របៀបប្រើសៀវភៅស្តើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
សៀវភៅស្តើងថ្មីបានត្រូវរៀបចំដើម្បីជួយសិស្សគម្ពីរឲ្យស្គាល់អង្គការរបស់ព្រះ
១. តើសៀវភៅស្តើងបំណងប្រាថ្នារបស់ព្រះយេហូវ៉ាមានគោលបំណងបីយ៉ាងអ្វី?
១ សៀវភៅស្តើងថ្មីនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា? តើអ្នកធ្លាប់ប្រើទេ? សៀវភៅស្តើងនេះមានគោលបំណងបីយ៉ាង: (១) ជួយសិស្សគម្ពីរឲ្យដឹងថាសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា (២) បង្រៀនពួកគេអំពីសកម្មភាពរបស់យើង និង(៣) ជួយពួកគេឲ្យស្គាល់ដំណើរការរបស់អង្គការយើង។ សៀវភៅស្តើងថ្មីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា មេរៀននីមួយៗមានមួយទំព័រ ហើយមេរៀនមួយយើងអាចសិក្សាតែក្នុងរយៈពេល៥ទៅ១០នាទីប៉ុណ្ណោះ។
២. សូមរៀបរាប់របៀបរៀបចំនិងលក្ខណៈនៃសៀវភៅស្តើងនេះ។
២ តើបានត្រូវរៀបចំដើម្បីអ្វី? សៀវភៅស្តើងនេះចែកជាបីផ្នែក។ ផ្នែកនីមួយៗពិគ្រោះអំពីលក្ខណៈផ្សេងៗរបស់អង្គការព្រះយេហូវ៉ាដូចបានរៀបរាប់ខាងលើ។ សៀវភៅស្តើងនេះមាន២៨មេរៀន។ ចំណងជើងមេរៀនភាគច្រើនបានត្រូវសរសេរជាសំណួរ។ ចំណងជើងតូចជាអក្សរដិតគឺជាចម្លើយនៃចំណងជើងមេរៀន។ ក្នុងសៀវភៅស្តើងនោះមានរូបថតពីប្រទេសជាង៥០ដែលបង្ហាញឲ្យឃើញកិច្ចការរបស់អង្គការយើងទូទាំងពិភពលោក។ ក្នុងមេរៀនខ្លះមានប្រអប់ថា«ដើម្បីរៀនថែមទៀត»ដែលប្រាប់នូវយោបល់ដែលជំរុញចិត្តសិស្សគម្ពីរឲ្យធ្វើតាម។
៣. តើតាមរបៀបណាយើងអាចប្រើសៀវភៅស្តើងបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
៣ របៀបប្រើសៀវភៅស្តើងថ្មី: ដំបូង បង្ហាញសិស្សគម្ពីរនូវចំណងជើងមេរៀនដែលជាសំណួរ។ បន្ទាប់មក ពេលអ្នកអានមេរៀនជាមួយគ្នា សូមបញ្ជាក់អំពីចំណងជើងតូចជាអក្សរដិត។ ចុងក្រោយ ពិនិត្យមើលសំណួរសាឡើងវិញនៅទំព័រខាងក្រោមនៃមេរៀន។ អ្នកអាចអានផ្នែកទាំងអស់ក្នុងមេរៀនមួយឬអាចអានម្ដងមួយផ្នែកហើយពិគ្រោះក៏បាន។ សូមពិចារណាពេលជ្រើសរើសបទគម្ពីរដែលត្រូវអាន។ កុំភ្លេចពិនិត្យមើលរូបថតនិងប្រអប់«ដើម្បីរៀនថែមទៀត»។ ក្នុងករណីភាគច្រើន យើងពិគ្រោះមេរៀនតាមលំដាប់លំដោយ។ ប៉ុន្តែ អ្នកអាចជ្រើសរើសមេរៀនណាដែលធ្វើឲ្យសិស្សចាប់អារម្មណ៍ភ្លាមៗ។ ឧទាហរណ៍ បើជិតមានមហាសន្និបាត អ្នកអាចពិគ្រោះមេរៀនទី១១។
៤. ហេតុអ្វីអ្នកសប្បាយចិត្តដែលមានសៀវភៅស្តើងថ្មីនេះ?
៤ ពេលបង្រៀនគម្ពីរដល់អ្នកណាម្នាក់ យើងជួយគាត់ឲ្យស្គាល់បិតាស្ថានសួគ៌របស់យើង។ ប៉ុន្តែ យើងក៏ត្រូវបង្រៀនគាត់ឲ្យស្គាល់អំពីអង្គការរបស់ព្រះយេហូវ៉ាដែរ។ (សុភ. ៦:២០) ដោយសារយើងមានសៀវភៅស្តើងថ្មីដែលជួយយើងឲ្យកាន់តែងាយស្រួលក្នុងការបង្រៀនគម្ពីរ នោះយើងពិតជាសប្បាយចិត្តមែន!