ការពិគ្រោះសាឡើងវិញអំពីកម្មវិធីសន្និបាតតាមមណ្ឌល
ពត៌មាននេះគឺដើម្បីឲ្យដឹងទុកជាមុនអំពីអ្វីដែលនឹងត្រូវថ្លែងនៅសន្និបាតតាមមណ្ឌលសំរាប់ឆ្នាំកិច្ចបំរើ២០០៥ ហើយដើម្បីរៀបចំសំរាប់ការពិគ្រោះសាឡើងវិញនូវកម្មវិធីនោះ។ អត្ថបទដែលមានចំណងជើង «ការរៀបចំថ្មីសំរាប់ពិគ្រោះសាឡើងវិញអំពីកម្មវិធីសន្និបាត» នៅទំព័រទី៤នៃសន្លឹកបន្ថែមនេះ ពន្យល់ពីរបៀបរៀបចំការពិគ្រោះនេះ។ ក្នុងកំឡុងការពិគ្រោះនេះ សូមបែងចែកពេលដើម្បីអាចសួរសំនួរទាំងអស់បាន។ ការពិគ្រោះសាឡើងវិញនេះគួរដៅបញ្ជាក់ពីរបៀបដែលយើងអាចអនុវត្តតាមពត៌មានដែលបានថ្លែងជូននៅឯសន្និបាត។
កម្មវិធីថ្ងៃទីមួយ ពេលព្រឹក [ឬក៏រសៀល]
១. តើអ្វីនឹងជួយយើងឲ្យទទួលប្រាជ្ញាពីព្រះ?
២. តើបងប្អូនក្នុងមណ្ឌលរបស់យើងបានខិតខំយ៉ាងណាខ្លះដើម្បីប្រាប់ដំណឹងល្អដល់មនុស្សឲ្យកាន់តែច្រើនថែមទៀត?
កម្មវិធីថ្ងៃទីមួយ ពេលរសៀល [ឬក៏ល្ងាច]
៣. ហេតុអ្វីក៏ចាំបាច់ដែលជនគ្រីស្ទានរក្សាចិត្តឲ្យបានឥតសៅហ្មង? តើនេះតម្រូវឲ្យយើងធ្វើអ្វី?
៤. តើយើងអាចបង្ហាញថាយើងមានមេត្រីភាពជាមួយនឹងបងប្អូនរបស់យើងយ៉ាងដូចម្ដេច?
៥. តើសេចក្ដីសំឡូតឬការចេះយោគយល់មានន័យអ្វី? ហើយតើយើងអាចបង្ហាញគុណសម្បត្ដិនេះបានយ៉ាងណាក្នុងរបៀបដែលយើងប្រើពេលវេលារបស់យើង?
៦. តើយើងរៀនអ្វីខ្លះពីគំរូរបស់សូលនិងណូអេ? តើយើងអាចបង្ហាញយ៉ាងណា ថាយើងមាន«ចិត្តទន់»ឬបានប្រុងប្រៀបស្ដាប់តាម? (យ៉ា. ៣:១៧)
៧. តើជនគ្រីស្ទានអាចធ្វើយ៉ាងណា ដើម្បីប្រុងប្រយ័ត្នកុំឲ្យក្លាយជាមនុស្សមានមុខពីរ?
៨. តើយើងអាចយកតម្រាប់តាមគំរូរបស់ប៉ុលបានយ៉ាងណា ក្នុងការនិយាយតាមប្រាជ្ញាពីព្រះ?
កម្មវិធីថ្ងៃទីពីរ ពេលព្រឹក
៩. ហេតុអ្វីបានជាគួរគប្បីឲ្យយើងប្រុងប្រយ័ត្នពេលសម្រេចចិត្តធ្វើអ្វីមួយ? ហើយតើមានជំនួយអ្វីដើម្បីជួយឲ្យយើងធ្វើដូច្នេះ?
១០. តើបងប្អូនក្នុងមណ្ឌលរបស់យើងបានពុះពារយ៉ាងណា ដើម្បីឲ្យអាចចូលរួមកិច្ចប្រជុំជាទៀងទាត់? ហើយតើពួកគាត់បានទទួលប្រយោជន៍អ្វីខ្លះពីទង្វើនោះ?
១១. តើមេគ្រួសារអាចជួយពង្រឹងក្រុមគ្រួសារបានយ៉ាងណា?
១២. តើកម្មវិធីសន្និបាតបានជំរាបអំពីសេចក្ដីត្រូវការអ្វី ដែលមានក្នុងមណ្ឌលរបស់យើង?
កម្មវិធីថ្ងៃទីពីរ ពេលរសៀល
១៣. ដូចសុន្ទរកថាសាធារណៈបានបញ្ជាក់នោះ តើប្រាជ្ញាពីស្ថានលើបានបណ្ដាលឲ្យមានអំពើសុចរិតណាខ្លះ?
១៤. ហេតុអ្វីក៏ការទុកចិត្តលើខ្លួនឯងឬចំពោះមនុស្សដែលមិនអនុញ្ញាតឲ្យប្រាជ្ញាពីព្រះដឹកនាំគេ ជាអ្វីល្ងីល្ងើ? តើយើងត្រូវប្រុងប្រយ័ត្ននឹងអ្វីខ្លះ?
១៥. តើប្រាជ្ញាពីព្រះអាចជួយការពារយើងពីអន្ទាក់អ្វីខ្លះ?
១៦. ហេតុអ្វីបានជាចាំបាច់ឲ្យយើងអនុវត្តតាមយោបល់ដែលបានផ្ដល់មកតាមរយៈកម្មវិធីសន្និបាតតាមមណ្ឌល?