អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«កាលណាអ្នកជាទីស្រឡាញ់របស់យើងណាម្នាក់ស្លាប់ទៅ ជាការធម្មតាទេដែលយើងចង់ជួបគាត់ម្ដងទៀត។ តើលោកអ្នកយល់ស្របដែរឬទេ? [ចាំឲ្យគាត់ឆ្លើយ] មនុស្សជាច្រើនបានទទួលការសម្រាលទុក្ខដោយសារសេចក្ដីសន្យានៅក្នុងសៀវភៅពីបុរាណមួយ ស្តីអំពីការរស់ឡើងវិញ [សូមអានយ៉ូហាន ៥:២៨,២៩]។ ទស្សនាវដ្ដីនេះពន្យល់អំពីពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ ហើយអំពីអ្នកណាខ្លះដែលនឹងរស់ឡើងវិញ»។
ប៉មយាម ថ្ងៃទី១ ខែឧសភា
«មនុស្សស្ទើរតែទាំងអស់យល់ស្របថា គន្លឹះនៃសុភមង្គលគ្រួសារគឺការប្រាស្រ័យទាក់ទងគ្នាល្អ ក៏ប៉ុន្តែ ចំពោះមនុស្សជាច្រើន ការប្រាស្រ័យទាក់ទងគ្នាល្អជាការពិបាក។ តើលោកអ្នកគិតថាបញ្ហានោះមកពីអ្វី? [ចាំឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះជូនយោបល់អំពីរបៀបបណ្ដុះបំនិនក្នុងការប្រាស្រ័យទាក់ទងគ្នា»។ សូមអានយ៉ាកុប ១:១៩។