ចូរការពារសមត្ថភាពវិនិច្ឆ័យរបស់អ្នក
១. តើអ្វីជាប្រធាននៃសន្និបាតពិសេសនៃឆ្នាំកិច្ចបម្រើ២០១៣? ហើយតើកម្មវិធីនេះមានគោលបំណងអ្វី?
១ រៀងរាល់ថ្ងៃយើងស្ថិតនៅក្នុងស្ថានភាពដែលអាចបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់យើង។ ដោយហេតុនេះបានជាកម្មវិធិនៃសន្និបាតពិសេសឆ្នាំកិច្ចបម្រើ២០១៣ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ មានប្រធានថា«ចូរការពារសមត្ថភាពវិនិច្ឆ័យរបស់អ្នក»។ (១ធី. ១:១៩) កម្មវីធីសន្និបាតនេះបានត្រូវរៀបចំឡើងដើម្បីជួយយើងម្នាក់ៗឲ្យយកចិត្តទុកដាក់អំពីរបៀបប្រើសមត្ថភាពវិនិច្ឆ័យដែលជាអំណោយដ៏ពិសេសពីព្រះដែលជាអ្នកបង្កើតយើង។
២. តើសំណួរសំខាន់អ្វីដែលនឹងត្រូវឆ្លើយក្នុងកម្មវិធីសន្និបាតពិសេស?
២ សូមស្វែងរកចំណុចទាំងនេះ: កម្មវិធីសន្និបាតនេះនឹងឆ្លើយសំណួរដ៏សំខាន់៧ស្តីអំពីសមត្ថភាពវិនិច្ឆ័យ។
• តើអ្វីអាចបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់យើង?
• តើយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលយើងអាចនិយាយបានថា យើងគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់?
• បើយើងមានចិត្តគំនិតនិងការប្រព្រឹត្តដែលស្របតាមគម្ពីរ តើនេះសឲ្យឃើញថាយើងជាមនុស្សបែបណា?
• តើយើងអាចជៀសវាងពីការបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតយ៉ាងដូចម្ដេច?
• ប្អូនៗវ័យក្មេង តើប្អូនអាចស៊ូទ្រាំយ៉ាងដូចម្ដេច ពេលដែលប្អូនជួបការល្បងលឲ្យបោះបង់គោលការណ៍របស់ព្រះ?
• តើពួកអ្នកដែលធ្វើតាមសមត្ថភាពវិនិច្ឆ័យដែលបានត្រូវដឹកនាំដោយសកម្មពលរបស់ព្រះនឹងទទួលពរអ្វី?
៣. តើយើងអាចទទួលប្រយោជន៍ពីកម្មវិធីនេះយ៉ាងដូចម្ដេច?
៣ ដោយសារជំនួយពីព្រះយេហូវ៉ាយើងអាចទប់ទល់នឹងសាថានដែលវាខំប្រឹងបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់យើង។ តាមរយៈបណ្ដាំរបស់ព្រះនិងអង្គការរបស់លោក បិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់កំពុងប្រាប់យើងថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេ. ៣០:២១) កម្មវិធីនេះជាវីធីមួយដែលព្រះយេហូវ៉ាកំពុងផ្ដល់ការណែនាំបែបនេះ។ ដូច្នេះ សូមរៀបចំដើម្បីចូលរួមកម្មវិធីឲ្យបានពេញមួយថ្ងៃ។ សូមប្រុងស្មារតីស្ដាប់និងពិចារណាអំពីរបៀបដែលអ្នកអាចអនុវត្តព័ត៌មានទាំងនេះ។ សូមពិភាក្សាគ្នាជាក្រុមគ្រួសារអំពីកម្មវិធីនេះ។ បើយើងអនុវត្តការណែនាំដែលយើងបានទទួល នោះនឹងជួយយើង«កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស» ហើយនឹងជួយយើងកុំឲ្យចុះចាញ់នឹងការល្បួងឲ្យដេញតាមការសប្បាយដែលមានតែមួយភ្លែតរបស់ពិភពលោកសាថាន។—១ពេ. ៣:១៦