មហាសន្និបាតនិងសន្និបាតអន្តរជាតិ ជំរុញចិត្តយើងឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះ!
មហាសន្និបាតនិងសន្និបាតអន្តរជាតិដែលមានប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ»ដែលបានមានក្នុងឆ្នាំនេះ ពិតជាទីបន្ទាល់ដ៏ប្រសើរក្រៃលែងមួយ។ កម្មវិធីប្រជុំសំខាន់ៗទាំងនេះខាងព្រះធិបតេយ្យបានលើកតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា និងបានបង្កើនសមត្ថភាពរបស់យើងក្នុងការ«ថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ»។ (ទំនុក. ៩៦:៨) ការលើកតម្កើងសិរីរុងរឿងរបស់ព្រះពិតជាគួរគប្បីណាស់ ដោយសារការបង្កើតដ៏អស្ចារ្យរបស់ទ្រង់ ដែលសម្ដែងពីគុណសម្បត្ដិល្អឆ្នើមរបស់ទ្រង់។—យ៉ូប ៣៧:១៤; វិវរ. ៤:១១
សូមប្រើសំនួរខាងក្រោមនេះនិងកំណត់របស់អ្នក ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការរៀនសាឡើងវិញនូវកម្មវិធីមហាសន្និបាតនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមករា។
១. តើការបង្កើតដែលគ្មានជីវិតសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច? ហើយតើនេះខុសគ្នាយ៉ាងណាពីរបៀបមនុស្សសរសើរទ្រង់? (ទំនុក. ១៩:១-៣; «ការបង្កើតសម្ដែងពីសិរីរុងរឿងរបស់ព្រះ»)
២. ការផ្លាស់ប្រែទ្រង់ទ្រាយបានបង្ហាញទុកជាមុននូវព្រឹត្ដិការណ៍មួយដែលបានកើតឡើងនៅបច្ចុប្បន្នកាលនេះ តើព្រឹត្ដិការណ៍នោះជាអ្វី? ហើយតើការសម្រេចនៃព្រឹត្ដិការណ៍នេះជំរុញទឹកចិត្តជនគ្រីស្ទានយ៉ាងដូចម្ដេច? (សុន្ទរកថាជាមូលដ្ឋាន «ចក្ខុនិមិត្តជាទំនាយពីសិរីរុងរឿងជំរុញចិត្តយើងយ៉ាងខ្លាំង!»)
៣. តើយើងអាចបណ្ដុះឲ្យមានចិត្តរាបទាបដូចព្យាការីដានីយ៉ែលយ៉ាងដូចម្ដេច? ហើយបើបណ្ដុះឲ្យមានចិត្តរាបទាបដូច្នេះ តើយើងទទួលផលប្រយោជន៍អ្វី? (ដា. ៩:២, ៥; ១០:១១, ១២; «សិរីរុងរឿងរបស់ព្រះយេហូវ៉ាត្រូវបើកសម្ដែងចំពោះអ្នកមានចិត្តរាបទាប»)
៤. (ក) ស្តីអំពីការជំនុំជំរះរបស់ព្រះ តើទំនាយរបស់លោកអេម៉ុសបង្រៀនយើងចំណុចបីយ៉ាងអ្វី? (អេម. ១:៣, ១១, ១៣; ៩:២-៤, ៨, ១៤) (ខ) តើស្មរបន្ទាល់ព្រះយេហូវ៉ាអាចទាញយកមេរៀនអ្វីពីការព្រមាននៅអេម៉ុស ២:១២? («សារៈសំខាន់នៃទំនាយអេម៉ុសសំរាប់សម័យយើង»)
៥. (ក) តើមានគ្រោះថ្នាក់អ្វីដែលមកពីការផឹកស្រាហួសប្រមាណ ទោះជាមិនស្រវឹងក៏ដោយ? (ខ) បើអ្នកណាមានទម្លាប់ផឹកស្រាហួសប្រមាណ តើពួកគេអាចធ្វើអ្វីទៅដើម្បីវៀរចាកពីអំពើនេះ? (ម៉ាក. ៩:៤៣; អេភ. ៥:១៨; «ចូរជៀសពីអន្ទាក់ដែលជាការប្រមឹកសុរា»)
៦. តើអ្នកកំពុងតែទទួលប្រយោជន៍ណាខ្លះពីសៀវភៅថ្មីចំណងជើងចូរចូលទៅជិតព្រះយេហូវ៉ា?
៧. តើយើងអាច«បំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចជាកញ្ចក់ឆ្លុះមុខ»តាមរបៀបបីយ៉ាងអ្វី? (២កូ. ៣:១៨; «ចូរបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចជាកញ្ចក់ឆ្លុះមុខ»)
៨. តើអ្វីបណ្ដាលឲ្យគេស្អប់យើងដោយគ្មានហេតុត្រឹមត្រូវនោះ? ហើយតើអ្វីអាចជួយឲ្យយើងរក្សានូវចិត្តស្មោះគ្រប់ល័ក្ខណ៍ ថ្វីត្បិតយើងជួបនឹងសេចក្ដីស្អប់នេះក៏ដោយ? (ទំនុក. ១០៩:១-៣; «ត្រូវគេស្អប់ដោយឥតហេតុ»)
៩. តើអ្វីជាទស្សនៈដូចព្រះគ្រីស្ទស្តីអំពីការធ្វើជាអ្នកធំ? តើមនុស្សម្នាក់អាចដឹងដោយដូចម្ដេចថា ខ្លួនត្រូវបណ្ដុះឲ្យមានទស្សនៈនេះបានពេញលេញជាងនោះ? (ម៉ាថ. ២០:២០-២៦; «ចូរបណ្ដុះឲ្យមានទស្សនៈដូចព្រះគ្រីស្ទចំពោះការធ្វើជាអ្នកធំ»)
១០. តើអ្វីអាចជួយឲ្យយើងមានកម្លាំងខាងវិញ្ញាណជានិច្ចទោះជាអស់កម្លាំងកាយក៏ដោយ? («អស់កម្លាំងកាយតែមិនអស់កម្លាំងខាងវិញ្ញាណ»)
១១. តើសាតាំងប្រើអ្វីខ្លះដើម្បីផ្សាយសេចក្ដីមិនពិត? ហើយយោងទៅតាមព្រះគម្ពីរ តើយើងគួរធ្វើយ៉ាងណាពេលមានអ្វីខំបង្ខូចជំនឿរបស់យើង? (យ៉ូន. ១០:៥; «ចូរប្រយ័ត្ននឹង‹សំឡេងរបស់មនុស្សដទៃ›»)
១២. តើអ្នកចូលចិត្តអ្វីខ្លះអំពីសៀវភៅថ្មីបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ?
១៣. តើយុវជនកំពុងតែលើកសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេចខ្លះ? (១ធី. ៤:១២; «របៀបដែលពួកយុវវ័យកំពុងតែសរសើរតម្កើងព្រះយេហូវ៉ា»)
១៤. តើមានឈុតណាខ្លះដែលអ្នកចាំច្បាស់ជាងគេក្នុងឈុតសម្ដែងចំណងជើង«ចូរធ្វើបន្ទាល់យ៉ាងក្លាហានថ្វីបើមានការប្រឆាំងបៀតបៀន»?
១៥. តើយ៉ាងដូចម្ដេចដែលយើងអាចធ្វើតាមគំរូរបស់ (ក) ពេត្រុសនិងយ៉ូហាន? (កិច្ច. ៤:១០) (ខ) ស្ទេផាន? (កិច្ច. ៧:២, ៥២, ៥៣) (គ) ក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ? (កិច្ច. ៩:៣១; ឈុតសម្ដែងនិងសុន្ទរកថា«ចូរប្រកាសដំណឹងល្អ‹ឥតឈប់ឈរ›»)
១៦. (ក) ស្តីអំពីរបៀបផ្សេងៗដែលយើងអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះ តើយើងបានយល់ព្រមនឹងសំនើអ្វី? (ខ) នៅពេលដែលយើងអនុវត្តតាមអ្វីដែលយើងបានរៀននៅមហាសន្និបាតប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ» តើយើងអាចមានទំនុកចិត្តអ្វី? (យ៉ូន. ១៥:៩, ១០, ១៦; «ចូរបន្ត‹បង្កើតផលជាច្រើន›ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ា»)
ដោយរំពឹងគិតទៅលើការណែនាំខាងវិញ្ញាណដែលយើងទទួលនៅមហាសន្និបាតនោះ យើងទទួលការជំរុញដែលលើកទឹកចិត្តឲ្យអនុវត្តតាមអ្វីដែលយើងបានរៀន។ (ភី. ៤:៨, ៩) នេះនឹងពង្រឹងការតាំងចិត្តរបស់យើងឲ្យ«ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ»។—១កូ. ១០:៣១