួសត្រាយ​ទាំង​អស់ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​និង​ដោយ​ផ្សព្វផ្សាយ​ជា​មួយ​នឹង​គេ​ផង​ដែរ។ (ប្រៀប​មើល ពង្សាវតារក្សត្រទី២ ១០:១៥, ១៦) បើសិន​ជា​យើង​ធ្វើ​ការ​សាប​ព្រោះ​ដោយ​ចិត្ត​ឧស្សាហ៍​ក្នុង​កំឡុង​ខែ​មេសា នោះ​យើង​អាច​សង្ឃឹម​បាន​អំណរ​ជា​ខ្លាំង​និង​ពរ​ពី​ព្រះ​យេហូវ៉ា។ (ម៉ាឡាគី ៣:១០) ប្រហែល​ជា​នេះ​នឹង​ធ្វើ​ជា​ជំហាន​មួយ​ទៅ​ដល់​ការ​ត្រួសត្រាយ​ជំនួយ​បន្ត​មិន​ឈប់ ឬ​ក៏​ការ​ត្រួសត្រាយ​ពេញ​ពេល។ ចូរ​ឲ្យ​ល្បឿន​ខាង​សកម្មភាព​ផ្នែក​វិញ្ញាណ​ដែល​យើង​បង្កើត​ក្នុង​កំឡុង​ខែ​មេសា បន្ត​ទៅ​ខែ​ទាំង​ប៉ុន្មាន​ជា​បន្តបន្ទាប់ ពេល​ដែល​យើង​បន្ត​ធ្វើ​ជា​អ្នក​ផ្សាយ​យ៉ាង​ទៀងទាត់​ខាង​ព្រះ​រាជាណាចក្រ។

៥ ពិត​ប្រាកដ​ហើយ ក្នុង​ខែ​នេះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់​នឹង​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ច្រើន​ជាង​។ តើ​អ្នក​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​មួយ​ទេ? ចូរ​អធិស្ឋាន​ដោយ​និយាយ​ត្រង់ៗ សូម​ឲ្យ​បាន​អ្នក​សិក្សា​ព្រះ​គម្ពីរ​ម្នាក់ និង​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​អធិស្ឋាន​នោះ។ អ្នក​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​ទ្រង់​អបអរ​នឹង​សំណូម​ពរ​ដ៏​រាបសា​របស់​អ្នក ឲ្យ​បាន​ជំនួយ​ក្នុង​ការ​រក​បង្រៀន​អ្នក​ណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ស។—យ៉ូហានទី១ ៣:២២

៦ នេះ​គឺ​ជា​វិធី​និយាយ​ដែល​បាន​ប្រើ​យ៉ាង​ជោគជ័យ​ក្នុង​ការ​ផ្ដើម​ការ​សន្ទនា។ អ្នក​ចាប់​ផ្ដើម​ដោយ​សួរ​ថា៖ «តើ​អ្នក​គិត​ថា​អំពើ​ហិង្សា​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​សាលា ជា​លទ្ធផល​ពី​សកម្មភាព​របស់​ពួក​ព្រាយ​បិសាច​ឬ​ក៏​កង្វះ​ខាង​ការ​បង្ហាត់​បង្រៀន​ពី​មាតា​បិតា?» ចាំ​ឲ្យ​គេ​ឆ្លើយ។ បើសិន​ជា​គេ​និយាយ​ថា៖ «សកម្មភាព​ពួក​ព្រាយ​បិសាច» សូម​អាន​វិវរណៈ ១២:៩, ១២ និង​បញ្ជាក់​ពី​នាទី​នៃ​អារក្ស​ក្នុង​ការ​បណ្ដាល​ឲ្យ​មាន​ភាព​ជ្រួលច្របល់​ក្នុង​លោកីយ៍​នេះ។ ក្រោយ​នោះ បើក​សៀវភៅ​ស្តើង​តម្រូវ មើល​មេ​រៀន​ទី៤ និង​សួរ​ថា តើ​ធ្លាប់​ឆ្ងល់​ថា​អារក្ស​មក​ពី​ណា​ទេ? បន្ត​ដោយ​អាន​និង​ពិគ្រោះ​ពីរ​វគ្គ​នៅ​ដើម​មេ​រៀន​នោះ។ បើសិន​ជា​គេ​ឆ្លើយ​ថា៖ «កង្វះ​ខាង​ការ​បង្ហាត់​បង្រៀន​ពី​មាតា​បិតា» ជា​ហេតុ​ដែល​មាន​អំពើ​ហិង្សា​ក្នុង​សាលា​រៀន នោះ​សូម​អាន​ធីម៉ូថេទី២ ៣:១​-​៣ និង​បញ្ជាក់​ពី​លក្ខណៈ​ដែល​ច្បាស់​ជា​នាំ​មក​នូវ​បញ្ហា​នេះ។ ក្រោយ​នោះ បើក​សៀវភៅ​ស្តើង​តម្រូវ មើល​មេ​រៀន​ទី៨ អាន​វគ្គ​ទី៥ និង​បន្ត​ពិគ្រោះ។ បើសិន​ជា​អ្នក​អាច​រៀប​ចំ​ត្រឡប់​មក​វិញ អ្នក​ប្រហែល​ជា​បាន​បើក​ផ្លូវ​មួយ​ដើម្បី​មាន​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់​ជា​មួយ​គេ។ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​គេ​វិញ ចូរ​សួរ​គេ​ថា តើ​អ្នក​ស្គាល់​បុគ្គល​ឯ​ទៀត​ដែល​ប្រហែល​ជា​នឹង​ចាប់​អារម្មណ៍​ស្ដាប់​នូវ​ខ្លឹមសារ​ដែល​អ្នក​កំពុង​តែ​រៀន​នោះ​ដែរ​ទេ?

៧ វិធី​មួយ​ទៀត​ដែល​អ្នក​អាច«ឧស្សាហ៍​ធ្វើ​ការ​ល្អ»ក្នុង​កំឡុង​ខែ​មេសា គឺ​ដោយ​ចូល​រួម​ក្នុង​វិធី​ផ្សាយ​ផ្សេងៗ។ តើ​អ្នក​ធ្លាប់​គិត​អំពី​ការ​ផ្សព្វផ្សាយ​នៅ​ឯ​សួនច្បារ​មួយ​ឬ​ក៏​នៅ​ឯ​កន្លែង​ចត​ឡាន​ទេ? ហើយ​នៅ​កន្លែង​ចាំ​ឡាន​ក្រុង​ឬ​ក៏​ស្ថានីយ​រទេះ​ភ្លើង​ទេ? ឬ​ក៏​តើ​អ្នក​ប្រហែល​ជា​ចង់​សាក​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ តាម​ថ្នល់​ឬ​ក៏​តាម​ហាង? សូម​អនុវត្ត​គំនិត​ទាំង​នោះ​ក្នុង​ខែ​នេះ​ទៅ។ ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​ដែល​ត្រូវ​ការ​ជា​ចាំបាច់។ (កិច្ចការ ៤:៣១; ថែស្សាឡូនីចទី១ ២:២​ខ) ប្រហែល​ជា​អ្នក​អាច​រៀប​ចំ​ផ្សព្វផ្សាយ​ជា​មួយ​អ្នក​ត្រួសត្រាយ​ម្នាក់​ឬ​ក៏​អ្នក​ផ្សាយ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិធី​ផ្សាយ​ទាំង​នេះ។

៨ អ្នក​ណា​ដែល​ចង់​បង្កើន​ចំណែក​ខ្លួន​ក្នុង​ការ​ធ្វើ​បន្ទាល់ គួរ​ចូល​រួម​ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។ នេះ​ច្រើន​តែ​តម្រូវ​ឲ្យ​យើង​ចាប់​ផ្ដើម​ការ​សន្ទនា​យ៉ាង​រាក់ទាក់​ជា​មួយ​មនុស្ស​ម្នាក់។ គ្រាន់​តែ​យក​រឿង​មួយ​មក​និយាយ​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នោះ ប្រហែល​ជា​ដោយ​ប្រើ​វិធី​និយាយ​ក្នុង​វគ្គ​ទី៦។ សូម្បី​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ក៏​គួរ​នឹង​ប្រើ​ដែរ ពីព្រោះ​ពុំ​នោះ​ទេ ពេល​នោះ​នឹង​ត្រូវ​បាត់បង់។ យើង​មិន​បោះ​ចោល​លុយ​ដែល​មាន​តម្លៃ​តិច​ទេ សូម្បី​តែ​តែ​វា​មិន​គ្រប់​មួយ​ដុល្លារ​ផង។ សូម​ឆ្លៀត​យក​ប្រយោជន៍​ពី​ពេល​សូម្បី​តែ​ប្រាំ​នាទី ដប់​នាទី ឬ​ក៏​១៥​នាទី​ដោយ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។

