អ្វីដែលអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សជាច្រើនចង់បានសន្ដិភាពយ៉ាងខ្លាំង។ តើអ្នកគិតថា យើងនឹងឃើញពាក្យទាំងនេះក្លាយជាការពិតឬទេ? [សូមអាន ទំនុកដំកើង ៤៦:៩ រួចមកអនុញ្ញាតឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីប៉មយាមនេះពន្យល់នូវរបៀបដែលនេះនឹងត្រូវសម្រេច និងមូលហេតុដែលយើងអាចមានទំនុកចិត្តលើសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកមួយដែលគ្មានសង្គ្រាម»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«តើអ្វីទៅជាដំណោះស្រាយដ៏ពិតដើម្បីឲ្យមានសន្ដិភាពស្ថិតស្ថេរលើផែនដី? មនុស្សជាច្រើននិងអង្គការជាច្រើនខំរកដំណោះស្រាយ តែពួកគេរកពុំឃើញឡើយ។ សៀវភៅចាស់ពីបុរាណនេះផ្ដល់នូវចម្លើយដូចតទៅចំពោះសំនួរនេះ។ [សូមអាន អេសាយ ៤៨:១៧, ១៨] ទស្សនាវដ្ដីប៉មយាមនេះនឹងលំអិតថែមទៀតអំពីរបៀបដែលការធ្វើតាមពាក្យទាំងនោះមានប្រសិទ្ធភាពក្នុងការបង្កើតឲ្យមានសន្ដិភាពដែលស្ថិតស្ថេរ»។