តើអ្នកកំពុងរៀបចំសម្រាប់ពិធីរំលឹកឬទេ?
នៅថ្ងៃទី១៣ ខែណែសាន ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានដឹងថា នេះជាល្ងាចចុងក្រោយដែលលោកអាចជួបជុំជាមួយនឹងអ្នកកាន់តាមដ៏ជិតស្និទ្ធរបស់លោក មុនលោកត្រូវគេប្រហារជីវិត។ លោកនឹងធ្វើបុណ្យរំលងចុងក្រោយជាមួយនឹងពួកគាត់ ហើយផ្ដើមធ្វើពិធីថ្មីមួយ ពោលគឺពិធីអាហារល្ងាចរបស់លោកម្ចាស់។ ពិធីដ៏សំខាន់នេះច្បាស់ជាត្រូវរៀបចំឲ្យបានល្អ។ ដូច្នេះ លោកបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅរៀបចំកន្លែងសម្រាប់ពិធីនោះ។ (លូក. ២២:៧-១៣) ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ គឺជាការចាំបាច់ឲ្យគ្រិស្តសាសនិកដែលចង់ធ្វើពិធីរំលឹក គួររៀបចំឲ្យបានល្អសម្រាប់ពិធីនោះ។ (លូក. ២២:១៩) ដូច្នេះ ដើម្បីរៀបចំសម្រាប់ពិធីរំលឹកនៅថ្ងៃទី៣ ខែមេសា តើយើងគួរធ្វើអ្វីខ្លះ?
អ្នកចាស់ទុំគួរ:
• រៀបចំប្រើសាលប្រជុំឬកន្លែងណាមួយដែលសមរម្យ។ កន្លែងដែលត្រូវប្រើនោះគួរមានកៅអីគ្រប់គ្រាន់ ភ្លើង និងខ្យល់ចេញចូល។ សូមរៀបចំសម្អាតកន្លែងនោះឲ្យបានស្អាតបាតទុកជាមុន។
• ជ្រើសរើសអ្នកថ្លែងដែលមានសមត្ថភាពគ្រប់គ្រាន់ អធិការី និងបងប្រុសៗដើម្បីអធិដ្ឋានសម្រាប់វត្ថុតំណាង។
• បើធ្វើពិធីរំលឹកពីរបីលើកនៅកន្លែងតែមួយ សូមរៀបចំម៉ោងប្រជុំនិងការចេញចូលអគារនោះ ថែមទាំងរៀបចំកន្លែងចតឡាននិងម៉ូតូ។
• ជ្រើសរើសនិងរៀបចំឆ្មាំ ព្រមទាំងអ្នកត្រូវហុចវត្ថុតំណាង។
• រៀបចំឲ្យមានវត្ថុតំណាងត្រឹមត្រូវ ហើយរៀបចំចាន ពែង តុ និងកម្រាលតុដែលសមរម្យ។
អ្នកផ្សាយគួរ:
• រៀបចំដើម្បីចូលរួមឲ្យបានពេញលេញក្នុងសកម្មភាពពិសេសក្នុងការចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក។
• កត់ឈ្មោះសិស្សគម្ពីរ សាច់ញាតិ សិស្សរួមថ្នាក់ អ្នករួមការងារ និងអ្នកដែលយើងស្គាល់ ដើម្បីអញ្ជើញពួកគេ។
• អាននិងរំពឹងគិតអំណានគម្ពីរសម្រាប់ពិធីរំលឹក។
• មកកន្លែងធ្វើពិធីរំលឹកមុនពេលចាប់ផ្ដើម ដើម្បីស្វាគមន៍ភ្ញៀវ។