ចូរលើកទឹកចិត្តគ្នាពេលផ្សព្វផ្សាយ
១ យើងទាំងអស់គ្នាអបអរ«ពាក្យសំដីដែលនិយាយចំពេល» ពីព្រោះពាក្យនោះលើកទឹកចិត្តយើង។ (សុ. ២៥:១១) ពេលផ្សាយ តើយើងអាចប្រាកដថាការសន្ទនារបស់យើងលើកទឹកចិត្តបងប្អូនឯទៀតយ៉ាងដូចម្ដេច?
២ ការសន្ទនាដែលលើកទឹកចិត្ត : ពេលផ្សាយជាមួយបងប្អូនយើង ការនិយាយអំពីរឿងណាដែលជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយព្រះ ពិតជាមានប្រយោជន៍មែន! (ទំនុក. ៣៧:៣០) ប្រហែលយើងអាចនិយាយអំពីពាក្យផ្សាយរបស់យើង ឬរៀបរាប់អំពីបទពិសោធន៍ដ៏គួរឲ្យលើកទឹកចិត្ត ដែលយើងមាននៅពេលថ្មីៗនេះ។ (កិច្ច. ១៥:៣) តើមានចំណុចល្អណាដែលយើងចាំពីកិច្ចប្រជុំ ពីទស្សនាវដ្ដីថ្មីៗ ឬពីការអានគម្ពីរផ្ទាល់ខ្លួនទេ? ណាមួយទៀត ប្រហែលយើងក៏អាចពិភាក្សាអំពីចំណុចពីសុន្ទរកថាសាធារណៈដែលយើងបានស្ដាប់នៅឯសាលប្រជុំដែរ។
៣ ប្រហែលយើងធ្លាក់ទឹកចិត្តពេលម្ចាស់ផ្ទះលើកការជំទាស់ណាមួយដែលយើងមិនចេះឆ្លើយ។ ប្រសិនបើរឿងនេះកើតឡើង គឺមានប្រយោជន៍ឲ្យយើងចំណាយពេលពីរបីនាទីក្រោយចាកចេញពីផ្ទះរបស់គេ ដើម្បីពិចារណាជាមួយដៃគូអំពីរបៀបដែលយើងអាចឆ្លើយតបនឹងការជំទាស់នោះលើកក្រោយ។ ប្រហែលយើងអាចពិនិត្យមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។ ម្យ៉ាងទៀត បើយើងចូលចិត្តពាក្យផ្សាយណាមួយរបស់ដៃគូយើង យើងអាចលើកទឹកចិត្តគាត់ដោយសរសើរគាត់យ៉ាងស្មោះ។
៤ ចាត់វិធានការជាមុន : នៅក្រុមសិក្សារបស់យើង តើមានបងប្អូនណាដែលយើងមិនបានទៅផ្សាយជាមួយនៅពេលថ្មីៗនេះទេ? ការអញ្ជើញបងប្អូនឯទៀតឲ្យទៅផ្សាយជាមួយគ្នា អាចនាំឲ្យយើង«កំសាន្តចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១២) អ្នកត្រួសត្រាយពេញពេល និងអ្នកត្រួសត្រាយជំនួយសប្បាយចិត្តណាស់ពេលមានបងប្អូនឯទៀតទៅផ្សាយជាមួយគាត់ ជាពិសេសនៅពេលព្រលឹមឬពេលល្ងាច ពីព្រោះនៅពេលនោះមិនសូវមានច្រើននាក់ទៅផ្សព្វផ្សាយទេ។ យើងអាចជួយអ្នកត្រួសត្រាយដោយទៅផ្សាយជាមួយពួកគាត់។ តើមានអ្នកផ្សាយណាដែលមានសុខភាពមិនល្អ ដែលដាក់កម្រិតទៅលើកិច្ចផ្សព្វផ្សាយរបស់គាត់ទេ? ប្រសិនបើយើងរៀបចំឲ្យអ្នកផ្សាយនោះទៅជាមួយយើងនៅពេលផ្សេងៗ ដូចជាពេលទៅបង្រៀនសិស្សគម្ពីរជាដើម នោះអាចផ្ដល់ប្រយោជន៍ដល់ទាំងពីរនាក់។—សុ. ២៧:១៧
៥ ដោយសរសើរនិងបង្ហាញការអបអរចំពោះបងប្អូនយើង មិនថាក្នុងរឿងតូចតាចក្ដី នោះតែងតែលើកទឹកចិត្តគាត់។ យើងគួរចាំចំណុចនេះពេលផ្សាយជាមួយបងប្អូន ដោយសារយើងចង់«ស្អាងចិត្តគ្នាទៅវិញទៅមក»។—១ថែ. ៥:១១