បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១២ ទំ. ២
  • ចូរការរសមត្ថភាពរិះគិតរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរការរសមត្ថភាពរិះគិតរបស់អ្នក
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • សន្និបាតប្រចាំមណ្ឌលជួយយើងឲ្យការរចំណងមិត្ដភាពជាមួយនឹងព្រះ
    ២០០៩ កិច្ចបម្រើព្រះ
  • ចូរការរសមត្ថភាពវិនិច្ឆ័យរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • ការរៀបចំមួយសម្រាប់អ្នកបម្រើព្រះ
    ២០១០ កិច្ចបម្រើព្រះ
  • បណ្ដាំរបស់ព្រះមានប្រយោជន៍សម្រាប់បង្រៀន
    ២០១៣ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ៨/១២ ទំ. ២

ចូរ​ការពារ​សមត្ថភាព​រិះ​គិត​របស់​អ្នក

១​. តើ​អ្វី​ជា​ប្រធាន​នៃ​សន្និបាត​ប្រចាំ​មណ្ឌល​នៃ​ឆ្នាំ​កិច្ច​បម្រើ​២០១៣? ហើយ​តើ​កម្មវិធី​នោះ​មាន​គោល​បំណង​អ្វី?

១ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​សមត្ថភាព​រិះ​គិត។ (​ម៉ាថ. ២២:៣៧, ៣៨​) នៅ​ឆ្នាំ​នេះ មហាសន្និបាត​ប្រចាំ​តំបន់ សន្និបាត​ប្រចាំ​មណ្ឌល និង​សន្និបាត​ពិសេស​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ពង្រឹង​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង។ អ្នក​នឹង​នឹក​ឃើញ​ថា ប្រធាន​នៃ​មហាសន្និបាត​ប្រចាំ​តំបន់​គឺ ‹ចូរ​រក្សា​ចិត្ត​របស់​អ្នក!›។ កម្មវិធី​សន្និបាត​ពិសេស​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០១៣​មាន​ប្រធាន​ថា ​«​ចូរ​ការពារ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​»​ ហើយ​សន្និបាត​ប្រចាំ​មណ្ឌល​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នឹង​ពន្យល់​អំពី​ប្រធាន ​«​ចូរ​ការពារ​សមត្ថភាព​រិះ​គិត​របស់​អ្នក​»​ ដែល​មាន​មូលដ្ឋាន​លើ​ម៉ាថាយ ២២:​៣៧។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ដោយ​មាន​បំណង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​កាន់​តែ​ពេញ​ចិត្ត​នឹង​យើង។

២​. តើ​យើង​គួរ​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​កម្មវិធី​សន្និបាត​នេះ?

២ អ្វី​ដែល​នឹង​ត្រូវ​ថ្លែង​ប្រាប់: ពេល​យើង​ស្ដាប់​កម្មវិធី​សន្និបាត​នេះ យើង​គួរ​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ ដែល​បញ្ជាក់​គោល​ចំណុច​នៃ​កម្មវិធី​សន្និបាត។

• តើ​អ្វី​ជួយ​យើង​កុំ​ឲ្យ​គិត​តាម​«​គំនិត​របស់​មនុស្ស​»​?

• តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ដក​ស្បៃ​ដែល​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​ចេញ​បាន?

• តើ​យើង​ចង់​មាន​ចិត្ត​គំនិត​បែប​ណា?

• តើ​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

• តើ​យើង​ឲ្យ​ព្រះ​យេហូវ៉ា​អប់រំ​គំនិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

• តើ​ប្ដី ប្រពន្ធ ឪពុក​ម្ដាយ និង​កូន​ៗ​អាច​ជួយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​ប្រុង​ប្រៀប​គំនិត​ដើម្បី​ធ្វើ​សកម្មភាព​មាន​ន័យ​យ៉ាង​ណា?

• តើ​ពួក​អ្នក​ដែល​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន​នឹង​ទទួល​ប្រយោជន៍​អ្វី?

៣​. ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ចូល​រួម​ទាំង​ពីរ​ថ្ងៃ ប្រុង​ស្មារតី​ស្ដាប់ និង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន?

៣ សាថាន​កំពុង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បង្ខូច​ចិត្ត​គំនិត​របស់​យើង។ (​២កូ. ១១:៣​) ដូច្នេះ​ហើយ​យើង​ត្រូវ​ចេះ​ការពារ​ចិត្ត​គំនិត​របស់​យើង និង​ព្យាយាម​គិត​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។ យើង​ត្រូវ​បន្ត​បង្ហាញ​ចិត្ត​គំនិត​របស់​គ្រិស្ត និង​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ពិភព​លោក​នេះ​ដែល​បំពាន​ច្បាប់។ (​១កូ. ២:​១៦​) ដូច្នេះ សូម​រៀបចំ​ដើម្បី​ចូល​រួម​កម្មវិធី​សន្និបាត​ប្រចាំ​មណ្ឌល​ទាំង​ពីរ​ថ្ងៃ។ ចូរ​ប្រុង​ស្មារតី​ស្ដាប់។ ពេល​យើង​ធ្វើ​តាម​ព័ត៌មាន​ដ៏​សំខាន់​ដែល​នឹង​ត្រូវ​លើក​ឡើង នោះ​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រៀប​គំនិត​ដើម្បី​បំពេញ​កិច្ច​បម្រើ​ដោយ​ចិត្ត​ខ្នះខ្នែង។—១ពេ. ១:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក