បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១០ ទំ. ១
  • ការរៀបចំមួយសម្រាប់អ្នកបម្រើព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរៀបចំមួយសម្រាប់អ្នកបម្រើព្រះ
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • សន្និបាតប្រចាំមណ្ឌលជួយយើងឲ្យការរចំណងមិត្ដភាពជាមួយនឹងព្រះ
    ២០០៩ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរការរសមត្ថភាពរិះគិតរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៨/១០ ទំ. ១

ការ​រៀប​ចំ​មួយ​សម្រាប់​អ្នក​បម្រើ​ព្រះ

១ នៅ​ឆ្នាំ​១៩៣៨ អង្គការ​ព្រះ​យេហូវ៉ា​មាន​ការ​រៀប​ចំ​ថ្មី​មួយ។ ក្រុម​ជំនុំ​មួយ​ចំនួន​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​ចូល​រួម​សន្និបាត​តាម​ភូមិ​ភាគ ដែល​ឥឡូវ​ហៅ​ថា​សន្និបាត​ប្រចាំ​មណ្ឌល។ តើ​ពួក​គេ​ចូល​រួម​ដោយ​មាន​គោល​បំណង​អ្វី? នៅ​ខែ​មករា ឆ្នាំ​១៩៣៩ ឯកសារ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​អ្នក​រាយ​ការណ៍ (​ឥឡូវ​ហៅ​ថា​កិច្ច​បម្រើ​ព្រះ​) បាន​ចែង​ថា​៖ ​«​សន្និបាត​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ចាត់​ចែង​កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​លោក។ កម្មវិធី​នេះ​ផ្ដល់​នូវ​ការ​ណែនាំ​ដ៏​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​ម្នាក់​ៗ​បំពេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​កិច្ច​បម្រើ​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​យើង​»។ ពេល​យើង​ពិចារណា​អំពី​ការ​រីក​ចម្រើន​នៃ​ចំនួន​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​ព្រះ​ចាប់​ពី​ចំនួន​អ្នក​ផ្សាយ​៥៨.០០០​នាក់ នៅ​ឆ្នាំ​១៩៣៨ រហូត​ដល់​ជាង​៧.០០០.០០០​នាក់ នៅ​ឆ្នាំ​២០០៩ នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​សន្និបាត​ប្រចាំ​មណ្ឌល កំពុង​តែ​សម្រេច​តាម​គោល​បំណង​នៃ​សន្និបាត​ទាំង​នោះ ពោល​គឺ​ជួយ​អ្នក​បម្រើ​ព្រះ​ឲ្យ​‹បំពេញ​កិច្ច​បម្រើ​ដែល​បាន​ត្រូវ​កំណត់​ឲ្យ›។

២ ប្រធាន​នៃ​សន្និបាត​សម្រាប់​ឆ្នាំ​ក្រោយ: យើង​កំពុង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​រហូត​ដល់​អាច​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ហើយ​ទទួល​ការ​លើក​ទឹក​ចិត្ត​ដែល​នឹង​ត្រូវ​ផ្ដល់​មក​តាម​រយៈ​កម្មវិធី​នោះ។ ប្រធាន​គឺ​«​អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ​»​ ដែល​ដក​ស្រង់​ពី យ៉ូហាន ១៥:១៩។ តើ​មាន​សុន្ទរកថា​អ្វី​ខ្លះ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ចំពោះ​អ្នក​បម្រើ​ព្រះ? នៅ​ថ្ងៃ​សៅរ៍​នឹង​មាន​សុន្ទរកថា​ប្រធាន​«​តើ​កិច្ច​បម្រើ​ពេញ​ពេល​ជួយ​ការពារ​យើង​តាម​របៀប​ណា?​»។ យើង​ក៏​នឹង​រីករាយ​ស្ដាប់​សុន្ទរកថា​ចែក​ជា​បី​ផ្នែក​ដែល​មាន​ប្រធាន​ថា ​«​កុំ​បង្ខូច​ខ្លួន​ជា​មួយ​នឹង . . . ​»​ ​«​សត្វ​សាហាវ​»​ ​«​មេ​ស្ត្រី​ពេស្យា​»​ និង ​«​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​»។ នៅ​ថ្ងៃ​អាទិត្យ​យើង​នឹង​ស្ដាប់​សុន្ទរកថា​ចែក​ជា​ផ្នែក​ៗ​ដែល​មាន​ប្រធាន​ថា​«​ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា កុំ​ស្រឡាញ់​ពិភព​លោក​»។ ក៏​មាន​សុន្ទរកថា​ផ្សេង​ទៀត​ដូច​ជា ​«​ចូរ​បន្ត​ធ្វើ​ជា​‹ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន›​»​ និង​«​កុំ​ខ្លាច​ឡើយ! អ្នក​អាច​ឈ្នះ​ពិភព​លោក​នេះ​បាន!​»។

៣ ក្រោយ​ពី​បាន​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល បង​ស្រី​ម្នាក់​ដែល​មិន​សូវ​មាន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ បាន​សរសេរ​ថា​កម្មវិធី​សន្និបាត​បាន​ជំរុញ​ទឹក​ចិត្ត​គាត់​ឲ្យ​គិត​ពិចារណា​ឡើង​វិញ​អំពី​កាលៈទេសៈ​របស់​ខ្លួន និង​តាំង​ចិត្ត​«​ទៅ​ផ្សព្វ​ផ្សាយ ហើយ​ឈប់​រក​លេស!​»។ កម្មវិធី​សន្និបាត​ប្រចាំ​មណ្ឌល​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី​ពិត​ជា​នឹង​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ជាង​ពិភព​លោក​នេះ។ (​១យ៉ូន. ២:១៥​-​១៧​) កុំ​ខាន​ចូល​រួម​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កិច្ច​ប្រជុំ​នេះ ដែល​បាន​ត្រូវ​រៀប​ចំ​ដោយ​សេចក្ដី​ស្រឡាញ់​សម្រាប់​អ្នក​បម្រើ​ព្រះ!

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. នៅ​ឆ្នាំ​១៩៣៨ តើ​មាន​ការ​រៀប​ចំ​ថ្មី​អ្វី? ហើយ​តើ​ក្នុង​គោល​បំណង​អ្វី?

២​. តើ​មាន​សុន្ទរកថា​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​ថ្លែង​នៅ​ឯ​សន្និបាត​ប្រចាំ​មណ្ឌល​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី?

៣​. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក