ប្រអប់សំនួរ
▪ បើយើងចង់ជួយបងប្អូនក្រីក្រនៅប្រទេសឯទៀត តើវិធីណាគឺល្អបំផុតសំរាប់ជូនវិភាគទាន?
ជួនកាលយើងឮថាបងប្អូនរបស់យើងនៅប្រទេសឯទៀតបានធ្លាក់ខ្លួនក្រ ដោយសារមហន្តរាយធម្មជាតិ ការបៀតបៀន ឬមានកាលៈទេសៈលំបាកណាផ្សេងទៀត។ នេះបានជំរុញចិត្តបងប្អូនខ្លះឲ្យផ្ញើប្រាក់ទៅឯការិយាល័យសាខានៅប្រទេសទាំងនោះដោយផ្ទាល់ ដោយធ្វើសំណូមពរឲ្យប្រើប្រាក់នោះដើម្បីជួយបុគ្គលម្នាក់ ក្រុមជំនុំមួយ ឬគម្រោងសាងសង់មួយជាពិសេស។—២កូ. ៨:១-៤
គួរឲ្យសរសើរមែនដែលបងប្អូនបង្ហាញសេចក្ដីស្រឡាញ់ដោយខំយកចិត្តទុកដាក់នឹងបងប្អូនឯទៀត។ ក៏ប៉ុន្តែ ជាញយៗ មានសេចក្ដីត្រូវការឯទៀតដែលសំខាន់ជាងអ្វីដែលអ្នកជូនវិភាគទានកំណត់ឲ្យប្រើសំរាប់សេចក្ដីត្រូវការណាមួយ។ ក្នុងករណីខ្លះ សេចក្ដីត្រូវការដែលអ្នកជូនវិភាគទានចង់ជួយនោះបានត្រូវបំពេញរួចហើយ។ ចំណែកវិភាគទានដែលការិយាល័យសាខាទទួលសំរាប់កិច្ចការទូទាំងពិភពលោក សំរាប់ការសាងសង់សាលព្រះរាជាណាចក្រ ឬសំរាប់ពេលដែលមានមហន្តរាយធម្មជាតិនោះ យើងអាចប្រាកដថាប្រាក់នោះនឹងត្រូវប្រើសមស្របតាមសំណូមពររបស់អ្នកដែលជូនវិភាគទាន។
បងប្អូនក្នុងការិយាល័យសាខាទាំងអស់បានត្រូវបង្ហាត់បង្រៀនឲ្យចេះឆ្លើយតបយ៉ាងលឿនចំពោះសេចក្ដីត្រូវការដែលកើតឡើងដោយមិនដឹងទុកជាមុន។ ក្នុងគ្រប់ករណីទាំងអស់ ការិយាល័យសាខាទាក់ទងនឹងគណៈអភិបាលអំពីរឿងនោះ។ បើត្រូវការជំនួយថែមទៀត គណៈអភិបាលជួនកាលសុំឲ្យការិយាល័យសាខានៅក្បែរៗឲ្យជួយ។ ជួនកាលមន្ទីរចាត់ការនឹងផ្ញើប្រាក់ទៅជួយតែម្ដង។—២កូ. ៨:១៤,១៥
ហេតុនេះហើយ វិភាគទានសំរាប់កិច្ចការទូទាំងពិភពលោក ការសាងសង់នៅប្រទេសឯទៀត ឬជំនួយពេលមានមហន្តរាយធម្មជាតិគួរជូនការិយាល័យសាខានៅក្នុងប្រទេសរបស់អ្នក ដោយជូនតាមរយៈក្រុមជំនុំឬផ្ញើទៅការិយាល័យសាខាដោយខ្លួនឯងក៏បាន។ តាមវិធីនេះ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›អាចបំពេញសេចក្ដីត្រូវការរបស់បងប្អូនទូទាំងពិភពលោកដោយមានរបៀបរៀបរយសមស្របតាមការរៀបចំរបស់គណៈអភិបាល។—ម៉ាថ. ២៤:៤៥-៤៧; ១កូ. ១៤:៣៣,៤០