ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មី នៅថ្ងៃសៅរ៍ដំបូងក្នុងខែឧសភា
«យើងទាំងអស់គ្នាចង់មានសុភមង្គលក្នុងក្រុមគ្រួសារ មែនទេ? [ទុកឲ្យគេឆ្លើយ] គម្ពីរចែងទុកអំពីអ្វីមួយដែលសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារអាចធ្វើដើម្បីឲ្យមានសុភមង្គល គឺដោយយកតម្រាប់តាមព្រះក្នុងការបង្ហាញសេចក្ដីស្រឡាញ់»។ សូមអាន អេភេសូរ ៥:១, ២ និងវគ្គ៤ ទំព័រ១៥៥ ពីសៀវភៅព្រះគម្ពីរបង្រៀន។
ទស្សនាវដ្ដីប៉មយាម ខែមេសា–មិថុនា
«មនុស្សជាច្រើនធ្លាប់ឮអំពីលោកយេស៊ូ ប៉ុន្តែមានមនុស្សតិចណាស់ដឹងថាលោកមកពីណា។ សូមកត់សម្គាល់អ្វីដែលគម្ពីរចែងពីលោកយេស៊ូ [សូមអាន កូឡុស ១:១៥, ១៦] គម្ពីរបញ្ជាក់ថាព្រះបានបង្កើតលោកយេស៊ូយូរមុនពេលបង្កើតអ្វីៗទាំងអស់។ ទស្សនាវដ្ដីនេះនឹងពន្យល់ប្រាប់សេចក្ដីពិតដ៏សំខាន់អំពីលោកយេស៊ូ ហើយអំពីមូលហេតុដែលសេចក្ដីពិតនោះជះឥទ្ធិពលមកលើជីវិតរបស់យើង»។