អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«រៀងរាល់ឆ្នាំនៅពិធីបុណ្យខ្លះៗ មនុស្សជាច្រើនចែកអំណោយគ្នាទៅវិញទៅមកឬក៏ធ្វើអ្វីផ្សេងទៀតដ៏សប្បុរសដល់គ្នាទៅវិញទៅមក។ នេះរំឭកយើងអំពីគោលការណ៍មួយដ៏ប្រសើរបំផុត។ [សូមអានម៉ាថាយ ៧:១២] តើអ្នកគិតថាមនុស្សអាចធ្វើដូច្នេះជារៀងរាល់ថ្ងៃបានទេ? [ឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះមានពត៌មានល្អដែលគួរឲ្យយកមកពិចារណាស្តីពីសំនួរដែលថា៖ «តើអ្នកប្រព្រឹត្តទៅលើអ្នកដទៃយ៉ាងណា?»។
ប៉មយាម ថ្ងៃទី១ ខែមីនា
«សព្វថ្ងៃនេះ មនុស្សជាច្រើនត្រូវអ្នកដទៃធ្វើអាក្រក់ចំពោះគេ។ ហេតុនេះហើយគេមិនគិតថាការប្រព្រឹត្តល្អទៅលើមនុស្សឯទៀតជាអ្វីដ៏សមហេតុសមផលនោះទេ។ ប៉ុន្តែ សូមស្ដាប់នូវអ្វីដែលបុរសដ៏មានប្រាជ្ញាបំផុតបាននិយាយអំពីរឿងនេះក្នុងសៀវភៅនេះហៅថាព្រះគម្ពីរ។ [សូមអានម៉ាថាយ ៧:១២] តើអ្នកគិតថាឱវាទនេះមានប្រយោជន៍នៅសម័យយើងទេ? [ឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះបញ្ជាក់នូវមូលហេតុដែលឱវាទនេះនៅតែមានប្រយោជន៍សំរាប់សម័យយើង»។