តើយើងគួរត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍នៅពេលណា?
១. តើការបង្រៀនមនុស្សឲ្យកាន់តាមលោកយេស៊ូតម្រូវឲ្យយើងធ្វើអ្វី?
១ ការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ តម្រូវឲ្យយើងត្រឡប់ទៅជួបមនុស្សណា ដែលមានចិត្តចង់រៀនអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៨:១៩, ២០) ពេលល្អបំផុតដើម្បីត្រឡប់ទៅជួបពួកគេគឺអាស្រ័យទៅលើកាលវិភាគរបស់យើង និងរបស់អ្នកចាប់អារម្មណ៍នោះ។ ហេតុអ្វីយើងគួរត្រឡប់ទៅជួបបន្ដិចក្រោយពីបានជួបពួកគេដំបូង?
២, ៣. ហេតុអ្វីក៏យើងត្រូវត្រឡប់ទៅជួបឲ្យបានឆាប់រហ័សបំផុត?
២ ហេតុអ្វីត្រូវត្រឡប់ទៅជួបបន្ដិចក្រោយពីបានជួបដំបូង? មិនយូរប៉ុន្មានទៀត កិច្ចការផ្សព្វផ្សាយ«ដំណឹងល្អនេះអំពីរាជាណាចក្រ»នឹងត្រូវចប់ និងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតដល់ហើយ។ (ម៉ាថ. ២៤:១៤; ១ពេ. ៤:៧) ហេតុដូច្នេះហើយ ថ្វីបើ«ថ្ងៃសង្គ្រោះ»នៅមានសម្រាប់មនុស្សចាប់អារម្មណ៍ក៏ដោយ ក៏យើងត្រូវធ្វើតាមការដាស់តឿនឲ្យ«ប្រកាសជាបន្ទាន់» ហើយនេះរួមបញ្ចូលការត្រឡប់ទៅជួបពួកគេឲ្យបានឆាប់រហ័ស ដើម្បីបណ្ដុះបណ្ដាលឲ្យមានចំណាប់អារម្មណ៍ថែមទៀត។—២កូ. ៦:១, ២; ២ធី. ៤:២
៣ សាថានមានចិត្តខ្នះខ្នែងដើម្បីបំផ្លាញចោលពូជរាជាណាចក្រដែលយើងដាំក្នុងចិត្តរបស់អ្នកចាប់អារម្មណ៍។ (ម៉ាក. ៤:១៤, ១៥) សមាជិកគ្រួសារ អ្នកធ្វើការជាមួយ និងអ្នកដទៃច្រើនតែចំអកមើលងាយមនុស្សដែលចាប់អារម្មណ៍នឹងសេចក្ដីពិត។ បើយើងត្រឡប់ទៅជួបពួកគេយ៉ាងឆាប់រហ័ស នោះចំណុចដែលយើងបាននិយាយជាមួយពួកគេនៅលើកដំបូង យើងអាចយកមកពិភាក្សាជាមួយនឹងពួកគេតទៅទៀត មុននឹងអ្នកដទៃមានជោគជ័យក្នុងការធ្វើឲ្យបុគ្គលនោះលែងចាប់អារម្មណ៍។
៤. តើយើងអាចធ្វើអ្វីពេលជួបដំបូង ដើម្បីរៀបចំត្រឡប់ទៅជួប?
៤ ចូរណាត់ពេលទៅជួប: យកល្អឲ្យយើងណាត់ពេលជាក់លាក់ដើម្បីត្រឡប់ទៅជួប មុននឹងយើងចាកចេញពីគាត់។ ចូរលើកសំណួរដែលអ្នកនឹងឆ្លើយនៅពេលត្រឡប់ទៅជួបគេលើកក្រោយ។ គឺសំខាន់ណាស់ដែលយើងកត់ទុកនូវព័ត៌មានច្បាស់លាស់អំពីបុគ្គលនោះ និងពេលកំណត់ដែលយើងនឹងត្រឡប់ទៅជួប។ ប្រសិនបើអ្នកមានពេល អ្នកអាចសុំត្រឡប់ទៅជួបវិញនៅថ្ងៃស្អែក ឬបន្ដិចក្រោយពីនោះ។ ប្រសិនបើលើកដំបូងដែលយើងជួបអ្នកនោះគឺនៅចុងសប្ដាហ៍ ហើយអ្នកចាប់អារម្មណ៍ធ្វើការប្រាំថ្ងៃ ប្រហែលជាគាត់សុខចិត្តជួបនៅចុងសប្ដាហ៍ក្រោយ។ នៅពេលដែលអ្នកណាត់ពេលទៅត្រឡប់ជួប សូមធ្វើតាមពាក្យសម្ដីរបស់អ្នក។—ម៉ាថ. ៥:៣៧
៥. តើការត្រឡប់ទៅជួបឲ្យបានរហ័ស ជួយយើងយ៉ាងដូចម្ដេចឲ្យធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមរបស់លោក?
៥ យើងមានមូលហេតុល្អជាច្រើនឲ្យត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ឲ្យបានឆាប់រហ័សបំផុត។ ដូច្នេះហើយ ចូរណាត់ពេលត្រឡប់ទៅជួបឲ្យបានលឿន ដ្បិត«នៅសល់ពេលវេលាតែបន្ដិចទេ»។ (១កូ. ៧:២៩) ប្រសិនបើយើងឆាប់ត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍នឹងរាជាណាចក្ររបស់ព្រះ នោះយើងទំនងជានឹងបានលទ្ធផលល្អច្រើនជាង។