បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០០ ទំ. ៨
  • តើ«ត្រូវល្បងល»ដោយដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ«ត្រូវល្បងល»ដោយដូចម្ដេច?
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការដ៏សំខាន់
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ប្អូនប្រុសយុវវ័យ តើប្អូនកំពុងព្យាយាមឲ្យបានមុខងារឬទេ?
    ២០១៣ កិច្ចបម្រើព្រះ
  • យើងត្រូវការជំនួយរបស់អ្នក
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០០ ទំ. ៨

តើ«ត្រូវ​ល្បងល»ដោយ​ដូច​ម្ដេច?

១ ដោយ​មាន​ការ​រីក​ធំ​ឡើង​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា នោះ​មាន​សេចក្ដី​ត្រូវ​ការ​ជានិច្ច​ឲ្យ​មាន​បងប្អូន​ប្រុស​ដែល​មាន​គុណវុឌ្ឍិ​ដើម្បី​បំរើ​ជា​អ្នក​ងារ​ជំនួយ។ បងប្អូន​ប្រុស​ភាគ​ច្រើន​រួម​បញ្ចូល​ក្មេង​ជំទង់ៗ ដែល​មិន​ទាន់​ត្រូវ​ជ្រើសរើស​ទេ ប៉ុន្តែ​គេ​ប៉ង​ប្រាថ្នា​បំរើ​ក្នុង​ក្រុមជំនុំ។ ពេល​គេ​ទទួល​កិច្ចការ​បន្ថែម នោះ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ប្រយោជន៍​និង​មាន​អារម្មណ៍​ថា​ខ្លួន​បាន​សម្រេច​ការ​យ៉ាង​ល្អ។ ជំនឿន​ត​ទៅ​ទៀត​របស់​គេ គឺ​ពឹងពាក់​ទៅ​លើ​ការ«ល្បងល»។ (ធីម៉ូថេទី១ ៣:១០) តើ​នេះ​អាច​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច​បាន?

២ តួ​នាទី​របស់​ពួក​អ្នក​ចាស់​ទុំ: ជា​ផ្នែក​នៃ​ការ​ប្រៀប​បង​ប្រុស​ម្នាក់​ទៅ​នឹង​គុណវុឌ្ឍិ​ក្នុង​បទ​គម្ពីរ​សំរាប់​អ្នក​ងារ​ជំនួយ​ដែល​មាន​នៅ​ធីម៉ូថេទី១ ៣:៨​-​១៣ ពួក​អ្នក​ចាស់​ទុំ​នឹង​ល្បងល​សមត្ថភាព​របស់​បង​ប្រុស​ម្នាក់​ខាង​ការ​ទទួល​បន្ទុក​ការងារ។ ប្រហែល​ជា​មុន​ដំបូង គេ​នឹង​កំណត់​ឲ្យ​គាត់​ធ្វើ​កិច្ច​បំរើ​ដែល​មាន​ប្រយោជន៍​ទាក់ទង​នឹង​ការ​មើល​ខុស​ត្រូវ​ទស្សនាវដ្ដី​និង​ប្រកាសនវត្ថុ​ដើម្បី​ចែក​ដល់​គេ រៀប​ចំ​មីក្រូ និង​ការ​ថែ​សាលព្រះរាជាណាចក្រ​ជា​ដើម។ ពួក​អ្នក​ចាស់​ទុំ​និង​មើល​ថា​តើ​គាត់​ធ្វើ​កិច្ចការ​របស់​គាត់​យ៉ាង​ដូច​ម្ដេច។ ពួក​គេ​និង​មើល​លក្ខណៈ​មួយ​ចំនួន​គឺ​ថា អាច​ពឹងពាក់​បាន មក​ទៀង​ពេល មាន​វីរិយ​ភាព ភាព​រាប​ទាប សុខ​ចិត្ត​ជួយ និង​មាន​សមត្ថភាព​ប្រស្រ័យ​ទាក់ទង​អ្នក​ដទៃ។ (ភីលីព ២:២០) តើ​គាត់​ជា​គំរូ​ល្អ​ចំពោះ​ការ​ស្លៀក​ពាក់​និង​ការ​សំអិត​សំអាង​ទេ? តើ​គាត់​ចេះ​ទទួល​ខុស​ត្រូវ​ទេ? ពួក​គេ​ចង់​ឃើញ​ថា​អ្នក​នោះ​«សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា»។ (យ៉ាកុប ៣:១៣) តើ​គាត់​ពិត​ជា​ខិតខំ​ជួយ​ក្នុង​ក្រុមជំនុំ​ទេ? តើ​គាត់​កំពុង​តែ​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស» ដោយ​ការ​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ​ផ្សាយ​ទេ?—ម៉ាថាយ ២៨:១៩; សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៩០ ទំព័រ​១៨​-​២៨ (ភាសា​អង់គ្លេស)។

៣ ទោះបី​ព្រះ​គម្ពីរ​គ្មាន​ដាក់​កំណត់​អាយុ​សំរាប់​ការ​ជ្រើសរើស​ជា​អ្នក​ងារ​ជំនួយ​ក៏​ដោយ​ ព្រះ​គម្ពីរ​សំដៅ​ទៅ​បង​ប្រុស​បែប​នេះ​ជា«ពួក​បុរស​ដែល​ធ្វើ​ការ​បំរើ»។ យើង​មិន​គិត​ថា​ពួក​នេះ​ជា​ក្មេង​ជំទង់​ឬ​ក៏​ពាក់​កណ្ដាល​យុវ​វ័យ​នោះ​ទេ ជា​ពិសេស​ដែល​បទ​គម្ពីរ​និយាយ​ថា​គេ​ប្រហែល​ជា​មាន​ប្រពន្ធ​និង​កូន។ (ធីម៉ូថេទី១ ៣:១២, ១៣, ព​.​ថ​.) ពួក​បុរស​ទាំង​នេះ​មិន​គួរ​បន្ទន់​ទៅ​តាម​«សេចក្ដី​ស្រើបស្រាល​របស់​ក្មេងៗ» ក៏​ប៉ុន្តែ​គួរ​ប្រព្រឹត្ត​ដោយ​ចិត្ត​នឹង​ធឹង ទាំង​មាន​ឋានៈ​ល្អ​និង​មនសិការ​ជ្រះថ្លា​ចំពោះ​ព្រះ​និង​មនុស្ស។—ធីម៉ូថេទី២ ២:២២

៤ ទោះបី​សមត្ថភាព​ផ្ទាល់​ខ្លួន​គឺ​មាន​ប្រយោជន៍​ក៏​ដោយ​ សំខាន់​បំផុត​គឺ​ជា​អាកប្បកិរិយា​និង​ចិត្ត​គំនិត​របស់​មនុស្ស​ម្នាក់។ តើ​បង​ប្រុស​ម្នាក់​ប៉ង​ប្រាថ្នា​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​សុភាព និង​បំរើ​បងប្អូន​របស់​គាត់​ទេ? បើ​អ៊ីចឹង ព្រះ​យេហូវ៉ា​និង​ប្រទាន​ពរ​ទៅ​ដល់​ការ​ព្យាយាម​របស់​គាត់​ដើម្បី​ជឿន​ឡើង​ក្នុង​ក្រុមជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក