បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/១៤ ទំ. ២
  • ចូរធ្វើជាដៃគូផ្សាយដែលមានប្រយោជន៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើជាដៃគូផ្សាយដែលមានប្រយោជន៍
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើជាអ្នកជំនួយដ៏ល្អនៅឯមាត់ទ្វារ
    ២០១០ កិច្ចបម្រើព្រះ
  • ចូរលើកទឹកចិត្ដគ្នាពេលផ្សព្វផ្សាយ
    ២០០៨ កិច្ចបម្រើព្រះ
  • ចូររក្សាចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយធ្វើជាដៃគូផ្សាយល្អ
    ២០១៤ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ១/១៤ ទំ. ២

ចូរ​ធ្វើ​ជា​ដៃ​គូ​ផ្សាយ​ដែល​មាន​ប្រយោជន៍

១​. ពេល​យើង​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​បង​ប្អូន​ឯ​ទៀត តើ​យើង​អាច​យក​តម្រាប់​តាម​ចិត្ត​គំនិត​របស់​សាវ័ក​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១ សាវ័ក​ប៉ូល​បាន​ចាត់​ទុក​ការ​ចំណាយ​ពេល​វេលា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ជា​ឱកាស​ក្នុង​ការ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​រ៉ូម ១:១២​) ពេល​អ្នក​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​បង​ប្អូន​ម្នាក់​ទៀត តើ​អ្នក​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​គាត់​ទេ? ដើម្បី​ធ្វើ​ជា​ដៃ​គូ​ផ្សាយ​ដែល​មាន​ប្រយោជន៍ សូម​ចែក​ប្រាប់​នូវ​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព។

២​. តើ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​ដៃ​គូ​ផ្សាយ​របស់​យើង​យ៉ាង​ណា ហើយ​ហេតុ​អ្វី​ការ​ធ្វើ​បែប​នោះ​គឺ​សំខាន់?

២ សូម​ពង្រឹង​ទំនុក​ចិត្ត​គាត់: អ្នក​ផ្សាយ​ខ្លះ​ខ្វះ​ទំនុក​ចិត្ត យើង​ប្រហែល​ជា​ឃើញ​តាម​រយៈ​ទឹក​មុខ​ឬ​ទំហំ​សំឡេង​របស់​ពួក​គាត់។ យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​ពួក​គាត់​ដោយ​និយាយ​សរសើរ​ពួក​គាត់​យ៉ាង​ស្មោះ។ តើ​មាន​វិធី​ណា​ទៀត​ដែល​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​ពួក​គាត់? អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​ប្រាប់​ត្រង់​ៗ​ដល់​ដៃ​គូ​ផ្សាយ​របស់​គាត់​ថា​គាត់​ក៏​មាន​ចិត្ត​ភ័យ​ខ្លាច​ដែរ ហើយ​ជា​ញឹក​ញយ​គាត់​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​យក​ឈ្នះ​អារម្មណ៍​បែប​នោះ។ ស្តី​អំពី​រឿង​នេះ​ដែរ បង​ប្រុស​យើង​ម្នាក់​ទៀត​បាន​កត់​សម្គាល់​ថា​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​មើល​ទៅ​ឃើញ​ថា​មាន​ទំនុក​ចិត្ត​គឺ​៖ ​«​មុន​បង្អស់​ត្រូវ​ញញឹម។ ជួនកាល​ខ្ញុំ​ត្រូវ​តែ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​អាច​ញញឹម​»។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ? សូម​ប្រាប់​អំពី​រឿង​នេះ​ដល់​ដៃ​គូ​ផ្សាយ​របស់​អ្នក។

៣​. តើ​យើង​អាច​ប្រាប់​ដៃ​គូ​ផ្សាយ​របស់​យើង​អ្វី​ខ្លះ ដែល​ប្រហែល​ជា​ជួយ​គាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​កិច្ច​បម្រើ​របស់​គាត់?

៣ សូម​ប្រាប់​វិធី​របស់​ខ្លួន: ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ដែល​មាន​ប្រសិទ្ធភាព តើ​អ្នក​ធ្លាប់​សួរ​សំណួរ​ឬ​និយាយ​ពាក្យ​ដំបូង​ដ៏​ស្រួល​ទេ ប្រហែល​ជា​និយាយ​អំពី​ព្រឹត្ដិការណ៍​មួយ​ដែល​កើត​ឡើង​ក្នុង​តំបន់​របស់​អ្នក? តើ​អ្នក​ធ្លាប់​បន្ថែម​ពាក្យ​ខ្លះ​ក្នុង​ពាក្យ​ផ្សាយ​គំរូ​ដើម្បី​និយាយ​ធម្មតា​ជាង​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ទេ? សូម​ប្រាប់​ដៃ​គូ​ផ្សាយ​របស់​អ្នក។ (​សុភ. ២៧:១៧​) អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ជួប អ្នក​អាច​ប្រាប់​អំពី​អ្វី​ដែល​អ្នក​ចង់​និយាយ​និង​របៀប​ដែល​អ្នក​បាន​រៀបចំ​ព័ត៌មាន​ទាំង​នោះ។ ក្រោយ​បង្រៀន​គម្ពីរ អ្នក​អាច​ពន្យល់​មូលហេតុ​ដែល​អ្នក​បាន​ជ្រើស​យក​ចំណុច​ណា​មួយ បទ​គម្ពីរ ឬ​វិធី​បង្រៀន​ដែល​ស្រប​តាម​តម្រូវ​ការ​របស់​សិស្ស។

៤​. ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ផ្សាយ​គ្នី​គ្នា?

៤ អ្នក​ផ្សាយ​នៅ​សតវត្សរ៍​ទី​១​មិន​គ្រាន់តែ​ចាប់​អារម្មណ៍​ជួយ​អ្នក​ដែល​មិន​ជឿ​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ក៏​យល់​តម្លៃ​នៃ​ការ​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ (​សកម្ម. ១១:២៣; ១៥:៣២​) សាវ័ក​ប៉ូល​បាន​បង្រៀន​យុវជន​ធីម៉ូថេ រួច​មក​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ចែក​ប្រាប់​នូវ​អ្វី​ដែល​គាត់​បាន​រៀន​ដល់​អ្នក​ឯ​ទៀត​ដែរ។ (​២ធី. ២:២​) ពេល​យើង​មិន​ភ្លេច​ធ្វើ​ល្អ​ដល់​បង​ប្អូន​រួម​ជំនឿ​ក្នុង​ពេល​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ យើង​មិន​គ្រាន់តែ​ជួយ​ឲ្យ​ពួក​គាត់​មាន​អំណរ​និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ធ្វើ​ឲ្យ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​ដែរ។—ហេ. ១៣:១៥, ១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក