កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
សព្វថ្ងៃនេះ យើងមានពត៌មានច្រើនដែលប្រាប់ពីរបៀបរក្សាបេះដូងយើងឲ្យមានសុខភាពល្អ ដើម្បីមានជីវភាពរស់នៅដ៏រីករាយហើយអាយុវែងទៀត។ ប៉ុន្តែ សំខាន់ជាងនោះទៅទៀត គឺសភាពនៃចិត្តរបស់យើង។ ដូច្នេះ កម្មវិធីសន្និបាតពិសេសដែលមានក្នុងខែកញ្ញាឆ្នាំ២០០៣ខាងមុខនេះ មានប្រធានថា «បំរើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត»។ (១របា. ២៨:៩) តើយើងអាចទន្ទឹងរងចាំរៀនអ្វីខ្លះ?
អ្នកត្រួតពិនិត្យមណ្ឌលនឹងពិគ្រោះនូវរបៀបដែលយើងអាច «ជួយអ្នកឯទៀតបំរើព្រះយេហូវ៉ាដោយមានចិត្តរីករាយស្ម័គ្រស្មោះផង»។ ការសម្ភាសន៍នឹងបង្ហាញនូវអំណរដែលមកពីការបណ្ដុះនូវចំណាប់អារម្មណ៍ ហើយការដឹកនាំការសិក្សាព្រះគម្ពីរជាមួយនឹងមនុស្សដែលមានចិត្តចង់បំរើព្រះយេហូវ៉ា។ អស់អ្នកដែលមានវត្តមាន ពិតជានឹងទទួលនូវការសម្រាលទុក្ខនិងការលើកទឹកចិត្តពីសុន្ទរកថារបស់អ្នកថ្លែងម្នាក់ដែលត្រូវជាភ្ញៀវ ហើយសុន្ទរកថានោះមានចំណងជើងថា «ចូររក្សាការពារចិត្តរបស់យើងក្នុងលោកីយ៍នេះដែលពោរពេញទៅដោយបញ្ហា»។ កម្មវិធីផ្នែកពេលព្រឹកនឹងបញ្ចប់ដោយសុន្ទរកថាអំពីពិធីបុណ្យជ្រមុជទឹក។
នៅពេលថ្ងៃ សុន្ទរកថាដែលមានចំណងជើងថា «ផ្ដល់ជំនួយទៅ» នឹងពិគ្រោះវិធីដែលយើងអាចជួយអ្នកឯទៀត។ តើមាតាបិតាអាចធ្វើអ្វីដើម្បីការពារចិត្តរបស់កូនៗ ពីអានុភាពដ៏អាក្រក់ និងជួយពួកគេចូលទៅជិតព្រះយេហូវ៉ា? សុន្ទរកថាដែលមានចំណងជើងថា «ជួយកូនរបស់អ្នកមានចិត្តរីករាយក្នុងការបំរើព្រះយេហូវ៉ា» នឹងផ្ដល់យោបល់ដែលមានប្រយោជន៍ ហើយនឹងបង្ហាញនូវរបៀបដែលយើងអាចធ្វើដូច្នេះ។
តើយើងកំពុងតែឆ្លៀតយកប្រយោជន៍ពីសំវិធានការគ្រប់យ៉ាងដែលព្រះយេហូវ៉ាប្រទានឲ្យ ដើម្បីរក្សាឲ្យចិត្តរបស់យើងមានសុខភាពល្អហើយមាំមួនផងឬទេ? ភ្ញៀវម្នាក់នឹងថ្លែងសុន្ទរកថាចុងក្រោយ ដែលមានចំណងជើងថា «បំរើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តជានិច្ច» នឹងផ្ដោតអារម្មណ៍ទៅលើទិដ្ឋភាពដ៏ចាំបាច់បួនយ៉ាងនៃកាលវិភាគផ្ទាល់ខ្លួនដើម្បីជួយរក្សាភាពខាងវិញ្ញាណរបស់យើង។ តើយើងចំណាយពេលនិងការខំប្រឹងប៉ុណ្ណាទៅចំពោះ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ កិច្ចផ្សព្វផ្សាយ ហើយការសំណេះសំណាលនឹងបងប្អូនគ្រីស្ទានឯទៀតនោះ? ចំពោះទិដ្ឋភាពទាំងនេះ តើយើងអាចធ្វើឲ្យប្រសើរឡើងបានទេ?
ព្រះយេហូវ៉ាបានអញ្ជើញយើងថា «ចូរផ្ចង់ចិត្តឯងចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ!»។ (សុ. ២៣:១២) ចូរត្រៀមខ្លួនតាំងពីពេលឥឡូវនេះដើម្បីចូលរួមថ្ងៃនៃការបង្ហាត់បង្រៀនខាងបទគម្ពីរដែលមានប្រយោជន៍។ ការចូលរួមនឹងពង្រឹងកម្លាំងរបស់អ្នកឲ្យបំរើព្រះយេហូវ៉ាជាបន្តអស់ពីចិត្តហើយយ៉ាងរីករាយស្ម័គ្រស្មោះផង។