៩ ពេល​មួយ​សំរាប់​ការ​ជញ្ជឹង​គិត: ចូរ​គិត​អំពី​ចំណុច​ដែល​ត្រូវ​បាន​បញ្ជាក់​ក្នុង​ល្ខោន​នៅ​មហា​សន្និបាត​តាម​តំបន់​ពី​ឆ្នាំ​មុន ដែល​មាន​ប្រធាន​«បន្ទូល​របស់​ព្រះ​ខាង​ឯ​ទំនាយ»។ ល្ខោន​ដែល​មាន​ចំណង​ជើង ការ​អបអរ​នឹង​កេរ្ដិ៍​មរ​ត​ក​ខាង​វិញ្ញាណ​របស់​យើង បាន​ធ្វើ​ឲ្យ​យើង​គិត​យ៉ាង​ហ្មត់ចត់​អំពី​ភាព​ខុស​គ្នា​រវាង​យ៉ាកុប​និង​អេសាវ។ អេសាវ​បាន​និយាយ​ថា គាត់​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​នឹង​យ៉ាកុប​ទៅ​លើ​អ្វី​ខាង​វិញ្ញាណ ក៏​ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​អេសាវ​មិន​បាន​បង្ហាញ​នោះ​ទេ។ (លោកុប្បត្តិ ២៥:២៩​-​៣៤) នេះ​ជា​ការ​ព្រមាន​ដ៏​ខ្លាំង​ចំពោះ​យើង​ណាស់​ហ្ន៎! ដូច​នឹង​យ៉ាកុប ចូរ​ឲ្យ​យើង​ប្រុង​ប្រៀប​ប្រយុទ្ធ និង​តស៊ូ​ពុះពារ​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ៣២:២៤​-​២៩) សូម​ប្រើ​ខែ​មេសា​ព្រម​ទាំង​ខែ​ជា​បន្ទាប់ ដើម្បី​បង្កើត​សេចក្ដី​ឧស្សាហ៍​របស់​យើង​សា​ជា​ថ្មី ដោយ​មិន​ចាត់​ទុក​កេរ្ដិ៍​ដំណែល​របស់​យើង​ខាង​វិញ្ញាណ​ជា​អ្វី​ដែល​មិន​សំខាន់​នោះ​ទេ។

១០ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​។ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:១៤) ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ត្រូវ​តែ​ផ្សាយ​ឡើង។ ជីវិត​មនុស្ស​គឺ​ជាប់​ជំពាក់​នឹង​រឿង​នេះ! សូម​ឲ្យ​ខែ​នេះ​ប្រកប​ដោយ​ពរ​ជា​ពិសេស ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គ្រប់ៗរូប ពេល​ដែល​យើង​បង្ហាញ​ដោយ​ឯកភាព​ថា យើង«ឧស្សាហ៍​ធ្វើ​ការ​ល្អ»។

[ប្រអប់​នៅ​ទំព័រ​៤]

កំណត់​ចំណាំ​អំពី​ពិធី​បុណ្យ​រំឭក

ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​នេះ គឺ​ចំ​នឹង​ថ្ងៃ​ពុធ ទី១៩ ខែ​មេសា។ អ្នក​ចាស់​ទុំ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ទាំង​ប៉ុន្មាន​ដូច​ត​ទៅ​នេះ៖

◼ ក្នុង​ការ​កំណត់​ម៉ោង​សំរាប់​ប្រជុំ​នោះ សូម​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ប្រាកដ​ថា វត្ថុ​តំណាង​នឹង​មិន​ត្រូវ​ជូន ទាល់តែ​ក្រោយ​ពី​ថ្ងៃ​លិច។

◼ មនុស្ស​ទាំង​អស់ រួម​បញ្ចូល​អ្នក​ថ្លែង​សុន្ទរកថា គួរ​ទទួល​ដំណឹង​ជាក់​ច្បាស់​ពី​ម៉ោង​និង​កន្លែង​នៃ​ពិធី​នេះ។

◼ នំប៉័ង​និង​ស្រា​ប្រភេទ​ត្រឹម​ត្រូវ គួរ​ត្រូវ​ទទួល​និង​រៀបចំ។—សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ ទំព័រ​១៩ (ភាសា​អង់គ្លេស)។

◼ ចាន កែវ តុ​និង​កម្រាល​តុ​ដ៏​សមរម្យ គួរ​ត្រូវ​យក​មក​សាល​ប្រជុំ​ហើយ​តម្រៀប​នៅ​កន្លែង​ជា​មុន។

◼ សាល​ប្រជុំ ឬ​ក៏​កន្លែង​ផ្សេង​ដែល​នឹង​ត្រូវ​ប្រើ​សំរាប់​ប្រជុំ គួរ​ត្រូវ​សំអាត​យ៉ាង​ហ្មត់ចត់​ជា​មុន។

◼ អ្នក​ទទួល​ភ្ញៀវ​និង​អ្នក​ជូន​វត្ថុ​តំណាង គួរ​ត្រូវ​ជ្រើស​និង​ជំ​រាប​ជា​មុន​អំពី​មុខ​ងារ​របស់​ពួក​គេ​និង​ទម្រង់ការ​ត្រឹម​ត្រូវ។

◼ ពិធី​គួរ​រៀប​ចំ​ឡើង ដើម្បី​ជូន​វត្ថុ​តំណាង​ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ណា​ដែល​ឈឺ​និង​ចូល​រួម​មិន​បាន។

◼ ពេល​មាន​ក្រុមជំនុំ​ច្រើន​ដែល​នឹង​ប្រើ​សាល​ប្រជុំ​ដដែល​ នោះ​គួរ​មាន​របៀប​រៀប​ចំ​ល្អ​រវាង​ក្រុមជំនុំ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​នៅ​បរិវេណ​ខាង​មុខ​ឬ​កន្លែង​ចូល តាម​ចិញ្ចើម​ថ្នល់ និង​នៅ​កន្លែង​ផ្ញើ​ឡាន​ជា​ដើម។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក