បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៨ ទំ. ១-៥
  • កម្មវិធីសម្រាប់សន្និបាតពិសេស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីសម្រាប់សន្និបាតពិសេស
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ‹អាហារបរិភោគតាមត្រូវពេល›
    ២០១០ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កម្មវិធីសន្និបាតពិសេសសម្រាប់ឆ្នាំ២០១០
    ២០០៩ កិច្ចបម្រើព្រះ
  • កម្មវិធីសន្និបាតថ្មីពិសេស
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៨ កិច្ចបម្រើព្រះ
km ៨/០៨ ទំ. ១-៥

កម្មវិធី​សម្រាប់​សន្និបាត​ពិសេស

ប្រធាន​នៃ​កម្មវិធី​សម្រាប់​សន្និបាត​ពិសេស​ឆ្នាំ​កិច្ច​បម្រើ​២០០៩​គឺ ​«​‹ចូរ​ប្រយ័ត​ . . . ដើម្បី​ឲ្យ​បាន​បំពេញ​[​កិច្ច​បម្រើ​]› ​»​ មាន​មូល​ដ្ឋាន​ពី​កូល៉ុស ៤:១៧។ ជា​គ្រិស្ត​សាសនិក​យើង​គួរ​ធ្វើ​តាម​ការ​ដាស់តឿន​នេះ​យ៉ាង​ម៉ឺង​ម៉ាត់។ សេចក្ដី​ប្រាថ្នា​របស់​យើង​គឺ ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​យើង​ឲ្យ​បាន​ពេញ​លេញ​ដូច​ជា​លោក​យេស៊ូ​បាន​ធ្វើ។ (​យ៉ូន. ១៧:៤​) សាវ័ក​ប៉ុល​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​យើង ស្តី​អំពី​ការ​បំពេញ​កិច្ចការ​នេះ។ គាត់​បាន​តាំងចិត្ត​ដើម្បី​បង្ហើយ​កិច្ចការ​របស់​ខ្លួន។—កិច្ច. ២០:២៤

សុន្ទរកថា​របស់​អ្នកត្រួតពិនិត្យ​មណ្ឌល​នឹង​បង្ហាញ​ពី​របៀប​ដែល​អ្នក​ផ្សាយ​ម្នាក់​ៗ​ អាច​ពុះពារ​យក​ឈ្នះ​នឹង​ការ​លំបាក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន។ បន្ទាប់​មក​សុន្ទរកថា​ដែល​មាន​ប្រធាន​ថា ​«​ចូរ​យក​ចិត្ត​ទុកដាក់​នឹង​អ្វី​ដែល​អ្នក​ដាំ​»​ នឹង​បង្ហាញ​នូវ​ចំណុច​សំខាន់​ៗ​ពី​របៀប​ដែល​យើង​អាច​ផ្ដល់​ជា​ជំនួយ​ដល់​អស់​អ្នក​ដែល​«​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​»។ (​កិច្ច. ១៣:៤៨​) សុន្ទរកថា​ទី​មួយ​ដែល​ត្រូវ​ថ្លែង​ដោយ​ភ្ញៀវ​មាន​ប្រធាន​ថា ​«​របៀប​ដែល​យើង​តាំង​គំរូ​ក្នុង​កិច្ច​បម្រើ​ព្រះ​»​ ដែល​នឹង​ពិគ្រោះ​ពី​ខ​នីមួយ​ៗ​នៅ​បទ​គម្ពីរ កូរិនថូសទី២ ៦:១​-​១០។ នៅ​ពេល​រសៀល​បង​ប្រុស​ជា​ភ្ញៀវ​នឹង​ថ្លែង​សុន្ទរកថា​ដែល​មាន​ប្រធានបទ ​«​កិច្ចការ​ផ្សព្វផ្សាយ​របស់​អ្នកជា​ឯកសិទ្ធិ​សំខាន់​ណាស់​»។ បង​ប្អូន​នឹង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពី​ផ្នែក​ដែល​មាន​ចំណងជើង​ថា ​«​ក្មេង​ៗ​ និង​វ័យ​ចំណាស់ រីករាយ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​»​ ហើយ​និង​ផ្នែក ​«​ប្អូន​ៗ​យុវវ័យ​ដែល​បំពេញ​កិច្ច​បម្រើ​ផ្សាយ​»។ អស់អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សន្និបាត​ប្រចាំ​មណ្ឌល ឬ​ក៏​សន្និបាត​ពិសេស​ខាង​មុខ​នេះ គួរ​ទៅ​រក​ជួប​ប្រធាន​ត្រួតពិនិត្យ​ឲ្យ​បាន​ឆាប់​បំផុត​បើ​អាច​ធ្វើ​ទៅ​បាន។ ការ​ពិចារណា​អត្ថបទ​ទស្សនាវដ្ដី​ប៉មយាម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សន្និបាត និង​មហា​សន្និបាត​របស់​យើង។ សូម​បង​ប្អូន​យក​ទស្សនាវដ្ដី​របស់​ខ្លួន​មក នៅ​សប្ដាហ៍​ដែល​មាន​សន្និបាត​ពិសេស។

ការ​ប្រុង​ប្រយ័ត្ន​នឹង​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ តម្រូវ​ឲ្យ​យើង​មានការ​ព្យាយាម ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្វី​ណា​មក​បំបែរ​អារម្មណ៍​យើង​ចេញពី​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​យើង​ទេ។ បទ​គម្ពីរ​ដែល​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹកចិត្ត​តាម​រយៈ​កម្មវិធី​សន្និបាត​ពិសេស​នេះ គួរ​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ​ចំពោះ​កិច្ចការ​ដ៏​សំខាន់ និង​ពិចារណា​អំពី​ខ្លួន​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ពេញ​លេញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក