អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«មិនថាមនុស្សរស់នៅកន្លែងណាក៏ដោយ ពួកគេតែងតែចាប់អារម្មណ៍ចង់រកវិធីដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេបានធូរធារហើយឲ្យបានសេចក្ដីសុខ ដូចជាដោយរកការងារដ៏ល្អនិងជាប់លាប់។ ប៉ុន្តែ តើអ្នកដែលនឹកគិតទេថា អ្នកអាចមានលទ្ធភាពទទួលបានសេចក្ដីសុខជារៀងរហូតបាន? [សូមអាន ទំនុកដំកើង ១៦:៨, ៩] ទស្សនាវដ្ដីប៉មយាមនេះនឹងបញ្ជាក់នូវប្រភពនៃសេចក្ដីសុខដ៏ពិត»។
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«យើងកំពុងតែសួរអ្នកជិតខាងរបស់យើងថា តើអ្នកគិតថាលុយអាចដោះស្រាយបញ្ហាទាំងអស់របស់យើងបានទេ? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលសៀវភៅនេះ ដែលហៅថាព្រះគម្ពីរបរិសុទ្ធ ចែងទុកនោះ។ [សូមអាន សាស្ដា ៧:១២] ដូចយើងឃើញក្នុងបទគម្ពីរនេះ លុយអាចការពារយើងបាន។ ក៏ប៉ុន្តែ មានអ្វីដ៏សំខាន់ជាងលុយទៅទៀត។ ទស្សនាវដ្ដីនេះនឹងបញ្ជាក់ថានោះជាអ្វី។