បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៥ ទំ. ៩
  • ចូរបន្ដស្អាងចិត្ដគ្នាទៅវិញទៅមក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដស្អាងចិត្ដគ្នាទៅវិញទៅមក
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើការល្អហើយចែករំលែកដល់អ្នកឯទៀត
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរលើកទឹកចិត្ដគ្នាពេលផ្សព្វផ្សាយ
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរបន្ដ«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ការសន្ទនាពីរឿងខាងវិញ្ញាណពង្រឹងកម្លាំងចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០៥ ទំ. ៩

ចូរ​បន្ត​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

១ សាវ័ក​ប៉ុល​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​​ពង្រឹង​កំឡាំង​ចិត្ត​អ្នក​ជឿ​គ្នីគ្នា។ (​កិច្ច. ១៤:​១៩​-​២២​) ដូច​គ្នា​ដែរ យើង​តែង​បារម្ភ​កាល​ណា​បងប្អូន​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក​ហើយ​យើង​ចង់​ជួយ​ពួក​គេ។ ព្រះ​គម្ពីរ​បង្ហាញ​ថា មិន​ត្រឹម​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត តែ​យើង​ទាំង​អស់​គ្នា​ក៏​គួរ​ធ្វើ​ដូច្នោះ​ដែរ។ (​រ៉ូម ១៥:១, ២​) សូម​ពិចារណា​របៀប​ពីរ​យ៉ាង​ដែល​​យើង​អាច​ស្ដាប់​តាម​ការ​ដាស់​តឿន​ប្រកប​ដោយ​​សេចក្ដី​ស្រឡាញ់​ដែល​​ថា​៖ ​«​ចូរ​កំសាន្ត​ហើយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។—១ថែ. ៥:១១

២ ចូរ​ត្រិះរិះ​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត: ព្រះ​បន្ទូល​របស់​ព្រះ​ពណ៌នា​ថា​នាង​តេប៊ីថា​«​បាន​ធ្វើ​គុណ​ហើយ​ដាក់​ទាន​ជា​ច្រើន​»។ (​កិច្ច. ៩:៣៦, ៣៩​) នាង​បាន​កត់​សំគាល់​អ្នក​ដែល​​ខ្វះ​ខាត​ហើយ​បាន​ធ្វើ​អ្វី​ដែល​​នាង​អាច​ធ្វើ​ទៅ​បាន​ដើម្បី​​ជួយ​ពួក​គេ។ នាង​ពិត​ជា​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ដល់​​យើង​មែន! អ្នក​ប្រហែល​ជា​ដឹង​ថា​បងប្អូន​ដែល​​មាន​វ័យ​ចាស់​ម្នាក់​ត្រូវ​ការ​អ្នក​ជូន​ទៅ​ឯ​កិច្ច​ប្រជុំ។ ឬ​ក៏​ប្រហែល​ជា​មាន​អ្នក​ត្រួសត្រាយ​ម្នាក់​ដែល​​គ្មាន​អ្នក​ណា​ផ្សព្វផ្សាយ​ជា​មួយ​នៅ​ពេល​រសៀល​ពី​ថ្ងៃ​ចន្ទ​ដល់​​ថ្ងៃ​សុក្រ។ បើសិន​ជា​អ្នក​ត្រិះរិះ​យល់​អំពី​សេចក្ដី​ត្រូវ​ការ​ដូច​នេះ​ហើយ​ស្នើ​ផ្ដល់​ជំនួយ​ដែល​​មាន​ប្រយោជន៍​នោះ សូម​នឹក​ក្នុង​ចិត្ត​ថា​តើ​បងប្អូន​នោះ​នឹង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ។

៣ ការ​សន្ទនា​ខាង​វិញ្ញាណ: យើង​ក៏​អាច​ស្អាង​ចិត្ត​អ្នក​ឯ​ទៀត​ដោយសារ​ពាក្យ​សំដី​របស់​យើង​ដែរ។ (​អេភ. ៤:២៩​) អ្នក​ចាស់​ទុំ​ដែល​​មាន​បទពិសោធន៍​ម្នាក់​បាន​កត់​សំគាល់​ថា​៖ ​«​បើ​អ្នក​ចង់​ផ្ដល់​ការ​លើក​ទឹក​ចិត្ត សូម​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ។ ដើម្បី​​ចាប់​ផ្ដើម​ការ​សន្ទនា​ដែល​​ស្អាង​ចិត្ត​បាន អ្នក​អាច​សួរ​សំនួរ​ធម្មតា​មួយ​ដូច​ជា‹តើ​តាម​របៀប​ណា​ដែល​​អ្នក​ស្គាល់​សេចក្ដី​ពិត?›​»។ សូម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​ពី​ចិត្ត​ចំពោះ​ពួក​យុវ​វ័យ​នៅ​ក្នុង​ក្រុមជំនុំ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​​ធ្លាក់​ទឹក​ចិត្ត​និង​អ្នក​ដែល​​ប្រហែល​ជា​មាន​ការ​អៀន​ប្រៀន។ (​សុ. ១២:២៥​) សូម​កុំ​អនុញ្ញាត​ឲ្យ​ការ​សន្ទនា​អំពី​ការ​កំសាន្ត​របស់​លោកីយ៍​ស៊ី​ពេល​អស់​សំរាប់​ការ​ពិភាក្សា​រឿង​ខាង​វិញ្ញាណ​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា។—រ៉ូម ១:១១, ១២

៤ ទោះ​ជា​យ៉ាង​ណា​ក្ដី តើ​អ្នក​អាច​និយាយ​អ្វី​ដែល​​ស្អាង​ចិត្ត​អ្នក​ឯ​ទៀត? កាល​ណា​អ្នក​អាន​និង​សិក្សា​ព្រះ​គម្ពីរ​ដោយ​​ខ្លួន​ឯង​នោះ តើ​ពេល​ថ្មី​ៗ​អ្នក​បាន​រក​ឃើញ​គោលការណ៍​ណា​មួយ​ដែល​​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ឬ​ទេ? តើ​អ្នក​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយសារ​អ្វី​ដែល​​អ្នក​បាន​ឮ​ក្នុង​សុន្ទរកថា​សាធារណៈ​ឬ​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ឬ​ទេ? តើ​អ្នក​មាន​ចិត្ត​រំភើប​ដោយសារ​បទពិសោធន៍​ណា​មួយ​ដែល​​ពង្រឹង​ជំនឿ​អ្នក​ឬ​ទេ? បើ​អ្នក​រក្សា​ទុក​ដោយ​​ប្រុង​ប្រយ័ត្ន​នូវ​រតន​សម្បត្ដិ​ដ៏​មាន​តម្លៃ​ខាង​វិញ្ញាណ​ដូច​នេះ អ្នក​នឹង​មាន​ជានិច្ច​នូវ​អ្វី​ៗ​ដែល​​លើក​ទឹក​ចិត្ត​ដើម្បី​​ចែក​ជូន​ដល់​​អ្នក​ឯ​ទៀត។—សុ. ២:១; លូ. ៦:​៤៥

៥ សូម​ឲ្យ​យើង​បន្ត​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​​ស្នើ​ផ្ដល់​ជំនួយ​ដែល​​មាន​ប្រយោជន៍​ហើយ​ដោយ​​ចេះ​ប្រើ​ពាក្យ​សំដី​របស់​អ្នក​ប្រកប​ដោយ​​ប្រាជ្ញា។—សុ. ១២:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក