បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១១ ទំ. ១
  • យើងត្រូវត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងត្រូវត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយកត់ព័ត៌មានអំពីអ្នកចាប់អារម្មណ៍
    ២០១៤ កិច្ចបម្រើព្រះ
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយរៀបចំដើម្បីត្រឡប់ទៅជួប
    ២០១៤ កិច្ចបម្រើព្រះ
  • ចូរប្រមូលភាពក្លាហានដើម្បីត្រឡប់ទៅជួបគេ
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើយើងគួរត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍នៅពេលណា?
    ២០០៩ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១១/១១ ទំ. ១

យើង​ត្រូវ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍

១​. តើ​យើង​ត្រូវ​ស្រោច​ទឹក​អ្វី​ដើម្បី​ឲ្យ​វា​ដុះ​ដាល?

១ គេ​ត្រូវ​ស្រោច​ទឹក​គ្រាប់​ពូជ​ដែល​គេ​ដាំ​នៅ​ក្នុង​សួន​ច្បារ​ទើប​វា​ដុះ​ដាល។ ដូច​គ្នា​ដែរ ចំពោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ដែល​យើង​បាន​ដាំ​នៅ​ក្នុង​ចិត្ត​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ (​១កូ. ៣:៦​) យើង​ត្រូវ​ត្រឡប់​ទៅ​ជួប ហើយ​ស្រោច​ទឹក​គ្រាប់​ពូជ​ក្នុង​ន័យ​ធៀប​ដោយ​ប្រើ​បណ្ដាំ​របស់​ព្រះ បើ​យើង​ចង់​ឲ្យ​គ្រាប់​ពូជ​ទាំង​នោះ​ចាក់​ឫស ដុះ​ដាល ហើយ​លូត​លាស់​ឡើង។

២​. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​យើង​នឹង​ពិភាក្សា ពេល​ត្រឡប់​មក​វិញ​លើក​ក្រោយ?

២ លើក​សំណួរ​មួយ: កាល​ណា​អ្នក​រៀបចំ​ពាក្យ​ផ្សាយ​របស់​អ្នក សូម​រៀបចំ​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រធានបទ​ដែល​អ្នក​នឹង​ពិភាក្សា​ពេល​អ្នក​ត្រឡប់​មក​វិញ។ សូម​សួរ​សំណួរ​នោះ​ពេល​បញ្ចប់​ការ​ពិភាក្សា​ដំបូង ហើយ​ណាត់​ពេល​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ត្រឡប់​មក​វិញ។ បង​ប្អូន​ច្រើន​នាក់​ជ្រើស​រើស​ចំណុច​មួយ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដែល​នឹង​ជួយ​ពួក​គាត់​ឲ្យ​បង្ហាញ​របៀប​សិក្សា​គម្ពីរ។ ដោយ​ធ្វើ​ដូច្នោះ ពួក​គាត់​ឃើញ​ថា​មាន​ប្រយោជន៍។

៣​. ពេល​ជួប​គេ​ជា​លើក​ដំបូង តើ​អ្នក​អាច​កត់​អំពី​អ្វី​ខ្លះ?

៣ កត់​កំណត់: ពេល​ជួប​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង ភ្លាម​ៗ​ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​គាត់ សូម​ចំណាយ​ពេល​ដើម្បី​កត់​អ្វី​ដែល​អ្នក​បាន​និយាយ។ សូម​កត់​ឈ្មោះ​និង​អាសយដ្ឋាន​របស់​បុគ្គល​នោះ។ ជា​ការ​ល្អ​ដែរ បើ​អ្នក​កត់​ថ្ងៃ​ខែ​និង​ម៉ោង​និង​អ្វី​ដែល​អ្នក​បាន​និយាយ​ជា​មួយ​នឹង​គាត់ ហើយ​បើ​អ្នក​បាន​ជូន​គាត់​សៀវភៅ​ណា​មួយ សូម​សរសេរ​ឈ្មោះ​សៀវភៅ​នោះ។ តើ​គាត់​បាន​និយាយ​ថា​គាត់​កាន់​សាសនា​មួយ​ណា? តើ​គាត់​មាន​គ្រួសារ​ហើយ​ឬ? តើ​គាត់​បាន​និយាយ​អំពី​អ្វី​ដែល​គាត់​ចាប់​អារម្មណ៍​និង​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់ខ្វាយ​ឬ​ទេ? ព័ត៌មាន​បែប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ពិភាក្សា​អំពី​ប្រធានបទ​ដែល​សំខាន់​ចំពោះ​គាត់​ពេល​អ្នក​ត្រឡប់​មក​វិញ។ សូម​កត់​ដែរ​ថា អ្នក​យល់​ព្រម​ត្រឡប់​មក​វិញ​នៅ​ពេល​ណា និង​សំណួរ​ដែល​អ្នក​នឹង​ឆ្លើយ។

៤​. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​ឥត​ឈប់​ដើម្បី​ជួប​អ្នក​ចាប់​អារម្មណ៍​ម្ដង​ទៀត?

៤ ព្យាយាម​ឥត​ឈប់: សាថាន​ខំ​ប្រឹង​ឥត​ឈប់​ដើម្បី​​«​ឆក់​យក​បណ្ដាំ​»​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់។ (​ម៉ាក. ៤:​១៤, ១៥​) ហេតុ​នេះ សូម​កុំ​បោះបង់ បើ​អ្នក​ពិបាក​ជួប​អ្នក​ដែល​ចាប់​អារម្មណ៍​នៅ​ផ្ទះ​របស់​គាត់​ម្ដង​ទៀត។ តើ​អ្នក​អាច​ផ្ញើ​សំបុត្រ​ឬ​ទុក​កំណត់​មួយ​នៅ​ផ្ទះ​គាត់​ឬ​ទេ? អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​នៅ​មាត់​ទ្វារ​ផ្ទះ តែ​មិន​អាច​ជួប​គាត់​នៅ​ផ្ទះ​ម្ដង​ទៀត​ទេ ដូច្នេះ គាត់​ផ្ញើ​សំបុត្រ​មួយ។ នៅ​ទី​បំផុត ពេល​ដែល​បង​ស្រី​ជួប​ស្ត្រី​នោះ​នៅ​ផ្ទះ គាត់​បាន​ប្រាប់​ថា គាត់​រំភើប​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​ចំពោះ​គាត់។ កាល​ដែល​យើង​ស្រោច​ទឹក​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត យើង​អាច​មាន​អំណរ​ដោយ​សារបាន​ឃើញ​គ្រាប់​ពូជ​ទាំង​នោះ​ចេញ​ពន្លក ដុះ​ដាល​រហូត​ដល់​ធំ​ពេញ​វ័យ ហើយ​​«​បង្កើត​ផល​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយ​រយ​»។—ម៉ាក. ៤:២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក