ប្រអប់សំណួរ
◼ តើសមឲ្យយើងភ្ជាប់អាសយដ្ឋានអ៊ីមែលរបស់ខ្លួនផ្ទាល់លើឧបករណ៍ផ្សាយដែលយើងចែកចាយឬទេ?
ដោយបោះត្រាឬបិទស្លាក អ្នកផ្សាយខ្លះបានភ្ជាប់អាសយដ្ឋានអ៊ីមែលរបស់ខ្លួនផ្ទាល់លើទស្សនាវដ្ដីឬខិត្តប័ណ្ណដែលគេចែកដល់អ្នកឯទៀត។ អស់អ្នកដែលទទួលឧបករណ៍ផ្សាយ អាចទាក់ទងអ្នកផ្សាយនោះដើម្បីទទួលព័ត៌មានបន្ថែម។ ការព្យាយាមធ្វើបែបនេះដើម្បីជួយអស់អ្នកដែលមានចំណាប់អារម្មណ៍ នោះគឺមានបំណងល្អ។ យ៉ាងណាក៏ដោយ នៅទំព័រចុងក្រោយនៃទស្សនាវដ្ដីនិងខិត្តប័ណ្ណមានគេហទំព័រជាផ្លូវការរបស់យើងរួចជាស្រេចហើយ។ ហេតុនេះហើយ យកល្អបើយើងមិនភ្ជាប់អាសយដ្ឋានអ៊ីមែលរបស់ខ្លួនផ្ទាល់លើឧបករណ៍ផ្សាយ។
ប្រសិនបើអ្នកផ្សាយម្នាក់កត់ទុកអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទលើក្រដាសផ្សេងឲ្យដល់អ្នកដែលគាត់បានជួបនៅតំបន់ផ្សាយ ជាពិសេសពេលធ្វើការត្រឡប់ទៅជួប នោះគឺស្រេចទៅលើគាត់។ គួរគប្បីឲ្យយើងចាត់វិធានការត្រឡប់ទៅជួបអស់អ្នកដែលមានចំណាប់អារម្មណ៍ ជាជាងឲ្យពួកគេទាក់ទងយើងពេលចង់បានព័ត៌មានបន្ថែម។ ពេលយើងជួបគាត់ គឺស្រួលជាងឲ្យយើងបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះគាត់ដោយផ្ទាល់។