បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៧ ទំ. ៥-៦
  • កម្មវិធីថ្មីនៃសន្និបាតប្រចាំមណ្ឌល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីថ្មីនៃសន្និបាតប្រចាំមណ្ឌល
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • កម្មវិធីថ្មីនៃសន្និបាតប្រចាំមណ្ឌល
    ២០០៨ កិច្ចបម្រើព្រះ
  • សន្និបាតប្រចាំមណ្ឌលជួយយើងឲ្យការរចំណងមិត្ដភាពជាមួយនឹងព្រះ
    ២០០៩ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កម្មវិធីសន្និបាតតាមមណ្ឌលថ្មី
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៨/០៧ ទំ. ៥-៦

កម្មវិធី​ថ្មី​នៃ​សន្និបាត​ប្រចាំ​មណ្ឌល

ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​សិរី​រុងរឿង។ តើ​យើង​លើក​តម្កើង​សិរី​រុងរឿង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​មាន​ការ​ពិបាក​អ្វី​ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​ព្រះ? តើ​អ្នក​ដែល​លើក​តម្កើង​សិរី​រុងរឿង​ព្រះ​ឥឡូវ​នេះ មាន​ពរ​អ្វី​ខ្លះ? កម្មវិធី​សន្និបាត​ប្រចាំ​មណ្ឌល​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០០៨ នឹង​ផ្ដល់​ចម្លើយ​ដ៏​គាប់​ចិត្ត​ចំពោះ​សំណួរ​ទាំង​នេះ។ សន្និបាត​នេះ​មាន​ចំណង​ជើង​ថា​៖ ​«​[​ចូរ​]​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​»។ (​១ករ.​[​១កូ.​] ១០:៣១, ខ.ស.​) សូម​ពិចារណា​អ្វី​ដែល​យើង​នឹង​ទទួល​ពី​ការ​បង្ហាត់​បង្រៀន​ដ៏​បរិបូរ​របស់​ព្រះ ដែល​មាន​នៅ​សន្និបាត​ខាង​មុខ​នេះ។

អ្នក​ត្រួត​ពិនិត្យ​តំបន់​នឹង​ថ្លែង​អំពី​«​ហេតុ​អ្វី​គួរ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ?​»​ ហើយ​«​ចូរ​តាំង​គំរូ​ល្អ​ដោយ​បំពេញ​តាម​តម្រូវ​ការ​របស់​ព្រះ​»។ គាត់​ក៏​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​នរណា​ជា​អ្នក​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ?​»​ ហើយ​សុន្ទរកថា​ចុង​ក្រោយ ​«​ការ​សរសើរ​តម្កើង​ព្រះ​ដោយ​សាមគ្គី​ភាព​ទូទាំង​ពិភពលោក​»។ គាត់​ក៏​នឹង​ដឹក​នាំ​សាលា​កិច្ច​បម្រើ​ផ្សាយ​ដែរ។ អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​មាន​អំណរ​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​»​ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​តាម​តំបន់​»​ ហើយ​«​ចូរ​នៅ​‹ខ្ជាប់ខ្ជួន ក្នុង​សេចក្ដី​ពិត› ​»​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​បទ​គម្ពីរ​នៅ​ពេត្រុសទី២ ១:១២។ បន្ថែម​ទៅ​ទៀត យើង​នឹង​រៀន​នូវ​របៀប​ដែល​«​កិច្ច​បម្រើ​ត្រួសត្រាយ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​»។ សុន្ទរកថា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទី​មួយ​ដែល​ចែក​ជា​ផ្នែក​ៗ​គឺ ​«​ចូរ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​យើង​»​ ហើយ​សុន្ទរកថា​ទាំង​នេះ​នឹង​ពិនិត្យ​មើល​ខ្លឹមសារ​ពី​បទ​គម្ពីរ​នៅ​កូរិនថូសទី១ ១០:៣១។ សុន្ទរកថា​ដែល​ចែក​ជា​ផ្នែក​ៗ​មួយ​ទៀត​គឺ ​«​ចូរ​ធ្វើ​កិច្ច​បម្រើ​បរិសុទ្ធ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​»​ ហើយ​សុន្ទរកថា​ទាំង​នេះ​ក៏​ទាក់ទង​នឹង​ផ្នែក​ផ្សេង​ៗ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង​ដែរ។  យើង​នឹង​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ដោយ​សង្ខេប និង​ពិគ្រោះ​អំពី​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​អាទិត្យ។ ម្យ៉ាង​ទៀត​ក៏​មាន​ការ​ជ្រមុជ​ទឹក​ដែរ។

មនុស្ស​ភាគ​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ឡើយ។ ច្រើន​នាក់​ត្រូវ​បាន​បំបែរ​អារម្មណ៍​ដោយ​ផែនការ​របស់​មនុស្ស​ជា​ខ្លាំង រហូត​ដល់​ពួក​គេ​មិន​គិត​អំពី​ភាព​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ទេ។ (​យ៉ូន. ៥:៤៤​) ប៉ុន្តែ​យើង​ជឿជាក់​ថា គឺ​មាន​តម្លៃ​ណាស់​បើ​ចំណាយ​ពេល​ពិចារណា​ពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ចំណង​ជើង​សន្និបាត​នេះ​ដែល​ថា ​«​[​ចូរ​]​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​»។ សូម​ឲ្យ​យើង​រៀបចំ​ទុក​ជា​មុន​ដើម្បី​ចូល​រួម និង​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​កម្មវិធី​ទាំង​អស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក