បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/១០ ទំ. ១
  • ចូរប្រើខិត្ដប័ណ្ណដឹងអំពីសេចក្ដីពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើខិត្ដប័ណ្ណដឹងអំពីសេចក្ដីពិត
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • យើងមានឧបករណ៍ថ្មី! ដើម្បីចាប់ផ្ដើមការសិក្សា
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ពាក្យផ្សាយគំរូ
    ២០១៤ កិច្ចបម្រើព្រះ
  • ប្រើខិត្តប័ណ្ណថ្មីអំពីគេហទំព័រយើង
    ២០១៤ កិច្ចបម្រើព្រះ
  • ថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី១៦ ខែវិច្ឆិកា នឹងមានការចែកចាយខិត្ដប័ណ្ណពិសេស!
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ១២/១០ ទំ. ១

ចូរ​ប្រើ​ខិត្តប័ណ្ណ​ដឹង​អំពី​សេចក្ដី​ពិត

១​. តើ​ខិត្តប័ណ្ណ​ដឹង​អំពី​សេចក្ដី​ពិត មាន​ប្រយោជន៍​សម្រាប់​អ្វី?

១ ខិត្តប័ណ្ណ​តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ ប៉ុន្តែ​ខិត្តប័ណ្ណ​នេះ​ក៏​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​យើង​អាច​ប្រើ​ដើម្បី​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ផង​ដែរ។ (​សាស្ដ. ១១​:​៦​) នេះ​ជា​យោបល់​ខ្លះ​ៗ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​ប្រើ​ខិត្តប័ណ្ណ​នេះ។

២​. តើ​យើង​អាច​ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​យ៉ាង​ដូច​ម្ដេច?

២ សម្រាប់​ចាប់​ផ្ដើម​ការ​សន្ទនា: អ្នក​អាច​ជូន​ខិត្តប័ណ្ណ​នេះ​ដល់​ម្ចាស់​ផ្ទះ ហើយ​ចង្អុល​ទៅ​សំណួរ​ទាំង​៦​នៅ​ទំព័រ​ទី​១ រួច​សួរ​ថា ​«​តើ​សំណួរ​មួយ​ណា​ដែល​លោក​អ្នក​ធ្លាប់​ឆ្ងល់?​»។ បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ប្រាប់​អំពី​សំណួរ​មួយ​ណា​រួច​ហើយ សូម​ពិចារណា​នូវ​ចម្លើយ​ដែល​មាន​ក្នុង​ខិត្តប័ណ្ណ​នោះ ហើយ​អាន​បទ​គម្ពីរ​មួយ​ដែល​មាន​ក្នុង​ចម្លើយ​នោះ។ ចូរ​អាន​ឬ​សង្ខេប​ទំព័រ​ចុង​ក្រោយ រួច​ផ្ដល់​សៀវភៅ​គម្ពីរ​បង្រៀន។ ប្រសិនបើ​គាត់​មិន​ទទួល​សៀវភៅ​ទេ តែ​បាន​ទទួល​ខិត្តប័ណ្ណ នោះ​ក៏​អាច​ជួយ​ឲ្យ​សេចក្ដី​ពិត​ចាក់​ឫស​ទៅ​ក្នុង​ចិត្ត​របស់​គាត់​ដែរ។—ម៉ាថ. ១៣​:​២៣

៣​. ប្រសិនបើ​ម្ចាស់​ផ្ទះ​រវល់ តើ​យើង​ប្រហែលជា​អាច​ធ្វើ​អ្វី?

៣ ប្រសិនបើ​ម្ចាស់​ផ្ទះ​រវល់: ប្រហែលជា​អ្នក​អាច​និយាយ​ថា ​«​ដោយ​សារ​លោក​អ្នក​រវល់ ខ្ញុំ​សូម​ជូន​ខិត្តប័ណ្ណ​មួយ​ទុក​អាន។ នេះ​ជា​សំណួរ​សំខាន់​៦​យ៉ាង​ដែល​យើង​ភាគ​ច្រើន​ធ្លាប់​ឆ្ងល់ ហើយ​សំណួរ​នីមួយ​ៗ​មាន​ចម្លើយ​យ៉ាង​ចំ​ៗ​ពី​គម្ពីរ។ ពេល​ខ្ញុំ​មក​ជួប​លោក​អ្នក​ម្ដង​ទៀត សូម​ឲ្យ​ខ្ញុំ​ដឹង​អំពី​យោបល់​របស់​លោក​អ្នក​ផង​»។

៤​. តើ​យើង​អាច​និយាយ​យ៉ាង​ដូច​ម្ដេច ពេល​ផ្ដល់​ខិត្តប័ណ្ណ​ក្រៅ​ផ្លូវ​ការ?

៤ ពេល​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ: អ្នក​អាច​និយាយ​ថា ​«​ជម្រាប​សួរ។ តើ​លោក​អ្នក​ធ្លាប់​សួរ​សំណួរ​ណា​មួយ​ដូច​នេះ​ទេ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] ក្នុង​នេះ​មាន​ចម្លើយ​ច្បាស់​ៗ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត​ពី​ក្នុង​គម្ពីរ​»។ ប្រសិនបើ​បុគ្គល​នោះ​មិន​ប្រញាប់​ទេ ប្រហែលជា​អ្នក​អាច​ពិគ្រោះ​ជា​មួយ​គាត់​នូវ​ចម្លើយ​មួយ​ក្នុង​ខិត្តប័ណ្ណ ហើយ​ប្រហែលជា​អាច​ស្នើ​ឲ្យ​គាត់​សៀវភៅ​គម្ពីរ​បង្រៀន​មួយ​ក្បាល។

៥​. ពេល​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​ដែល​មនុស្ស​មិន​នៅ តើ​ម្ដង​ម្កាល​យើង​អាច​ប្រើ​ខិត្តប័ណ្ណ​នេះ​យ៉ាង​ដូច​ម្ដេច?

៥ ពេល​គេ​មិន​នៅ​ផ្ទះ: នៅ​តំបន់​ផ្សាយ​ខ្លះ​ពេល​មនុស្ស​មិន​នៅ​ផ្ទះ ជួនកាល​អ្នក​ផ្សាយ​ទុក​សៀវភៅ​យើង​នៅ​ផ្ទះ​នោះ ដោយ​មិន​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ។ ប្រសិនបើ​នេះ​ជា​ទម្លាប់​នៃ​ក្រុម​ជំនុំ​របស់​អ្នក​ដែរ សូម​ទុក​ខិត្តប័ណ្ណ​ដឹង​អំពី​សេចក្ដី​ពិត​នៅ​ផ្ទះ​គេ​ម្ដង​ម្កាល​ដែរ។ ពេល​ត្រឡប់​ទៅ​វិញ​អ្នក​អាច​និយាយ​ថា ​«​ពេល​ដែល​យើង​មក​ទី​នេះ​ពី​មុន លោក​អ្នក​មិន​បាន​នៅ​ផ្ទះ​ទេ ដូច្នេះ​យើង​បាន​ទុក​ខិត្តប័ណ្ណ​នេះ​នៅ​ទ្វារ​របស់​លោក​អ្នក។ តើ​មាន​សំណួរ​ណា​មួយ​ក្នុង​ខិត្តប័ណ្ណ​នេះ​ដែល​លោក​អ្នក​ចង់​ដឹង​ចម្លើយ​ឬ​ទេ?​»។

៦​. តើ​អ្វី​ធ្វើ​ឲ្យ​ខិត្តប័ណ្ណ​ដឹង​អំពី​សេចក្ដី​ពិត​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ?

៦ ខិត្តប័ណ្ណ​ដឹង​អំពី​សេចក្ដី​ពិត​ពន្យល់​អំពី​សេចក្ដី​ពិត​តាម​របៀប​ដែល​ស្រួល​យល់ ហើយ​ក៏​ទាក់​ទាញ​ចិត្ត​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាន មិន​ថា​ពួក​គេ​កាន់​សាសនា​អ្វី​ក៏​ដោយ។ ខិត្តប័ណ្ណ​នេះ​គឺ​ស្រួល​ចែក។ សូម្បី​តែ​អ្នក​ផ្សាយ​វ័យ​ក្មេង​និង​អ្នក​ផ្សាយ​ថ្មី​ក៏​អាច​ចែក​បាន​ដែរ។ តើ​អ្នក​កំពុង​ប្រើ​ខិត្តប័ណ្ណ​នេះ​នៅ​គ្រប់​ឱកាស​ដែល​សម​គួរ​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក