ប្រការគួរចងចាំសម្រាប់បុណ្យរំលឹក
ពេលរៀបចំពិធីបុណ្យរំលឹក ពួកអ្នកចាស់ទុំគួរយកចិត្តទុកដាក់នឹងរឿងទាំងប៉ុន្មានដូចតទៅនេះ :
◼ សូមយកចិត្តទុកដាក់ដើម្បីឲ្យដឹងប្រាកដថា វត្ថុតំណាងនឹងមិនត្រូវហុចទាល់តែក្រោយពីថ្ងៃលិច។
◼ គួរត្រៀមនំប៉័ងនិងស្រាប្រភេទត្រឹមត្រូវទុកជាមុន (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២៥-២៦)។
◼ គួរយកចាន កែវស្រា តុនិងកម្រាលតុដែលសមរម្យមកប្រើនៅសាលប្រជុំ ហើយរៀបចំនៅកន្លែងនោះទុកជាមុន។
◼ គួរសម្អាតឲ្យបានហ្មត់ចត់ទុកជាមុននូវសាលប្រជុំឬក៏កន្លែងផ្សេងទៀតដែលនឹងប្រើសម្រាប់ធ្វើបុណ្យរំលឹក។
◼ គួរជ្រើសរើសឆ្មាំនិងអ្នកជូនវត្ថុតំណាង ទាំងជម្រាបពួកគាត់ជាមុនអំពីមុខងារ និងរបៀបបំពេញមុខងារឲ្យបានត្រឹមត្រូវ ហើយភាពចាំបាច់នៃការស្លៀកពាក់សម្អិតសម្អាងខ្លួនឲ្យបានថ្លៃថ្នូរ។
◼ គួរមានការរៀបចំ ដើម្បីជូនវត្ថុតំណាងដល់អ្នករើសតាំងណាដែលឈឺនិងមិនអាចចូលរួមបាន។
◼ ពេលមានក្រុមជំនុំច្រើនប្រើសាលប្រជុំតែមួយដដែល ក្រុមជំនុំទាំងប៉ុន្មាននោះគួររៀបចំឲ្យបានល្អ ដើម្បីកុំឲ្យមានការកកស្ទះនៅបរិវេណខាងមុខឬក៏ផ្លូវចូល តាមចិញ្ចើមថ្នល់ និងនៅកន្លែងផ្ញើឡានឬម៉ូតូជាដើម។
◼ ប្រសិនបើពិធីបុណ្យរំលឹកមាននៅកន្លែងផ្សេងក្រៅពីសាលប្រជុំ សូមប្រាកដថា មានប្រព័ន្ធសំឡេងត្រឹមត្រូវដែលអ្នកស្ដាប់អាចឮអ្នកថ្លែងច្បាស់។