លើកឡើងប្រធានបទមួយ
ទស្សនាវដ្ដីនីមួយៗរបស់យើងមានប្រធានបទផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍។ ជាជាងខំលើកឡើងប្រធានបទច្រើនចំពោះម្ចាស់ផ្ទះ ធម្មតាគឺល្អជាងបើយើងលើកឡើងប្រធានបទតែមួយដើម្បីពិគ្រោះជាមួយពួកគាត់។ ប្រសិនបើយើងចេះសង្កេតមើល ហើយស្គាល់អត្ថបទផ្សេងៗក្នុងទស្សនាវដ្ដី យើងអាចជ្រើសរើសព័ត៌មានខ្លះពីទស្សនាវដ្ដីប៉មយាមដែលនាំឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍។ ជាឧទាហរណ៍ បើយើងឃើញប្រដាប់ប្រដាក្មេងលេងនៅខាងក្នុងឬខាងក្រៅផ្ទះ យើងអាចជ្រើសយកអត្ថបទមួយអំពីជីវិតក្រុមគ្រួសារ។ បើបុរសម្នាក់មកបើកទ្វារ យើងប្រហែលជាសម្រេចលើកឡើងប្រធានបទមួយដែលមនុស្សប្រុសចាប់អារម្មណ៍ ដូចជាអំពីរដ្ឋាភិបាលល្អជាដើម។ បើម្ចាស់ផ្ទះចាប់អារម្មណ៍យើងគួរជូនទស្សនាវដ្ដី។