អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមនុស្សខ្លះមានជីវិតស្រណុកសុខស្រួលម្ល៉េះ តែមនុស្សខ្លះទៀតខំរកស៊ីយ៉ាងសស្រាក់សស្រាំក៏នៅតែវេទនាដដែល? ព្រះគម្ពីរមានចែងអំពីរឿងនេះ។ [សូមអានសាស. ៨:៩] ទស្សនាវដ្ដីនេះពន្យល់នូវរបៀបដែលព្រះនឹងធ្វើឲ្យលែងមានការប្រកាន់វណ្ណៈតទៅទៀត»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សខ្លះជឿថា ព្រះទ្រង់កាន់ខាងអ្នកមានពីព្រោះជាតិមុនគេធ្វើល្អ។ តើអ្នកជឿថា ព្រះតែងកាន់ខាងអ្នកមានជាជាងអ្នកក្រទេ? [អនុញ្ញាតឲ្យឆ្លើយ] បើយើងគិតអំពីព្រះដែលបានបង្កើតមនុស្សជាតិវិញ ខ្ញុំសូមបង្ហាញអ្នកអំពីព្រះទ័យរបស់ទ្រង់ចំពោះអ្នកមាននិងអ្នកក្រផងដែរ។ [សូមអានកិច្ចការ ១៧:២៦] ទស្សនាវដ្ដីនេះបង្ហាញនូវរបៀបដែលព្រះនឹងធ្វើឲ្យការប្រកាន់វណ្ណៈលែងមានតទៅទៀត»។