ប្រអប់សំនួរ
◼ តើក្រុមជំនុំគួរមានផែនទីតំបន់ផ្សាយទាំងមូល ដាក់ឲ្យឃើញនៅក្នុងសាលព្រះរាជាណាចក្រឬទេ?
ត្រូវហើយ ផែនទីតំបន់ផ្សាយទាំងមូលគួរតែរៀបដាក់ស៊ុម និងដាក់តាំងឲ្យឃើញលើជញ្ជាំងនៅក្នុងសាលព្រះរាជាណាចក្រ។ ផែនទីនេះមិនគួរដាក់នៅលើក្ដារពត៌មានឡើយ។ ផែនទីនេះគួរបង្ហាញនូវព្រំដែនសរុបនៃតំបន់ផ្សាយរបស់ក្រុមជំនុំ ហើយព្រំដែននៃតំបន់និមួយៗ ព្រមទាំងលេខវាដែរ។ គួរតែបញ្ជាក់ឲ្យឃើញនូវព្រំដែនតំបន់ផ្សាយនៃក្រុមជំនុំទាំងប៉ុន្មានដែលប្រើសាលព្រះរាជាណាចក្រដដែលនេះ។ នេះនឹងជួយពួកអ្នកផ្សាយនិងពួកចំណាប់អារម្មណ៍ថ្មីជាដើម ឲ្យរកឃើញថាគេរស់នៅក្នុងតំបន់ក្រុមជំនុំមួយណា។ ការបង្ហាញទីកន្លែងសិក្សាសៀវភៅតាមក្រុមជំនុំនៅលើផែនទី ក៏នឹងជួយបុគ្គលគ្រប់គ្នារកឃើញកន្លែងដែលគេបានចាត់ឲ្យទៅសិក្សាសៀវភៅតាមក្រុម។ ផែនទីនេះគួរទុកឲ្យទាន់សម័យ។
ការដាក់ឲ្យឃើញផែនទីបែបនេះ គឺប្រើជាការរំឭកពួកអ្នកផ្សាយទាំងអស់គ្នាថា បើអាចធ្វើទៅបាន ការមានតំបន់ផ្សាយរៀងៗខ្លួនជាការល្អ។ ផែនទីនេះក៏មានប្រយោជន៍ដល់អស់អ្នកដែលចង់រើសយកតំបន់ផ្សាយនៅជិតផ្ទះរបស់គេ។ ជួនកាលនេះក៏អាចជួយសំចៃពេលវេលានៅឯការប្រជុំសំរាប់កិច្ចបំរើផ្សាយ ដែលជួយឲ្យអ្នកនាំមុខបង្គាប់ក្រុមនិមួយៗនៃពួកអ្នកផ្សាយ ឲ្យទៅកន្លែងផ្សាយនោះបានឆាប់ទៀតផង។
ផែនទីនេះក៏ផ្ដល់នូវទីសំអាងថា ក្រុមជំនុំនេះបានត្រូវចាត់ចែងយ៉ាងល្អដើម្បីផ្សព្វផ្សាយសារព្រះរាជាណាចក្រឲ្យបានហ្មត់ចត់ក្នុងតំបន់របស់គេនោះ។—លូកា ៩:៦