បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០០ ទំ. ១-៤
  • នេះទាក់ទងជីវិតស្លាប់រស់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះទាក់ទងជីវិតស្លាប់រស់!
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរបន្ដផ្សព្វផ្សាយ!
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ‹ចូរយកចិត្ដទុកដាក់នឹងការងារដែលយើងបានទទួលក្នុងព្រះអម្ចាស់ចុះ!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ការរួមធ្វើការជាមួយនឹងព្រះ គឺជាហេតុដែលនាំឲ្យអរសប្បាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០០ ទំ. ១-៤

នេះ​ទាក់ទង​ជីវិត​ស្លាប់​រស់!

១ ព្រះ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​«មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ»។ ក៏​ប៉ុន្តែ គឺ​មាន​ហេតុ​ការណ៍​ដ៏​ពិត​មួយ​ដែរ​ថា លទ្ធភាព​ទទួល​ជីវិត​របស់​មនុស្ស​រាប់​កោដិ​នាក់​ដែល​នៅ​លើ​ផែនដី គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​របស់​គេ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូ។ ចិត្ត​គំនិត​ត្រឹម​ត្រូវ​អាច​មាន​មូលដ្ឋាន​តែ​លើ​‹ចំណេះ​ត្រឹម​ត្រូវ​ខាង​សេចក្ដី​ពិត›​ប៉ុណ្ណោះ។ (ធីម៉ូថេទី១ ២:៣, ៤) ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ប្រាប់​ថា បន្ដិច​ទៀត​ផែនដី​នឹង​ត្រូវ​បោស​សំអាត​ដោយ​គ្មាន​អំពើ​អាក្រក់​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ពិភពលោក​ថ្មី​របស់​ព្រះ​ដែល​ប្រកប​ដោយ​ភាព​សុចរិត​ចូល​មក​នោះ យើង​ក៏​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ការងារ​ដ៏​ចាំបាច់​មួយ​ខាង​ការ​សង្គ្រោះ​ជីវិត​។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; រ៉ូម ១០:១៣​-​១៥

២ ហេតុ​អ្វី​ការងារ​នេះ​គឺ​បន្ទាន់​ម្ល៉េះ? ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ»។ (ម៉ាថាយ ២៤:២១) សេចក្ដី​វេទនា​នោះ​នឹង​ឡើង​ដល់​កំរិ​ត​ខ្ពស់​បំផុត​នៅ​ឯ​អើម៉ាគេដូន។ (វិវរណៈ ១៦:១៦) ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ដែល​នឹង​បាត់បង់​ជីវិត​ បើសិន​ជា​គេ​មិន​ប្រព្រឹត្ត​តាម​ដំណឹង​ល្អ​នោះ ក៏​មាន​រួម​បញ្ចូល​សាច់​ញាតិ​របស់​យើង​ដែល​មិន​មែន​ជា​អ្នក​ជឿ អ្នក​ជិត​ខាង អ្នក​ធ្វើ​ការ​ជា​មួយ មិត្ត​រួម​ថ្នាក់ និង​អ្នក​ដែល​យើង​ស្គាល់។ ក៏​ប៉ុន្តែ យើង​ក៏​យក​ចិត្ត​ទុក​ដាក់​ជួយ​«មនុស្ស​ទាំង​អស់»ដោយ​ធ្វើ​តម្រាប់​តាម​ព្រះ ដែល​ទ្រង់​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោកីយ៍​ទាំង​មូល​ដោយ​ប្រទាន​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ជា​តម្លៃ​លោះ​សំរាប់​មនុស្ស​ទាំង​អស់​គ្នា។ (យ៉ូហាន ៣:១៦) យើង​ត្រូវ​តែ​ខិតខំ​យ៉ាង​ខ្នះខ្នែង​ដើម្បី​អញ្ជើញ​មនុស្ស​ទាំង​អស់​រត់​ចូល​មក​ទី​សុវត្ថិ​ភាព​របស់​ព្រះ​យេហូវ៉ា។ ដោយ​ការ​បំពេញ​កិច្ច​ផ្សព្វផ្សាយ យើង​ក៏​អាច​ជៀស​វាង​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម។—អេសេគាល ៣៣:១​-​៧; កូរិនថូសទី១ ៩:១៦

៣ តើ​អ្វី​ជា​គោល​បំណង​របស់​យើង: សារៈ​សំខាន់​នៃ​កិច្ច​ផ្សព្វផ្សាយ​ត្រូវ​បញ្ជាក់​ទូទាំង​ព្រះ​បន្ទូល​របស់​ព្រះ។ ដូច​សាវ័ក​ប៉ុល​បាន​និយាយ​«សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង» ឲ្យ​រស់​សម​ស្រប​តាម​ផ្លូវ​របស់​ព្រះ។ (កូរិនថូសទី២ ៥:១៤) បន្ថែម​ទៅ​ទៀត ជា​ញឹកញយ ទស្សនាវដ្ដី​ប៉មយាម​បញ្ជាក់​នូវ​កាតព្វកិច្ច​របស់​យើង​ខាង​កិច្ច​ផ្សព្វផ្សាយ។ ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង តែង​តែ​ផ្ដល់​ឲ្យ​នូវ​ការ​ណែនាំ​ពី​របៀប​បំពេញ​កិច្ច​ផ្សព្វផ្សាយ។ ពួក​អ្នក​ចាស់​ទុំ​រៀប​ចំ​កិច្ចការ​នោះ​និង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​រួម​ក្នុង​កិច្ចការ​នោះ​ដែរ។ អ្នក​ផ្សាយ​គ្នីគ្នា​អញ្ជើញ​យើង​ទៅ​ផ្សព្វផ្សាយ​ជា​មួយ​គេ។ យើង​ទទួល​ឮ​ពត៌​មាន​ច្រើន​អំពី​ការ​រៀប​ចំ​ពាក្យ​សម្ដែង ពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​និង​ប្រកាសនវត្ថុ​ឯ​ទៀត ការ​ត្រឡប់​ទៅ​ជួប​ ការ​ដឹក​នាំ​ការ​សិក្សា និង​ការ​ប្រើ​ប្រាស់​នូវ​គ្រប់​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់។ ទាំង​អស់​នេះ​ជួយ​យើង​សម្រេច​គោល​បំណង​ខាង​ការ​សង្គ្រោះ​ជីវិត​។—កូរិនថូសទី១ ៩:២២, ២៣; អេភេសូរ ១:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក