ការពិគ្រោះសាឡើងវិញអំពីកម្មវិធីថ្ងៃសន្និបាតពិសេស
ព័ត៌មាននេះនឹងត្រូវប្រើក្នុងកម្មវិធីកិច្ចប្រជុំអប់រំកិច្ចបំរើក្នុងពេលដ៏ខ្លីមុននិងក្រោយក្រុមជំនុំចូលរួមថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំកិច្ចបំរើ២០០៦។ ប្រធានត្រួតពិនិត្យនឹងរៀបចំការពិនិត្យមើលជាមុននិងការពិគ្រោះសាឡើងវិញដូចដែលបានរៀបរាប់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែកញ្ញាឆ្នាំ២០០៤ទំព័រ ៤។ ក្នុងកំឡុងពេលពិគ្រោះសាឡើងវិញ គួរសួរសំនួរទាំងអស់ដោយប្រមូលអារម្មណ៍ទៅលើរបៀបដែលយើងអាចអនុវត្តព័ត៌មានដែលបានថ្លែងនោះ។
កម្មវិធីពេលព្រឹក
១. តើការរក្សាភ្នែកឲ្យល្អមានន័យយ៉ាងណា? សព្វថ្ងៃនេះតើហេតុដូចម្ដេចបានជានោះជារឿងពិបាក? («ហេតុអ្វីបានជាត្រូវរក្សាភ្នែកឲ្យល្អ?»)
២. តើការរក្សាភ្នែកឲ្យល្អផ្ដល់ផលប្រយោជន៍អ្វីខ្លះ? («ត្រូវទទួលពរដោយព្រោះបានរក្សាភ្នែកឲ្យល្អ»)
៣. តើសកម្មភាពជាច្រើនដែលគេអះអាងថាជាសកម្មភាពធម្មតានោះបង្កគ្រោះថ្នាក់អ្វី? («ចូររក្សាភ្នែកឲ្យល្អនៅក្នុងលោកីយ៍ដ៏អាក្រក់នេះ»)
កម្មវិធីពេលរសៀល
៤. តើមាតាបិតានិងអ្នកឯទៀតអាចលើកទឹកចិត្តពួកយុវវ័យឲ្យជ្រើសរើសគោលដៅខាងវិញ្ញាណយ៉ាងដូចម្ដេច? («មាតាបិតាដែលតម្រង់ព្រួញរបស់ខ្លួនបានត្រឹមត្រូវ»និង«ពួកយុវវ័យដែលខំសំរេចគោលដៅខាងវិញ្ញាណ»)
៥. តើតាមរបៀបណាដែលយើងអាចជឿនទៅមុខជាមួយអង្គការរបស់ព្រះយេហូវ៉ា (ក) ជាបុគ្គល? (ខ) ជាក្រុមគ្រួសារ? (គ) ជាក្រុមជំនុំ?(«ចូរផ្ដោតអារម្មណ៍ទៅលើការជឿនទៅមុខជាមួយអង្គការព្រះយេហូវ៉ា»)