រៀបចំពិធីរំលឹកដោយចិត្តអំណរ
១. តើពិធីរំលឹកជាឱកាសដ៏ពិសេសដើម្បីធ្វើអ្វី?
១ ពិធីរំលឹកនៅថ្ងៃអង្គារ ទី២៦ ខែមីនា ជាឱកាសដ៏ពិសេសដើម្បីអរសប្បាយ ដោយសារព្រះបានផ្ដល់នូវវិធីឲ្យយើងទទួលសេចក្ដីសង្គ្រោះ។ (អេ. ៦១:១០) សូម្បីតែពេលមុនពិធីរំលឹកក្ដី បើយើងមានចិត្តអំណរ នោះនឹងជួយយើងរៀបចំឲ្យបានល្អ។ តើយើងអាចធ្វើដូច្នេះតាមរបៀបណា?
២. តើអ្វីជំរុញយើងឲ្យរៀបចំពិធីរំលឹក?
២ រៀបចំពិធីរំលឹក: ពិធីអាហារល្ងាចរបស់លោកម្ចាស់មានអត្ថន័យជ្រាលជ្រៅ តែជាពិធីសាមញ្ញមួយ។ ទោះជាពិធីនោះសាមញ្ញក្ដី ក៏ត្រូវរៀបចំទុកជាមុនដើម្បីកុំឲ្យភ្លេចចំណុចសំខាន់ណាមួយដែរ។ (សុភ. ២១:៥) ត្រូវជ្រើសរើសពេលវេលានិងទីកន្លែងឲ្យបានសមរម្យ ព្រមទាំងមានវត្ថុតំណាងត្រឹមត្រូវ។ ត្រូវសម្អាតកន្លែងដែលនឹងមានពិធីនោះ ហើយចាត់ចែងអ្នកហុចវត្ថុតំណាងនិងឆ្មាំ។ អ្នកដែលមានភារកិច្ចថ្លែងសុន្ទរកថាត្រូវរៀបចំឲ្យបានល្អ។ អ្វីៗជាច្រើនបែបនេះច្បាស់ជាបានត្រូវរៀបចំរួចជាស្រេច។ ការមានចិត្តដឹងគុណចំពោះថ្លៃលោះជំរុញយើងឲ្យរៀបចំពិធីដ៏ពិសិដ្ឋនេះឲ្យបានល្អ។—១ពេ. ១:៨, ៩
៣. តើយើងអាចរៀបចំចិត្តសម្រាប់ពិធីអាហារល្ងាចរបស់លោកម្ចាស់យ៉ាងដូចម្ដេច?
៣ រៀបចំចិត្ត: យើងចាំបាច់រៀបចំចិត្តដើម្បីយល់ឲ្យបានពេញលេញអំពីសារៈសំខាន់នៃពិធីរំលឹក។ (អែស. ៧:១០) ដើម្បីធ្វើដូច្នេះបាន យើងត្រូវចំណាយពេលពិចារណាអំពីអំណានគម្ពីរពិសេសសម្រាប់ពិធីរំលឹក ហើយរំពឹងគិតអំពីថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី។ ការរំពឹងគិតអំពីការលះបង់ប្រយោជន៍ខ្លួនរបស់លោកយេស៊ូនឹងជំរុញយើងឲ្យធ្វើតាមលោក។—កាឡ. ២:២០
៤. តើប្រយោជន៍មួយណាពីថ្លៃលោះដែលនាំឲ្យអ្នកមានអំណរខ្លាំងបំផុត?
៤ ការស្លាប់របស់លោកយេស៊ូបង្ហាញថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ នេះបានលោះយើងពីការខុសឆ្គងនិងសេចក្ដីស្លាប់។ (១យ៉ូន. ២:២) ហើយនេះបើកផ្លូវឲ្យយើងមានទំនាក់ទំនងល្អជាមួយព្រះ និងនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។ (កូឡ. ១:២១, ២២) នេះក៏ជួយយើងឲ្យបំពេញតាមការប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងរក្សាជំហរមាំមួនជាអ្នកកាន់តាមគ្រិស្ត។ (ម៉ាថ. ១៦:២៤) ពេលអ្នករៀបចំដើម្បីចូលរួមពិធីរំលឹកនៅពេលខាងមុខនេះ សូមឲ្យអ្នកមានអំណរកាន់តែច្រើនឡើង!