បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/១៣ ទំ. ៤-៦
  • បទពិសោធន៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បទពិសោធន៍
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • របៀបប្រើសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង!
    ២០១៣ កិច្ចបម្រើព្រះ
  • សៀវភៅស្ដើងថ្មីនឹងត្រូវស្នើផ្ដល់!
    ២០១០ កិច្ចបម្រើព្រះ
  • តើអ្នកកំពុងប្រើសៀវភៅស្ដើងទាំងនេះឬទេ?
    ២០១២ កិច្ចបម្រើព្រះ
  • វិធីម្យ៉ាងក្នុងការប្រើសៀវភៅស្ដើងគម្ពីររៀបរាប់
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១២/១៣ ទំ. ៤-៦

បទ​ពិសោធន៍

◼ អូស្ដ្រាលី: បុរស​ដែល​មាន​ការ​អប់រំ​ម្នាក់​ឈ្មោះ​ចន ធ្លាប់​ទៅ​វិហារ​តាំង​ពី​គាត់​នៅ​ក្មេង ប៉ុន្តែ​គាត់​បាន​ក្លាយ​ទៅ​ជា​«​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​ជា​ដាច់​ខាត​»។ អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​ជូន​សៀវភៅ​ស្តើង​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? ហើយ​បន្ទាប់​មក​គាត់​បាន​ទៅ​លេង​ដើម្បី​ជូន​សៀវភៅ​ស្តើង​ដើម​កំណើត​នៃ​ជីវិត (​Origin of Life​)។ អ្នក​ត្រួស​ត្រាយ​នោះ​បន្ត​ទៅ​លេង​ចន​ដើម្បី​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​គាត់​ដោយ​ជូន​ទស្សនាវដ្ដី​លេខ​ថ្មី​បំផុត និង​បង្ហាញ​អត្ថបទ​ស្តី​អំពី​ការ​បង្កើត​ឬ​ទំនាយ​ក្នុង​គម្ពីរ។ ពេល​អ្នក​ត្រួស​ត្រាយ​គិត​ថា​ចន​បាន​ត្រៀម​ខ្លួន​ហើយ គាត់​បាន​ស្នើ​ផ្ដល់​ដល់​ចន​នូវ​សៀវភៅ​ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? ក្រោយ​ពី​អាន​សៀវភៅ​នោះ ចន​បាន​ចាប់​ផ្ដើម​និយាយ​ពី​ខ្លួន​គាត់​ថា​«​ខ្ញុំ​មិន​ច្បាស់​ថា​មាន​ព្រះ​ឬ​ក៏​អត់​ទេ​»។ បន្ទាប់​មក អ្នក​ត្រួស​ត្រាយ​បាន​បង្ហាញ​គាត់​នូវ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ទំព័រ​២២ វគ្គ​៨ និង​ទំព័រ​២៥​-​២៧ វគ្គ​១៣​-​១៦។ បទ​គម្ពីរ​ដែល​មាន​ក្នុង​ព័ត៌មាន​នោះ​ធ្វើ​ឲ្យ​ចន​កោត​ស្ងើច​ដល់​ម្ល៉េះ​រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​ប្រហែលជា​ខ្ញុំ​ត្រូវ​ឆ្លៀត​ឱកាស​ម្ដង​ទៀត​ដើម្បី​ពិនិត្យ​មើល​គម្ពីរ​»។

◼ ម៉ិចស៊ិច: បុរស​ម្នាក់​បាន​ប្រាប់​អ្នក​ផ្សាយ​ថា គាត់​មិន​ជឿ​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទេ។ អ្នក​ផ្សាយ​បាន​សុំ​បង្ហាញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គម្ពីរ​ពិត​ជា​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​មែន។ ក្រោយ​ពី​បាន​ពិគ្រោះ​គ្នា​អស់​ប៉ុន្មាន​លើក​មក អ្វី​ដែល​គាត់​បាន​រៀន​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​គាត់។ ជា​ពិសេស គាត់​បាន​រំជួល​ចិត្ត ពេល​គាត់​រៀន​អំពី​គោល​ការណ៍​របស់​ព្រះ។ គាត់​បាន​ប្រាប់​អ្នក​ផ្សាយ​ថា​៖ ​«​មុន​ដំបូង ពេល​អ្នក​និង​ខ្ញុំ​អាន​គម្ពីរ ឱវាទ​នោះ​មើល​ទៅ​ដូច​ជា​ឱវាទ​ពី​សៀវភៅ​ឯ​ទៀត​ដែរ គ្មាន​ជំរុញ​ចិត្ត​ខ្ញុំ​សោះ។ ប៉ុន្តែ ឥឡូវ​ពេល​យើង​អាន​ពី​គម្ពីរ ជា​ពិសេស​ឱវាទ​ស្តី​អំពី​គោល​ការណ៍​សីលធម៌ ឱវាទ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​»។

◼ សហរដ្ឋអាម៉េរិក: ពេល​កំពុង​ផ្សព្វ​ផ្សាយ​ពិសេស​នៅ​ក្រុង​ធំ​ៗ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​មក​ពី​ប្រទេស​តៃវ៉ាន់។ ស្ត្រី​នោះ​ជឿ​លើ​ព្រះ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​គម្ពីរ​បរិសុទ្ធ​គឺ​សម្រាប់​ពួក​បស្ចិម​ប្រទេស។ គាត់​បាន​មក​តុ​ដែល​ពួក​គេ​បាន​ដាក់​តាំង​សៀវភៅ​ផ្សេង​ៗ ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា​ជីវិត​គាត់​ដូច​ជា​គ្មាន​ន័យ​ខ្លឹម​សារ​ទេ ទោះ​ជា​គាត់​មាន​ជីវិត​ល្អ​ក៏​ដោយ។ គាត់​បាន​សង្ឃឹម​ថា​គម្ពីរ​អាច​ជួយ​គាត់​រក​ឃើញ​គោល​បំណង​នៃ​ជីវិត។ ប្ដី​ប្រពន្ធ​នោះ​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​គាត់ ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន និង​សៀវភៅ​ស្តើង​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​ជន​ជាតិ​ចិន (​Lasting Peace and Happiness—How to Find Them​)។ ជា​ជាង​បង្រៀន​គាត់​នៅ​ផ្នែក​ទី​២​ក្នុង​សៀវភៅ​ស្តើង​នោះ ពួក​គាត់​បាន​ពិគ្រោះ​គ្នា​អំពី​ផ្នែក​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​សៀវភៅ​ណែនាំ​មួយ​សម្រាប់​ប្រយោជន៍​មនុស្សជាតិ​»។ ក្រោយ​ពី​ពិចារណា​អំពី​វគ្គ​ទាំង​៦​ដំបូង​ក្នុង​ផ្នែក​នោះ ស្ត្រី​នោះ​បាន​ពោល​ដោយ​កោត​ស្ងើច​ថា គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​ល្អ​ឯក​ដែល​គ្មាន​សៀវភៅ​ខាង​សាសនា​ណា​ទៀត​អាច​ប្រៀប​បាន​ទេ។ ក្រោយ​ពី​ពិចារណា​ឃើញ​ថា​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេចមែន នោះ​គាត់​បាន​និយាយ​ថា​៖ ​«​គ្មាន​សៀវភៅ​ណា​ទៀត​ដែល​ខ្ញុំ​អាច​គិត​ថា ត្រឹម​ត្រូវ​ដូច​ជា​គម្ពីរ​នេះ​ទេ!​»។

◼ ជប៉ុន: ទោះ​ជា​ម្ចាស់​ផ្ទះ​បាន​ប្រាប់​អ្នក​ផ្សាយ​ថា​គាត់​មិន​ជឿ​លើ​ព្រះ​ក៏​ដោយ តែ​អ្នក​ផ្សាយ​បាន​បន្ត​ទៅ​ជួប​គាត់​មួយ​ភ្លែត​ៗ​ដើម្បី​ជូន​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​វា​បាន​ត្រូវ​គ្រោង​បង្កើត​ឬ​ទេ?​»។ បន្ដិច​ម្ដង​ៗ បុរស​នោះ​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់ ហើយ​សារភាព​ថា​ប្រហែល​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​មែន។ ឥឡូវ គាត់​ជឿ​ថា​មាន​ព្រះ​មែន ហើយ​អ្នក​ផ្សាយ​កំពុង​បង្រៀន​គាត់​ពី​សៀវភៅ​ស្តើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង!

◼ កាណាដា: បង​ស្រី​យើង​ម្នាក់​បាន​ជូន​ទស្សនាវដ្ដី​លេខ​ថ្មី​បំផុត​ដល់​ស្ត្រី​ម្នាក់​ដែល​កំពុង​ចេញ​ពី​ផ្ទះ​ដើរ​ទៅ​ឡាន។ ក្រោយ​មក​ទៀត ពេល​បង​ស្រី​យើង​បាន​ត្រឡប់​ទៅ​ជួប ស្ត្រី​នោះ​បាន​ប្រាប់​បង​ស្រី​យើង​យ៉ាង​ដាច់​ខាត​ថា​គាត់​មិន​ចាប់​អារម្មណ៍​ទេ ហើយ​ក៏​មិន​ជឿ​លើ​ព្រះ​ដែរ។ បង​ស្រី​យើង​មិន​បាន​ឈប់​ព្យាយាម​ទេ គាត់​បាន​យក​សៀវភៅ​ស្តើង​របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត​ទៅ​ជូន​ស្ត្រី​នោះ។ ពេល​បង​ស្រី​យើង​បាន​ជួប​ស្ត្រី​នោះ​នៅ​ផ្ទះ គាត់​បាន​ប្រាប់​ស្ត្រី​នោះ​ថា ទោះ​ជា​គាត់​ដឹង​ហើយ​ថា ស្ត្រី​នោះ​មិន​ជឿ​លើ​ព្រះ​ក្ដី តែ​បង​ស្រី​យើង​នៅ​តែ​គិត​អំពី​គាត់ ដោយ​សារ​បង​ស្រី​យើង​ដឹង​ថា​គាត់​ជា​ម្ដាយ​ដែល​ត្រូវ​ចិញ្ចឹម​គ្រួសារ​ម្នាក់​ឯង។ បង​ស្រី​បាន​បង្ហាញ​គាត់​សៀវភៅ​ស្តើង​នោះ ទំព័រ​៤ វគ្គ​៦ ដែល​មាន​ឱវាទ​ល្អ។ បន្ទាប់​មក បង​ស្រី​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អាន​យោបល់​ទាំង​នោះ​ក្នុង​មេរៀន​ទី​២ ស្តី​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ ស្ត្រី​នោះ​សប្បាយ​ចិត្ត​ណាស់​ពេល​ទទួល​សៀវភៅ​ស្តើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក