បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៦ ទំ. ១
  • កម្មវិធីថ្មីនៃសន្និបាតតាមមណ្ឌល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីថ្មីនៃសន្និបាតតាមមណ្ឌល
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • សន្និបាតប្រចាំមណ្ឌលជួយយើងឲ្យការរចំណងមិត្ដភាពជាមួយនឹងព្រះ
    ២០០៩ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសម្រាប់ថ្ងៃសន្និបាតពិសេស
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ‹អាហារបរិភោគតាមត្រូវពេល›
    ២០១០ កិច្ចបម្រើព្រះ
  • កម្មវិធីសន្និបាតតាមមណ្ឌលថ្មី
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៨/០៦ ទំ. ១

កម្មវិធី​ថ្មី​នៃ​សន្និបាត​តាម​មណ្ឌល

លោកិយ​ប្រហែល​ជា​ចង់​ឲ្យ​យើង​ជឿ​ថា​របប​នេះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ យ៉ាង​ណា​ក៏​ដោយ ព្រះ​បន្ទូល​របស់​ព្រះ​ណែនាំ​យើង​ឲ្យ​យល់​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ (​១យ៉ូន. ២:១៥​-​១៧​) ព្រះ​បន្ទូល​របស់​ព្រះ​ជួយ​យើង​ឲ្យ​យល់​ថា​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ផែនដី​ជា​អ្វី​ដែល​ឥត​ប្រយោជន៍។ ដើម្បី​ពង្រឹង​កម្លាំង​រាស្ត្រ​របស់​ព្រះ កម្មវិធី​សន្និបាត​តាម​មណ្ឌល​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០០៧​នឹង​ពន្យល់​ប្រធាន​បទ​«​[​ចូរ​]​ប្រមូល​ទ្រព្យ​សម្បត្ដិ​...​នៅ​ឯ​ស្ថានសួគ៌​វិញ​»។​—ម៉ាថ. ៦:១៩, ២០

គំនិត​សម្ភារៈ​និយម​រួម​បញ្ចូល​អ្វី​ដែល​បាន​សំដៅ​នៅ​អេភេសូរ ២:២​គឺ​ជា ​«​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស​»។ ដូច​ជា​ខ្យល់​ដែល​យើង​ដក​ដង្ហើម​មាន​គ្រប់​ទី​កន្លែង ដូច្នេះ​«​វិញ្ញាណ​របស់​លោកីយ​»​ក៏​មាន​នៅ​ពាស​ពេញ​ក្នុង​របប​លោកិយ​នេះ​ដែរ។ (​១កូ. ២:១២​) ដោយ​ហេតុ​ថា​ឥទ្ធិពល​របស់​វា​ខ្លាំង​ដល់​ម្ល៉េះ ដែល​ព្រះ​គម្ពីរ​ហៅ​វា​ជា​«​មេ​គ្រប់គ្រង​»។ កម្មវិធី​ថ្មី​នៃ​សន្និបាត​តាម​មណ្ឌល​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​គំនិត​សម្ភារៈ​និយម​របស់​លោកិយ​នេះ និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង។ (​ម៉ាថ. ៦:៣៣​) បន្ថែម​ទៀត កម្មវិធី​សន្និបាត​នឹង​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ទោះបី​ជា​មាន​ទុក្ខ​លំបាក​ឬ​ការ​គាប​សង្កត់​ណា​ក្ដី។

ចូរ​រៀបចំ​ឲ្យ​បាន​ចូល​រួម​ទាំង​ពីរ​ថ្ងៃ ហើយ​អ្នក​គួរ​«​ប្រុង​ប្រយ័ត​[​ឬ​«​យក​ចិត្ត​ទុក​ដាក់​»​]​លើស​ទៅ​ទៀត​»​នឹង​កម្មវិធី​សន្និបាត។ (​ហេ. ២:១; ខ.ស.​) ចូរ​កត់​កំណត់​ខ្លី​ៗ​នូវ​ចំណុច​ដែល​អាច​យក​ទៅ​អនុវត្ត​តាម​ក្នុង​ជីវិត​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក។ ដោយ​ចូល​រួម​តាំង​ពីដើម​រហូត​ដល់​ចប់​នៃ​កម្មវិធី​សន្និបាត​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​នេះ អ្នក​នឹង​ទទួល​ការ​ពង្រឹង​កម្លាំង និង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​បន្ត‹ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថានសួគ៌​វិញ›!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក