របៀបរស់នៅជាគ្រិស្តសាសនិក
‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ›
អេសាយស្ម័គ្រចិត្តធ្វើអ្វីក៏ដោយដែលព្រះយេហូវ៉ាចង់ឲ្យគាត់ធ្វើ។ ចិត្តគំនិតបែបនេះពិតជាគួរឲ្យយើងធ្វើតាមមែន។ គាត់បានបង្ហាញជំនឿ ហើយតបឆ្លើយភ្លាមៗដោយស្ម័គ្រចិត្ត ទោះបីគាត់មិនដឹងច្បាស់ថាគាត់នឹងត្រូវធ្វើអ្វីក៏ដោយ។ (អេ. ៦:៨) តើអ្នកអាចកែប្រែរបៀបរស់នៅរបស់អ្នក ដើម្បីទៅបម្រើនៅកន្លែងដែលត្រូវការអ្នកប្រកាសដំណឹងល្អច្រើនជាងឬទេ? (ទំនុក. ១១០:៣) ការកែប្រែដ៏ធំបែបនេះ តម្រូវឲ្យអ្នក«គិតគូរជាមុនសិន»។ (លូក. ១៤:២៧, ២៨) ទោះជាដូច្នោះក៏ដោយ សូមស្ម័គ្រចិត្តលះបង់អ្វីផ្សេងៗដើម្បីប្រយោជន៍នៃកិច្ចការផ្សព្វផ្សាយ។ (ម៉ាថ. ៨:២០; ម៉ាក. ១០:២៨-៣០) ដូចបានបង្ហាញក្នុងវីដេអូការរើទៅបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង ពរដែលយើងទទួលក្នុងកិច្ចបម្រើព្រះយេហូវ៉ា គឺច្រើនហួសពីអ្វីដែលយើងលះបង់ឆ្ងាយណាស់។
ក្រោយពីបានទស្សនាវីដេអូ សូមឆ្លើយសំណួរខាងក្រោមនេះ៖
តើបងវីល្លាមនិងប្រពន្ធកូនគាត់បានលះបង់អ្វីខ្លះ ដើម្បីរើទៅបម្រើនៅប្រទេសអេក្វាទ័រ?
ពេលជ្រើសរើសកន្លែងដែលពួកគាត់ចង់ទៅបម្រើ តើពួកគាត់បានគិតពិចារណាអំពីកត្ដាអ្វីខ្លះ?
តើពួកគាត់បានទទួលពរអ្វីខ្លះ?
បើអ្នកចង់ទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង តើអ្នកអាចស្វែងរកព័ត៌មានថែមទៀតនៅឯណា?
ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ សូមពិគ្រោះអំពីសំណួរខាងក្រោមនេះ៖
ជាក្រុមគ្រួសារ តើតាមរបៀបណាយើងអាចបង្កើនកិច្ចបម្រើរបស់យើង? (km-E ៨/១១ ទំ. ៤-៦)
បើយើងមិនអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើយើងអាចជួយក្រុមជំនុំរបស់យើងយ៉ាងដូចម្ដេច? (w១៦.០៣ ទំ. ៣-៥)