ប្រើខិត្តប័ណ្ណថ្មីអំពីគេហទំព័រយើង
ខិត្តប័ណ្ណដែលមានចំណងជើងថាពេលមានចម្ងល់អំពីជីវិត តើអាចរកចម្លើយនៅឯណា? នៅខ្នងខិត្តប័ណ្ណនេះមានសំណួរបី។ ពេលមានឱកាស សូមសួរម្ចាស់ផ្ទះថា តើគាត់ចាប់អារម្មណ៍សំណួរមួយណាជាងគេ ហើយបង្ហាញគាត់ចូលគេហទំព័រយើង រួចចុចសៀវភៅផ្សេងៗ ដើម្បីគាត់អាចអានចម្លើយក្នុងខិត្តប័ណ្ណដែលមានប្រធានបទទាក់ទងនឹងសំណួរនោះ។ ក្នុងគេហទំព័រនោះដែរ គាត់ក៏អាចរកចម្លើយចំពោះសំណួរដែលថា «តើរាជាណាចក្ររបស់ព្រះជាអ្វី?» និង«តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?» ក្នុងសៀវភៅស្តើងដំណឹងល្អ!
សូមទុកខិត្តប័ណ្ណនេះខ្លះតាមខ្លួន ដើម្បីអាចជួយមនុស្សឲ្យដឹងថាគម្ពីរប្រាប់អ្វីខ្លះអំពីអនាគតដ៏អស្ចារ្យក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។