«បើព្រមយករបស់ខ្ញុំ ខ្ញុំក៏យករបស់អ្នកដែរ»
នេះជាពាក្យស្នើសុំរបស់ម្ចាស់ផ្ទះខ្លះ។ យើងមិនធ្លាប់យកសៀវភៅរបស់អង្គការយើងដូរជាមួយនឹងសៀវភៅសាសនាផ្សេងដែលផ្សាយរឿងមិនពិត តើយើងអាចឆ្លើយយ៉ាងណាដើម្បីមិនធ្វើឲ្យគេទាស់ចិត្ត? (រ៉ូម ១:២៥) យើងអាចនិយាយថា៖ «អរគុណចំពោះការស្នើផ្ដល់របស់អ្នក។ តើសៀវភៅនេះប្រាប់អំពីដំណោះស្រាយចំពោះបញ្ហារបស់មនុស្សជាតិទេ?»។ [ទុកឲ្យគាត់ឆ្លើយ។ បើគាត់សុំអ្នកឲ្យរកចម្លើយពីសៀវភៅរបស់គាត់ អ្នកអាចរំលឹកគាត់ថា៖ «ពេលខ្ញុំស្នើផ្ដល់សៀវភៅ ខ្ញុំក៏បានប្រាប់ជាមុនថាមានព័ត៌មានអ្វីខ្លះនៅក្នុងនោះ»។ រួចមកអានឬដកស្រង់ពីម៉ាថាយ ៦:៩, ១០] «លោកយេស៊ូបានបង្ហាញថា រាជាណាចក្រព្រះនឹងធ្វើឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី។ ដូច្នេះហើយ មានតែសៀវភៅសាសនាដែលខ្ញុំអាននេះប៉ុណ្ណោះដែលលើកបញ្ជាក់អំពីរាជាណាចក្រព្រះ។ តើខ្ញុំអាចបង្ហាញអ្នកពីគម្ពីរបានទេ អំពីអ្វីខ្លះដែលរាជាណាចក្ររបស់ព្រះនឹងសម្រេច?»។