បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៣ ទំ. ២
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើស្ត្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចម្រើននៅមាត់ទ្វារផ្ទះនិងតាមទូរស័ព្ទ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ នៅមាត់ទ្វារម្ចាស់ផ្ទះនិងតាមទូរស័ព្ទ
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អាកប្បកិរិយាល្អពេលឈរនៅមាត់ទ្វារផ្ទះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១១/១៣ ទំ. ២

ប្រអប់​សំណួរ

◼ បើ​អ្នក​ផ្សាយ​ស្រី​បង្រៀន​គម្ពីរ​នៅ​មាត់​ទ្វារ​ផ្ទះ​ពេល​មាន​អ្នក​ផ្សាយ​ប្រុស​ចូល​រួម​ជា​មួយ តើ​គាត់​គួរ​ពាក់​អ្វី​នៅ​លើ​ក្បាល​ឬ​ទេ?

ពេល​អ្នក​ផ្សាយ​ស្រី​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​មួយ​ជា​ទៀង​ទាត់ ហើយ​អ្នក​ផ្សាយ​ប្រុស​ចូល​រួម​ជា​មួយ នាង​គួរ​ពាក់​អ្វី​នៅ​លើ​ក្បាល។ (​១កូ. ១១:៣​-​១០​) ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០២ ទំព័រ​២៧ ជា​ភាសា​អង់គ្លេស​ពន្យល់​ថា​៖ ​«​ការ​បង្រៀន​គម្ពីរ​គឺ​ជា​វគ្គ​សិក្សា​មួយ​ដែល​បាន​ត្រូវ​គ្រោង​ទុក​ជា​មុន។ ក្នុង​វគ្គ​សិក្សា​នេះ អ្នក​បង្រៀន​គឺ​ជា​អ្នក​ដឹក​នាំ។ ដូច្នេះ​វគ្គ​សិក្សា​នោះ​ក្លាយ​ទៅ​ជា​ការ​រៀបចំ​មួយ​របស់​ក្រុម​ជំនុំ។ បើ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ជា​ស្ត្រី​បង្រៀន​គម្ពីរ​ដូច​នោះ​ដោយ​មាន​សាក្សី​ព្រះ​យេហូវ៉ា​ជា​បុរស​ចូល​រួម​ជា​មួយ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​គាត់​ពាក់​អ្វី​នៅ​លើ​ក្បាល​»។ ដូច្នេះ មិន​ថា​ការ​សិក្សា​នោះ​បាន​ត្រូវ​ដឹក​នាំ​នៅ​ផ្ទះ នៅ​មាត់​ទ្វារ​ផ្ទះ នៅ​កន្លែង​ផ្សេង​ឬ​តាម​វិធី​ផ្សេង​ទៀត​ក៏​ដោយ គាត់​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​នោះ​ដូច​គ្នា។

ផ្ទុយ​ទៅ​វិញ បើ​មិន​ទាន់​ក្លាយ​ទៅ​ជា​ការ​បង្រៀន​គម្ពីរ​នៅ​មាត់​ផ្ទះ​ទេ បង​ស្រី​មិន​ចាំ​បាច់​ពាក់​អ្វី​នៅ​លើ​ក្បាល​ឡើយ ទោះ​ជា​មាន​អ្នក​ផ្សាយ​ប្រុស​ចូល​រួម​ជា​មួយ​ក៏​ដោយ។ ការ​រៀបចំ​នេះ​ក៏​រួម​បញ្ចូល​ការ​ត្រឡប់​ទៅ​ជួប​ដើម្បី​បង្ហាញ​របៀប​សិក្សា​គម្ពីរ ឬ​ដើម្បី​ពន្យល់​ព័ត៌មាន​ដែល​មក​ពី​សៀវភៅ​ណា​មួយ​ដែល​ប្រើ​សម្រាប់​សិក្សា​គម្ពីរ​ដែរ។ តាម​ធម្មតា​ក្រោយ​ពី​ត្រឡប់​ទៅ​ជួប​ច្រើន​ដង ទើប​ការ​ត្រឡប់​ទៅ​ជួប​នោះ​ក្លាយ​ទៅ​ជា​ការ​សិក្សា​គម្ពីរ។ ហេតុ​នេះ​អ្នក​ផ្សាយ​ស្រី​ត្រូវ​គិត​ពិចារណា​និង​មាន​គំនិត​សម​ហេតុ​ផល​ថា ពេល​ណា​ឬ​ស្ថានភាព​បែប​ណា​ដែល​គាត់​គួរ​ពាក់​អ្វី​នៅ​លើ​ក្បាល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក