អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«មនុស្សនិយាយទូទៅថា៖ ‹មានរូបមានទុក្ខ›។ ប៉ុន្តែ នៅសម័យយើងនេះ មនុស្សមានលក្ខណៈសាហាវកាន់តែអាក្រក់ទៅៗ ជាងមុនទៅទៀត។ ដូច្នេះ គប្បីឲ្យយើងពិចារណាថា តើយើងអាចជៀសរួចពីអំពើកំណាចអាក្រក់ដោយរបៀបណា? សុភាសិតមួយនេះជូនយោបល់ល្អ។ [អានសុភាសិត ៤:២៣] ទស្សនាវដ្ដីនេះក៏មានយោបល់ថែមទៀត ព្រមទាំងរៀបរាប់ពីថ្ងៃអង្សានៃអំពើកំណាចអាក្រក់ផង»។
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«តើលោកអ្នកធ្លាប់ឆ្ងល់អំពីមនុស្សខ្លះត្រូវគេធ្វើទុក្ខទោសឬមើលងាយដោយសារពួកគេជាសាសន៍ឬជនជាតិផ្សេង ឬក៏ដោយសារពួកគេនិយាយភាសាផ្សេងទេ? [ទុកឲ្យឆ្លើយ] សូមកត់សម្គាល់ពីមូលហេតុនៅទីនេះ។ [អានយ៉ូហានទី១ ៤:២០] ទស្សនាវដ្ដីនេះនឹងឆ្លើយនូវសំណួរ ថាតើការរស់នៅយ៉ាងសុខស្រួលរវាងពូជសាសន៍ អាចមានលទ្ធភាពឬទេ?»។