វិធីម្យ៉ាងក្នុងការប្រើសៀវភៅស្តើងគម្ពីររៀបរាប់
មនុស្សជាច្រើនក្នុងតំបន់ផ្សាយរបស់យើងមិនស្គាល់គម្ពីរទេ ជាពិសេសអ្នកដែលមិនមែនជាអ្នកកាន់សាសនាគ្រិស្ត។ ពេលដែលបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន អ្នកផ្សាយខ្លះក៏បានប្រើសៀវភៅស្តើងគម្ពីររៀបរាប់ដើម្បីជួយសិស្សគម្ពីរឲ្យយល់ត្រួសៗអំពីព័ត៌មានក្នុងគម្ពីរបរិសុទ្ធ។ ជាឧទាហរណ៍ បងប្រុសម្នាក់បានបង្រៀនភាគទី១ក្នុងសៀវភៅស្តើងនោះ ពេលដែលគាត់បានបង្រៀនដល់ជំពូកទី៣នៃសៀវភៅព្រះគម្ពីរបង្រៀន។ ក្រោយមក គាត់បានពិភាក្សាអំពីភាគមួយទៀតក្នុងសៀវភៅស្តើងគម្ពីររៀបរាប់ពេលបញ្ចប់ការសិក្សានីមួយៗ។ តើអ្នកកំពុងបង្រៀនគម្ពីរដល់អ្នកដែលមិនសូវស្គាល់គម្ពីរឬមិនស្គាល់សោះទេ? បើអ្នកកំពុងបង្រៀនដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន សូមគិតប្រើព័ត៌មានបន្ថែមពីសៀវភៅស្តើងគម្ពីររៀបរាប់ ដើម្បីជួយគាត់ឲ្យស្គាល់‹ឯកសារបរិសុទ្ធនានាដែលអាចធ្វើឲ្យគាត់មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ›។—២ធី. ៣:១៥