បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៤ ទំ. ១
  • កិច្ចការដែលព្រះគាំទ្រ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កិច្ចការដែលព្រះគាំទ្រ
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាប្រទានឥទ្ធិឫទ្ធិដ៏លើសលប់
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរចាត់ទុកឯកសិទ្ធិក្នុងកិច្ចផ្សព្វផ្សាយជាអ្វីដែលមានតម្លៃ
    ២០១១ កិច្ចបម្រើព្រះ
  • ការអប់រំពីព្រះមានតម្លៃលើសលប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរបន្ដផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្ដក្លាហាន
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០៤ ទំ. ១

កិច្ចការ​ដែល​​ព្រះ​គាំទ្រ

១ ក្នុង​ចំណោម​អ្នក​បំរើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​មាន​អ្នក​បំរើ​តិច​ណាស់​ដែល​​មាន​កំរិ​ត​វប្បធម៌​ខ្ពស់ ឬ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន ឬ​មាន​មុខ​មាត់​ធំដុំ​ក្នុង​របប​លោកីយ៍​នេះ។ ហេតុ​នេះ​ហើយ បាន​ជា​មនុស្ស​ខ្លះ​បដិសេធ​កិច្ច​បំរើ​ផ្សាយ​របស់​យើង ថា​មិន​សំខាន់​និង​មិន​ចង់​រាប់​អាន​យើង​ឡើយ។ (អេសា. ៥៣:៣) យ៉ាង​ណា​ក៏​ដោយ​ កិច្ចការ​អប់រំ​ខាង​ព្រះ​គម្ពីរ​ដែល​​យើង​ធ្វើ​នោះ បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។ តើ​មនុស្ស​សាមញ្ញ​បាន​ទទួល​ផល​យ៉ាង​អស្ចារ្យ​បែប​នេះ តាម​របៀប​ណា? នេះ​គឺ​ដោយសារ​ព្រះ​បាន​គាំទ្រ​ពួក​គេ។ (ម៉ាថ. ២៨:១៩, ២០; កិច្ច. ១:៨) សាវ័ក​ប៉ុល​បាន​ពន្យល់​ថា៖ «ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​​នឹង​ធ្វើ​ឲ្យ​អ្នកប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ»។—១កូ. ១:២៦​-​២៩

២ ពួក​សាវ័ក​និង​ជន​គ្រីស្ទាន​ឯ​ទៀត​នៅ​សតវត្ស​ទី​មួយ ភាគ​ច្រើន​គឺ«ជា​មនុស្ស​មិន​សូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ​ប៉ុន្មាន»ទេ។  (កិច្ច. ៤:១៣) ក៏​ប៉ុន្តែ ពួក​គាត់​បាន​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​​ក្លាហាន ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​​ពួក​គាត់។ ទោះ​ជា​មាន​ឧបសគ្គ​និង​ការ​ប្រឆាំង​ក៏​ដោយ​ ‹ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​​អំណាច›។ ដោយសារ​ព្រះ​បាន​គាំទ្រ​កិច្ចការ​ផ្សព្វផ្សាយ គ្មាន​អ្នក​ណា​ឬ​អ្វី​មួយ​អាច​បញ្ឈប់​កិច្ចការ​នោះ​បាន​ឡើយ។ (កិច្ច. ៥:៣៨, ៣៩; ១៩:២០) នៅ​សម័យ​នេះ​ក៏​មាន​ស្ថានការណ៍​ដូច​គ្នា​ដែរ។ សូម្បី​តែ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​​ពួក​អ្នក​គ្រប់គ្រង​ដែល​​មាន​អំណាច​ខ្លាំង​ក្លា​នោះ  ក៏​ពុំ​អាច​ឃាត់​ឃាំង​ដំណឹង​ល្អ​ពី​ការ​ឈ្នះ​និង​ការ​រីក​ចំរើន​កើន​ឡើង​ឡើយ។—អេសា. ៥៤:១៧

៣ ព្រះ​គួរ​ទទួល​កិត្ដិយស​ទាំង​អស់: ទោះ​ជា​យើង​មាន​ឯក​សិទ្ធិ​ដ៏​ពិសេស​ជា​អ្នក​បំរើ​របស់​ព្រះ តើ​យើង​មាន​មូលហេតុ​អួត​ខ្លួន​ឬ​ទេ? ប្រាកដ​ជា​អត់​ទេ! ប៉ុល​បាន​សរសេរ​អំពី​កិច្ច​បំរើ​គ្រីស្ទាន​ថា៖ «យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​​ឲ្យ​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ»។ (២កូ. ៤:៧) ប៉ុល​បាន​ទទួល​ស្គាល់​ថា គាត់​អាច​សម្រេច​កិច្ចការ​របស់​ខ្លួន​បាន ដោយសារ​តែ​កម្លាំង​ដែល​​ព្រះ​ប្រទាន​ដល់​​គាត់។—អេភ. ៦:១៩, ២០; ភី. ៤:១៣

៤ ចំពោះ​យើង​វិញ យើង​ក៏​ទទួល​ស្គាល់​ថា យើង​អាច​សម្រេច​នូវ​កិច្ចការ​ផ្សព្វផ្សាយ​សព្វ​ថ្ងៃ​នេះ​បាន ដោយសារ​តែ«ព្រះ​ទ្រង់​បាន​ជួយ»យើង។ (កិច្ច. ២៦:២២) ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​យើង​តាម​របៀប​ដ៏​អស្ចារ្យ គឺ​ទ្រង់​ធ្វើ​ឲ្យ​មាន​ការ​ប្រកាស​ដំណឹង​ល្អ​ទូទាំង​ពិភពលោក ដែល​​ប្រៀប​ដូច​ជា​រញ្ជួយ​ដី​ក្នុង​ចំណោម​អស់​ទាំង​សាសន៍ ដែល​​ជា​សញ្ញា​ពី​ការ​បំផ្លិច​បំផ្លាញ​តាម​ការ​ជំនុំជំរះ​របស់​ទ្រង់​ដែល​​ជិត​មក​ដល់​។ (ហាក. ២:៧) យើង​មាន​កិត្ដិយស​មែន ដោយ​​ធ្វើ​ជា«អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ» នៅ​ក្នុង​កិច្ចការ​ច្រូត​ខាង​វិញ្ញាណ​ដ៏​ធំធេង​នេះ!—១កូ. ៣:៦​-​៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក