ការពិគ្រោះសាឡើងវិញអំពីកម្មវិធីសន្និបាតតាមមណ្ឌល
ព័ត៌មាននេះនឹងត្រូវប្រើក្នុងកម្មវិធីកិច្ចប្រជុំអប់រំកិច្ចបំរើក្នុងពេលដ៏ខ្លីមុននិងក្រោយក្រុមជំនុំចូលរួមថ្ងៃសន្និបាតតាមមណ្ឌលសំរាប់ឆ្នាំកិច្ចបំរើ២០០៦។ ប្រធានត្រួតពិនិត្យនឹងរៀបចំការពិនិត្យមើលជាមុនហើយនិងធ្វើការពិគ្រោះសាឡើងវិញដូចដែលបានរៀបរាប់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែកញ្ញាឆ្នាំ២០០៤ទំព័រ៤។ ក្នុងកំឡុងពេលពិគ្រោះសាឡើងវិញ គួរសួរសំនួរទាំងអស់ដោយប្រមូលអារម្មណ៍ទៅលើរបៀបដែលយើងអាចអនុវត្តតាមព័ត៌មានដែលបានថ្លែងនោះ។
កម្មវិធីថ្ងៃទីមួយ
១. តើយើងប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈនៃមនុស្សថ្មីយ៉ាងដូចម្ដេច? ហើយហេតុអ្វីបានជាយើងត្រូវរក្សានូវបុគ្គលិកលក្ខណៈនោះជានិច្ច?
២. ដើម្បីអាចរួមចំណែកកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយនោះ តើអ្នកខ្លះបានធ្វើអ្វី?
៣. តើហេតុអ្វីបានជាយើងមិនគួរប្រៀបធៀបខ្លួនយើងជាមួយនឹងអ្នកឯទៀត?
៤. តើសមាជិកក្រុមគ្រួសារអាចសំដែងបុគ្គលិកលក្ខណៈនៃមនុស្សថ្មីយ៉ាងដូចម្ដេច?
៥. តើយើងអាចគាំទ្រក្រុមជំនុំដោយស្មោះត្រង់យ៉ាងដូចម្ដេច?
៦. ហេតុអ្វីបានជាយើងត្រូវសំដែងបុគ្គលិកលក្ខណៈនៃមនុស្សថ្មីនៅក្នុងកិច្ចបំរើផ្សាយ?
៧. តើការរំពឹងគិតដែលត្រឹមត្រូវរួមបញ្ចូលអ្វីខ្លះ? ហើយតើការរំពឹងគិតយ៉ាងត្រឹមត្រូវនោះផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់យើង?
៨. តើយើងត្រូវមានគុណសម្បត្ដិអ្វីខ្លះដែលធ្វើឲ្យព្រះយេហូវ៉ាងាយស្រួលអប់រំយើង?
កម្មវិធីថ្ងៃទីពីរ
៩. តើការប្រើសមត្ថភាពនិយាយដោយត្រឹមត្រូវគឺសំខាន់ប៉ុនណា?
១០. តើការប្រើសំដីល្អជាមួយនឹងអ្នកធ្វើការជាមួយគ្នា សិស្សរួមថ្នាក់ និងអ្នកឯទៀតមានផលប្រយោជន៍អ្វីខ្លះដល់យើង?
១១. តើតាមរបៀបណាយើងអាចអនុវត្តតាមដំបូន្មានរបស់ប៉ុលនៅអេភេសូរ ៤:២៥-៣២នៅក្នុងការប្រស្រ័យទាក់ទងជាមួយនឹងបងប្អូនរួមជំនឿរបស់យើង?
១២. តើការប្រើសមត្ថភាពនិយាយតាមវិធីប្រកបដោយកិត្ដិយសបំផុតគឺជាអ្វី?
១៣. តើយើងត្រូវធ្វើអ្វីដើម្បីយកឈ្នះមេកំណាច?
១៤. តើនៅក្នុងរឿងណាខ្លះដែលយើងត្រូវខំប្រឹងដើម្បីរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះបាន?
១៥. តើហេតុអ្វីបានជាយើងត្រូវកែប្រែជាថ្មីឡើងនូវមនុស្សខាងក្នុងជារៀងរាល់ថ្ងៃនោះ? ហើយតើតាមរបៀបណាដែលយើងអាចធ្វើយ៉ាងនេះបាន?
១៦. តើអ្នកទទួលឱវាទណាខ្លះពីកម្មវិធីសន្និបាតតាមមណ្ឌលឆ្នាំនេះដែលអ្នកចង់អនុវត្តតាម?