មូលហេតុ១២ដែលយើងត្រូវផ្សព្វផ្សាយ
ហេតុអ្វីយើងផ្សព្វផ្សាយដំណឹងល្អ និងបង្រៀនគម្ពីរដល់មនុស្សឯទៀត? តើគឺដើម្បីជួយមនុស្សដែលមានចិត្តស្មោះឲ្យដើរតាមផ្លូវដែលនាំទៅឯជីវិតឬ? (ម៉ាថ. ៧:១៤) នេះជាមូលហេតុទី១ដែលបានរៀបរាប់នៅខាងក្រោម ប៉ុន្តែ មិនមែនជាមូលហេតុដែលសំខាន់បំផុតទេ។ ក្នុងចំណោមមូលហេតុទាំង១២ដែលបានរៀបរាប់ខាងក្រោមនេះស្តីអំពីការផ្សព្វផ្សាយ តើអ្នកគិតថាមួយណាគឺសំខាន់ជាងគេ?
១. សង្គ្រោះជីវិតមនុស្ស។—យ៉ូន. ១៧:៣
២. ព្រមានមនុស្សអាក្រក់។—អេស. ៣:១៨, ១៩
៣. សម្រេចទំនាយក្នុងគម្ពីរ។—ម៉ាថ. ២៤:១៤
៤. បង្ហាញសេចក្ដីសុចរិតរបស់ព្រះ។ គ្មានអ្នកណាអាចចោទប្រកាន់ព្រះយេហូវ៉ាថា លោកបំផ្លាញមនុស្សអាក្រក់ដោយមិនបានទុកឱកាសឲ្យពួកគេប្រែចិត្ត។—សកម្ម. ១៧:៣០, ៣១; ១ធី. ២:៣, ៤
៥. បំពេញភារកិច្ចរបស់យើងក្នុងការជួយមនុស្សដែលព្រះបានទិញដោយឈាមរបស់លោកយេស៊ូ ដើម្បីឲ្យពួកគេមានចំណងមិត្តភាពជាមួយនឹងព្រះ។—រ៉ូម ១:១៤, ១៥
៦. កុំឲ្យយើងមានទោសចំពោះឈាម។—សកម្ម. ២០:២៦, ២៧
៧. ជាតម្រូវការមួយដើម្បីឲ្យខ្លួនយើងទទួលសេចក្ដីសង្គ្រោះ។—អេស. ៣:១៩; រ៉ូម ១០:៩, ១០
៨. បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង។—ម៉ាថ. ២២:៣៩
៩. បង្ហាញថាយើងស្ដាប់បង្គាប់ព្រះយេហូវ៉ានិងបុត្ររបស់លោក។—ម៉ាថ. ២៨:១៩, ២០
១០. ជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។—ហេ. ១៣:១៥
១១. បង្ហាញថាយើងស្រឡាញ់ព្រះ។—១យ៉ូន. ៥:៣
១២. ធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។—អេ. ៤៣:១០-១២; ម៉ាថ. ៦:៩
ពិតមែនហើយ យើងមិនផ្សព្វផ្សាយដោយសារតែមានមូលហេតុទាំងនេះប៉ុណ្ណោះទេ។ ជាឧទាហរណ៍ កិច្ចការផ្សព្វផ្សាយពង្រឹងជំនឿរបស់យើង ហើយក៏ផ្ដល់ឲ្យយើងមានឯកសិទ្ធិធ្វើជាអ្នករួមការងារជាមួយនឹងព្រះដែរ។ (១កូ. ៣:៩) ក៏ប៉ុន្តែ មូលហេតុដ៏សំខាន់បំផុតដែលយើងផ្សព្វផ្សាយគឺជាចំណុចទី១២។ មិនថាមនុស្សស្ដាប់ឬមិនស្ដាប់ក៏ដោយ ការផ្សព្វផ្សាយជួយធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ និងដើម្បីឲ្យលោកអាចតបឆ្លើយចំពោះអ្នកដែលដៀលតិះលោក។ (សុភ. ២៧:១១) ដូច្នេះហើយ យើងមានមូលហេតុល្អជាច្រើនដើម្បី«បន្តបង្រៀននិងប្រកាសដំណឹងល្អឥតឈប់»។—សកម្ម. ៥:៤២